អំពីយើង

បុគ្គលិក​អង្គការ​លី​កា​ដូ ​កាន់​បដា​ ​ដើម្បី​រំលឹក​ខួប​៧​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ​និង​ជឿ​ទុកចិត្ត​បាន​ ​ទៅលើ​អំពើ​ឃាតកម្ម​នេះ​ ​។​

អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន​ ​សកម្មជន​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ ​ដើម្បី​ឃ្លាំមើល​ ​ចងក្រង​ឯកសារ​ ​និង​ស្រាវជ្រាវ​ការរំលោភ​សិទ្ធិមនុស្ស​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​លី​កា​ដូ ​គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ ​ដែល​ស្ថិតនៅ​ជួរមុខ​គេ​ ​ក្នុង​កិច្ចការពារ​សិទ្ធិពលរដ្ឋ​ ​សិទ្ធិ​នយោបាយ​ ​សិទ្ធិ​សេដ្ឋកិច្ច​ ​និង​សិទ្ធិ​សង្គម​ ​និង​លើក​ក​ម្ពស់​ការគោរព​សិទ្ធិ​ទាំងនេះ​ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ស្ថាប័នរដ្ឋ​នានា​ ​។​

​ចាប់តាំង​ពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៩​៩​២​ ​ការងារ​របស់​អង្គការ​លី​កា​ដូ ​បាន​សម្រប​ខ្លួន​ ​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ការផ្លាស់ប្ដូរ​ស្ថានភាព​សិទ្ធិមនុស្ស​ ​និង​ការវិវត្តន៍​នៃ​តម្រូវ​ការ​របស់​សហគមន៍​ ​និង​សកម្មជន​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​សកម្មភាព​ចម្បង​ៗ​របស់​អង្គការ​លី​កា​ដូ ​ក្នុង​ការ​ឃ្លាំមើល​ ​អន្តរាគមន៍​ ​ចងក្រង​ឯកសារ​ ​និង​តស៊ូ​មតិ​ ​គឺ​មាន​គោលបំណង​លើក​ក​ម្ពស់​ការទទួលខុសត្រូវ​របស់​មន្ត្រី​រដ្ឋាភិបាល​ ​និង​តួអង្គ​មិនមែន​រដ្ឋាភិបាល​ ​ក៏ដូចជា​បន្លឺ​សំឡេង​សហគមន៍​ទាំង​នៅ​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​។

ដើមកំណើត​អង្គការលីកាដូ

អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​សង្គ្រាមស៊ីវិល​ធ្ងន់ធ្ងរ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១​៩​៨​០​ ​អ្នកស្រី​វេជ្ជបណ្ឌិត​ ​ពុង​ ឈី​វ​កេ​ក​ (​Dr. K​e​k ​G​a​lab​ru) ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការរៀបចំ​ឱ្យ​មាន​កិច្ច​ជំនួប​ចរចា​រវាង​ភាគី​ជម្លោះ​ពាក់ព័ន្ធ​ ​។​ ​ក្រោយមក​ ​ការចរចា​នោះ​ ​បាន​នាំ​ឱ្យ​មានការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​ ​នៅ​ឆ្នាំ​១​៩​៩​១​ ​ដែល​បាន​កំណត់​បេសកកម្ម​ ​ដើម្បី​ឱ្យ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​ដើម្បី​រៀបចំ​ការបោះឆ្នោត​ ​។​

ប្រធានអង្គការលីកាដូ អ្នកស្រីវេជ្ចបណ្ឌិត ពុង ឈីវ កេក

បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ ​អ្នកស្រី​វេជ្ជបណ្ឌិត​ ​ពុង​ ឈី​វ​កេ​ក​ ​និង​ពល​រដ្ឋកម្ពុជា​ផ្សេងទៀត​ ​ដែល​រស់នៅ​ក្រៅ​ប្រទេស​ ​បាន​វិលត្រឡប់​មក​កម្ពុជា​វិញ​ ​ដើម្បី​ជួយ​ជនរួមជាតិ​របស់​ខ្លួន​ ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ជាច្រើន​ឆ្នាំ​ ​។​ ​នៅ​ក្នុង​ឆ្នាំ​១​៩​៩​២​ ​អ្នកស្រី​បាន​បង្កើត​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​ដែល​ហៅ​កាត់​ជា​ភាសាបារាំង​ថា​ ​លី​កា​ដូ ​។​

សកម្មភាព​មួយ​ក្នុងចំណោម​គម្រោង​ដំបូង​ដទៃទៀត​របស់​អង្គការ​លី​កា​ដូ ​គឺ​ការ​ធ្វើ​យុទ្ធនាការ​អប់រំ​អ្នកបោះឆ្នោត​ ​សម្រាប់​ការបោះឆ្នោត​ដែល​បាន​រៀបចំ​ឡើង​ដោយ​អង្គការសហប្រជាជាតិ​ ​ក្នុង​ឆ្នាំ​ ​១​៩​៩​៣​ ​និង​ការ​ឃ្លាំមើល​បរិយាកាស​មុន​ពេល​បោះឆ្នោត​ ​។​ ​ក្រោយមក​ ​អង្គការ​លី​កា​ដូ ​បាន​ចាប់ផ្តើម​ធ្វើការ​ដោះស្រាយ​ការរំលោភ​សិទ្ធិមនុស្ស​ ​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​

​អង្គការ​លី​កា​ដូ ​បាន​ធ្វើការ​ជា​ដៃគូ​យ៉ាង​ស្និទ្ធ​ជាមួយ​ ​អង្គការ​លី​កា​ដូ​កាណាដា​ ​ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ចុះបញ្ជី​នៅ​ទីក្រុង​ ​British​ ​Co​l​u​m​b​i​a​ ​ប្រទេស​កាណាដា​ ​ក្នុង​ឆ្នាំ​២​០​០​៦​ ​។​ ​អង្គការ​លី​កា​ដូ​កាណាដា​ ​ធ្វើការ​ផ្តោត​សំខាន់​លើ​ការ​គាំទ្រ​សហគមន៍​ជាក់លាក់​មួយ​ចំនួន​ ​ដែល​រង​ការ​គំរាមកំហែង​នៃ​ការ​បណ្តេញ​ចេញ​ដោយបង្ខំ​ ​និង​ជា​បញ្ហា​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។

អង្គការលីកាដូ​បច្ចុប្បន្ន

ក្រៅពី​ការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​អង្គការ​លី​កា​ដូ ​បាន​បង្កើត​ក្រុម​ការងារ​ផ្សេងៗ​នៅ​ក្នុង​អង្គការ​ដូចជា​ ​អ្នកឃ្លាំមើល​ពន្ធ​នាគា​រ​ ​វេជ្ជបណ្ឌិត​និង​អ្នកជំនាញ​ផ្នែក​វេជ្ជ​សា​ស្រ្ត ​មេធាវី​ ​និង​អ្នក​ប្រឹក្សា​ច្បាប់​ ​និង​បុគ្គលិក​សេវា​សង្គម​ ​ដើម្បី​បំពេញ​ ​និង​បត់បែន​ទៅតាម​ការផ្លាស់ប្ដូរ​នៃ​តម្រូវ​ការ​របស់​សហគមន៍​ ​និង​ផ្តល់​សេវា​ផ្សេងៗ​ជាច្រើន​ទៀត​ដល់​អតិថិជន​ ​។​

​អង្គការ​លី​កា​ដូ ​ក៏បាន​ពង្រឹង​បណ្តាញ​របស់​ខ្លួន​ ​ដើម្បី​រួមបញ្ចូល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​សកម្មជន​ដែល​ជា​ស្រ្តី ​សកម្មជន​ដីធ្លី​ ​សហជីព​ ​និង​អង្គការ​ដៃគូ​នានា​ ​ដើម្បី​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​និង​ការងារ​តស៊ូ​មតិ​របស់​ពួកគេ​ ​។​ ​អង្គការ​លី​កា​ដូ ​ក៏បាន​បង្កើត​ទំនាក់ទំនង​ដ៏​រឹង​មាំ​ជាមួយ​សាស្ត្រាចារ្យ​ ​អ្នកស្រាវជ្រាវ​ ​និង​អ្នក​សារ​ព័ត៌មាន​ ​ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​របស់​ខ្លួន​ ​ដើម្បី​បង្កើត​ជា​យុទ្ធសាស្ត្រ​សម្ពន្ធភាព​ ​ក្នុង​ការ​ជំរុញ​សកម្មភាព​តស៊ូ​មតិ​របស់​ខ្លួន​ ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា