កម្រង​រូបភាព​ថ្មីៗ

សហគមន៍​មួយ​ចំនួន​ក្នុង​ប្រទេស​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​នារី​ ២០២៤
ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២៤

ពលរដ្ឋ​ប្រមាណ​ ២.០០០​ នាក់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​ ​ដែល​រួមមាន​ខេត្តបន្ទាយមានជ័យ​ បាត់​ដំបង​ កំពង់​ធំ​ កំពង់​ស្ពឺ​ កំពត​ កោះ​កុង​ ក្រចេះ​​ ព្រះ​វិហារ​ ស្វាយ​រៀង​ ពោធិ៍សាត់​ កំពង់​ឆ្នាំង​​ ស្ទឹង​ត្រែង​ និង​ត្បូងឃ្មុំ​​ ​បាន​ប្រមូល​ផ្តុំ​គ្នា​ដេីម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​នារី​ ​ ខួប​លេីក​ទី​ ១១៣​ ឆ្នាំ​២០២៤​ ។ ការ​ប្រារព្ធ​ទិវា​នេះ​ បាន​ធ្វើ​ឡេីង​ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់ថ្ងៃទី​ ៨​ ខែ​មីនា​ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​សហគមន៍​ដី​ធ្លី​ ព្រៃឈេី​ ជនជាតិ​ដេីម​ភាគ​តិច​ យុវជន​ កុមារ​ អាជ្ញាធរ​ក្នុង​តំបន់​ អង្គការ​ជាតិ​ និង​អន្តរជាតិ​នានា​ ។ ការ​ប្រារព្ធ​ទិវា​ ត្រូវ​បាន​ធ្វើឡើង​ ដោយ​មាន​ការឡេីង​ថ្លែងការណ៍​ ​ការ​ដេីរ​ក្បួន​ ការ​ពិភាក្សា​ជា​វេទិកា​សាធារណៈ​ ការ​ច្រៀង​ចម្រៀង​ និង​ការ​ហូប​អាហារ​សាមគ្គី​ ។

មើល​កម្រង​រូបភាព...

​ការ​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​លោក​ ​ជា​ ​វិជ្ជា​៖​ ​២​០​ឆ្នាំ​ដែល​គ្មាន​ការវិវត្តន៍
ចេញផ្សាយ ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២៤

​មនុស្ស​ប្រហែលជា​ង​ ​១​០​០​ ​នាក់​បាន​ជួបជុំគ្នា​នៅ​លើ​សួនច្បារ​មុខ​វត្ត​លង្កា​ក្នុង​រាជធានី​ភ្នំពេញ​ព្រឹកនេះ​ ​ដើម្បី​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​ប្រធាន​សហជីព​ ​លោក​ ​ជា​ ​វិជ្ជា​ ​។​ ​លោក​ ​ជា​ ​វិជ្ជា​ ​ដែល​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ (​F​T​U​W​KC) ​ត្រូវ​បាន​គេ​បាញ់សម្លាប់​ ​នៅ​ឯ​តូប​លក់​កាសែត​មួយ​ខាងក្រៅ​ជាប់​របង​វត្ត​​លង្កា ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២​០​០​៤​ ​។​

​នា​ថ្ងៃនេះ​ ​ដែល​ជា​គ​ម្រប់​ខួប​២​០​ឆ្នាំ​ ​មាន​អ្នកចូលរួម​មកពី​ ​ក្រុមសកម្ម​ជន​ ​យុវជន​ ​និង​តំណាង​សង្គម​ស៊ីវិល​ជាច្រើន​រូប​បាន​ជួបជុំគ្នា​ ​ដើម្បី​អំពាវនាវ​រក​នូវ​យុត្តិធម៌​ចំពោះ​ករណី​ឃាតកម្ម​នេះ​ ​។​ ​លោក​ ​ជា​ ​មុនី​ ​ដែល​ជា​ប្អូនប្រុស​របស់​លោក​ ​ជា​ ​វិជ្ជា​ ​និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ ​កម្លាំង​ជាតិ​ ​រួម​ទាំង​តំណាង​របស់​ស​ម្ព័ន្ធ​សហជីព​សេរី​កម្មករ​ជាច្រើន​រូប​ទៀត​ ​បាន​អាន​នូវ​សេចក្តីថ្លែង​ការណ៍​ស្តីពី​ករណី​ឃាតកម្ម​លើ​សហជីព​នេះ​ ​។​ ​បន្ទាប់មក​អ្នកចូលរួម​ក៏​ដាក់​ញត្តិ​ជូន​ទៅ​ខុទ្ធ​កាល័យ​នាយករដ្ឋមន្ត្រី​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដើម្បី​អំពាវនាវ​រក​យុត្តិធម៌​ជូន​ចំពោះ​លោក​ ​ជា​ ​វិជ្ជា​ ​ក៏ដូចជា​សកម្មជន​ផ្សេងទៀត​ដែល​ត្រូវ​បាន​គេ​សម្លាប់​ផង​ដែរ​ ​។

មើល​កម្រង​រូបភាព...

​ក្រុម​ពលរដ្ឋ​ ​និង​សហជីព​ ​អំពាវនាវ​ឲ្យ​ដោះលែង​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ
ចេញផ្សាយ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០២៣

​នៅ​ព្រឹកនេះ​ ​ក្រុម​ប្រជាពលរដ្ឋ​ ​និង​សហជីព​ប្រហែល​ ​៥​០​ ​នាក់​បាន​ជួបជុំគ្នា​នៅមុខ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​២​ (ម២) ​ដើម្បី​អំពាវនាវ​សុំ​ឲ្យ​មានការ​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​កម្មករ​ខ្មែរ​ ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​។​

​ការ​ជួបជុំ​នេះ​មាន​អ្នកចូលរួម​មកពី​ ​សហព័ន្ធសហជីពកម្ពុជា​ (​CAT​U) ​សហជីពកម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​ (C​F​S​W​F​) ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​) ​សមាគមកម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (C​I​W​A​) ​អង្គការ​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N) ​និង​អង្គការ​ ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O) ​។​ ​អ្នកចូលរួម​ភាគច្រើន​នាំគ្នា​កាន់​បដា​ ​ប៉េងប៉ោង​ ​និង​ឧបករណ៍​ឃោសនា​ស​័ព្ទ ​។​ ​នៅ​ខណៈនោះ​ដែរ​ ​អាជ្ញាធរ​ដែល​ស្លៀកពាក់​ស៊ីវិល​ ​ប្រហែលជា​ង​ ​១​០​ ​នាក់​ ​បាន​ឃ្លាំមើល​ ​និង​ថតរូប​ ​ថត​វីដេអូ​ ​នូវ​សកម្មភាព​របស់​អ្នកចូលរួម​ទាំងនោះ​ផង​ដែរ​ ​។​

មើល​កម្រង​រូបភាព...

សហគមន៍​ជាច្រើន​នៅ​​ទូទាំង​​ប្រទេស​​​​ប្រារព្ធ​​ទិវា​​សិទិ្ធ​​មនុស្ស​​អន្តរជាតិ​​ឆ្នាំ ២០២៣
ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២៣

មាន​ពលរដ្ឋ​យ៉ាង​តិច​ណាស់ ៣.០០០ នាក់ មក​ពី​ទូទាំង​ ១២ ខេត្ត​ និង​រាជ​ធានី​ភ្នំពេញ ដែល​រួម​មាន​ខេត្ត​បន្ទាយ​មាន​ជ័យ សៀមរាប បាត់​ដំបង កំពង់​ឆ្នាំង កំពង់​ធំ កំពង់​ស្ពឺ កំពត កោះកុង ក្រចេះ ព្រះវិហារ ស្វាយ​រៀង ស្ទឹង​ត្រែង និង​ត្បូងឃ្មុំ ​បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិឆ្នាំ​ ២០២៣ ​​នា​សប្តាហ៍​នេះ ។

ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​ពី​ការ​អនុម័ត​សេចក្តី​ប្រកាស​ជា​សាកល​ស្តី​ពី​សិទិ្ធ​មនុស្ស​ ។ នា​ឆ្នាំ​នេះ គឺ​ជា​ការ​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​លើក​ទី ៧៥ ។

មើល​កម្រង​រូបភាព...

សំណល់​រោងចក្រ​​ម៉ាក​ក្រុមហ៊ុនល្បីៗ​ត្រូវបាន​ដុត​នៅតាម​សិប្បកម្ម​ឡឥដ្ឋ​នៅកម្ពុជា​ ហើយ​ក្រុមហ៊ុន​មួយចំនួនតូច​ប៉ុណ្ណោះ​ដែល​ប្តេជ្ញា​ចាត់វិធានការ​លើ​រឿង​នេះ​
ចេញផ្សាយ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣

សំណល់រោងចក្រ​របស់​ក្រុមហ៊ុន​​អន្តរជាតិ​ ​រួមចំណែក​បង្ក​ហា​និ​ភ័យ​ដល់​សិទ្ធិមនុស្ស​ ​និង​បរិស្ថាន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​ ។​ ​ដូច​មាន​លំអិត​នៅ​ក្នុង​របាយការណ៍​ ​ក្នុងឆ្នាំនេះ​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​សំណល់​ក​ម្ទេ​ច​ក្រណាត់​ពី​រោងចក្រ​កាត់​ដេរ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​កំពុង​ដំណើរការ​ចំនួន​ប្រាំ​កន្លែង​ ​និង​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​បាន​បិទ​អាជីវកម្ម​ជាអចិន្ត្រៃយ៍​ចំនួន​ពី​​​រ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​ដែល​បាន​ប្រើ​ក​ម្ទេ​ច​ក្រណាត់​ចេញពី​រោងចក្រ​កាត់​ដេរ​សម្រាប់​បញ្ឆេះ​ឡឥដ្ឋ ​។​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​នូវ​សំណល់​ដែល​មាន​ម៉ាក​យីហោ​លំដាប់​អន្តរជាតិ​ចំនួន​ ​១​៩​ ​ដែល​មាន​បង្ហាញ​ក្នុង​រូបថត​ដូច​ខាងក្រោម ​។​

មើល​កម្រង​រូបភាព...

សហគមន៍​មួយ​ចំនួន​ក្នុង​ប្រទេស​ ​ប្រារព្ធ​ទិវា​សិទិ្ធ​លំនៅ​ឋានពិភពលោក​ ​២​០​២​៣
ចេញផ្សាយ ថ្ងៃទី​៨ ខែតុលា ឆ្នាំ២០២៣

​សហគមន៍​ជាច្រើន​ក្នុង​ខេត្ត​ចំនួន​ ​៤​ ​និង​រាជធានី​ភ្នំពេញ​ ​ប្រារព្ធ​ទិវាសិទ្ធិ​លំនៅ​ឋានពិភពលោក​ ​២​០​២​៣​ ​នាស​ប្តាហ៍​នេះ​ ​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ថ្ងៃ​ច​ន្ទ​ នៃ​ស​ប្តាហ៍​ទីមួយ​ជា​រៀងរាល់​ឆ្នាំ​ ​។​ ​សមាជិក​នៃ​សហគមន៍​ដីធ្លី​ ​និង​ព្រៃឈើ​ជាច្រើន​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​ដើម្បី​ប្រារព្ធ​ទិវា​ ​និង​លើក​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​អំពី​សិទិ្ធ​របស់​អ្នក​ទាំងនោះ​ក្នុង​ការ​ទទួល​បាន​លំនៅ​ឋាន ​និង​ជី​វ​ភាពសមរម្យ​ ​។​ ​សមាជិក​សហគមន៍​ជាច្រើន​ ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ​ដោយ​ស្នើសុំ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ​ ​។​ ​យ៉ាងតិច​ណាស់​មាន​សហគមន៍​ចំនួន​ ​៣​ ​រង​ការ​រំខាន​ ​គំរាមកំហែង​ ​និង​តាមដាន​ពី​អាជ្ញាធរ​មួយ​ចំនួន​ ​៕

មើល​កម្រង​រូបភាព...

អស់​រយៈពេល​៧​ឆ្នាំ​ ​ការ​អំពាវនាវ​ឱ្យ​មាន​យុត្តិធម៌​ទៅលើ​ឃាតកម្ម​លោក​បណ្ឌិត​ ​កែម​ ឡី ​នៅតែ​បន្ត​
ចេញផ្សាយ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៣

​នា​ថ្ងៃនេះ​ ​ប្រជាពលរដ្ឋ​ ​តំណាង​គណបក្ស​នយោបាយ​ ​និង​ក្រុម​សង្គម​ស៊ីវិល​ ​រួម​មាន​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​សកម្មជន​ជាច្រើន​នាក់​ ​បាន​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ខួប​៧​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី ​។​ ​ពួកគេ​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ឥត​លម្អៀង​ ​ទៅលើ​ការ​មរណភាព​របស់​លោក​បណ្ឌិត​ ​ដើម្បី​បង្ហាញ​ការពិត​ ​និង​ផ្ដល់​យុត្តិធម៌​សម្រាប់​រូបលោក​ ​ក៏ដូចជា​ក្រុម​គ្រួសារ​របស់​លោក​ ​។​

មើល​កម្រង​រូបភាព...

សហគមន៍​ដីធ្លី​ជាច្រើន​ ​នៅ​បន្ត​ប្រមូលផ្តុំ​គ្នា​ទាមទារ​ឱ្យ​ដោះលែង​បុគ្គលិក​ CC​F​C ​
ចេញផ្សាយ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៣

សមាជិក​សហគមន៍​ដីធ្លី​ជាច្រើន​ ​ដែល​មកពី​ខេត្ត​កោះ​កុង​ ​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​ព្រះវិហារ​ ​និង​ត្បូងឃ្មុំ​ ​បន្ត​ប្រមូលផ្តុំ​គ្នា​ទាមទារ​ឱ្យ​ដោះលែង​បុគ្គលិក​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​ទាំង​បី​រូប​ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​។​

​លោក​ ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​​សមាគម​ ​លោក​ ញិ​ល​ ​ភាព​ ​ជា​បុគ្គលិក​ជាន់ខ្ពស់​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ជា​បុគ្គលិក​សម្របសម្រួល​សហគមន៍​ ​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​ ​ចោទប្រកាន់​ពី​បទ​ ​​រួមគំនិតក្បត់​​ និង​ញុះ​ញង់​ ​យោង​តាម​មាត្រា​ ​៤​៥​៣​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​អ្នក​ទាំង​បី​ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​រតនគិរី​ ​។​

​អំឡុង​ពេល​ប្រមូលផ្តុំ​គ្នា​នៅ​​រាជធានី​ភ្នំពេញ​ ​អាជ្ញាធរ​មូលដ្ឋានបាន​គម្រាម​កំហែង​អ្នកតំណាង​ ​និង​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​ដែល​មកពី​ខេត្ត​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​កោះ​កុង​ ​និង​ត្បូងឃ្មុំ​ ​ដោយ​ការ​ចាប់ខ្លួន​អ្នក​ទាំងនោះ​ ​ប្រសិនបើ​ពួកគេ​បន្ត​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​

​ការ​ប្រមូលផ្តុំ​គ្នា​នេះ​ ​ត្រូវ​បាន​បន្ត​​ធ្វើ​ចាប់តាំង​ពី​ថ្ងៃ​ទី​១​៩​ ​និង​ទី​ ​២​០​ ​ខែ​ឧសភា​ ​ដោយ​ពលរដ្ឋ​សហគមន៍​ដីធ្លី​មកពី​ខេត្ត​ស្វាយរៀង​ ​កោះ​កុង​ ​កំពង់ស្ពឺ​ ​កណ្តាល​ ​និង​ត្បូងឃ្មុំ​ ​។​

មើល​កម្រង​រូបភាព...

ពលរដ្ឋ​ជាច្រើន​សហគមន៍​ប្រមូលផ្តុំ​គ្នា​ទាមទារ​ដោះលែង​បុគ្គលិក​ CC​F​C ​
ចេញផ្សាយ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២៣

សមាជិក​សហគមន៍​ដីធ្លី​ជាច្រើន​ដែល​មកពី​ខេត្ត​កោះ​កុង​ ​ព្រះ​សី​ហ​នុ ​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​និង​កណ្តាល​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​ទាមទារ​ឱ្យ​មានការ​ដោះលែង​បុគ្គលិក​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​ចំនួន​បី​រូប​ ​ដែល​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​ឧសភា​ ​។​

​លោក​ ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​​សមាគម​ ​លោក​ ញិ​ល​ ​ភាព​ ​ជា​មន្ត្រី​ជាន់ខ្ពស់​សមាគម​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ជា​មន្ត្រី​សម្របសម្រួល​សហគមន៍​ ​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​សម្រេច​ចោទប្រកាន់​ពី​បទ​ ​រួមគំនិតក្បត់​ ​និង​បទ​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​យោង​តាម​មាត្រា​ ​៤​៥​៣​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ លោក​ ​សាយ​ ​គូ​ហាវ​ ជាចៅក្រមស៊ើបសួរ បានសម្រេចបញ្ជូនអ្នកទាំងបី ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរី ​។​ ​ប្រសិនបើ​អ្នក​ទាំង​បី​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​នោះ​អ្នក​ទាំង​បី​អាច​នឹង​ត្រូវ​​​ជាប់ពន្ធនាគារ​ពី​ ​៥​ ​ដល់​ ​១​០​ ​ឆ្នាំ​ ​។​

​នៅ​ខណៈ​ដែល​សមាជិក​​សហគមន៍​រាប់​រយ​នាក់​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំង​បី​ ​ពលរដ្ឋ​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មក​ចូលរួម​ប្រមូលផ្តុំ​គ្នា​នៅ​ភ្នំពេញ​នោះ​ទេ​ ​។​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​មកពី​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​រថយន្ត​តាំងពី​ម៉ោង​ ​២​ ​ព្រឹកព្រលឹម​ ​នៅ​ពេល​អ្នក​ទាំងនោះ​ព្យាយាម​ធ្វើដំណើរ​មក​ភ្នំពេញ​ ​។​ ​សមាជិក​សហគមន៍​ទាំងនោះ​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​អស់​រយៈពេល​ជាង​ ​២​ ​ម៉ោង​ ​ហើយ​អ្នកតំណាង​របស់​សហគមន៍​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​គម្រាម​ថា​នឹង​ចាប់ខ្លួន​ ​ប្រសិនបើ​សហគមន៍​នៅតែ​បន្ត​ព្យាយាម​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ ​។​

មើល​កម្រង​រូបភាព...

ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២​០​២​៣​
ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២៣

​នា​ព្រឹកនេះ​ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​២​០​០​០​នាក់​ ​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ​ឆ្នាំ​២​០​២​៣​ ​នៅ​២​ទីតាំង​ផ្សេងគ្នា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​កម្មករ​-​កម្មការិនី​ ​សហជីព​ ​និង​សមាជិក​សង្គម​ស៊ីវិល​ ​បាន​ជួបជុំគ្នា​ ​នៅ​វត្តភ្នំ​ ​និង​នៅ​ខាងមុខ​រដ្ឋសភា​ ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការគោរព​សិទ្ធិ​ការងារ​ ​និង​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​សហជីព​ ​។​

​កម្មករ​កាត់​ដេរ​ ​កម្មករ​សំណង់​ ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​កសិករ​ ​កម្មករ​ផ្នែក​សេវា​ក​ម្សាន្ត ​កម្មករ​តាម​ផ្ទះ​ ​កម្មករ​ផ្នែក​វិ​ស​័​យ​ទេសចរណ៍​ ​និង​វិ​ស​័​យ​ផ្សេងទៀត​ ​បាន​ជួបជុំគ្នា​ ​នា​ព្រឹកនេះ​ ​។​ ​សកម្មជន​សហជីព​ ​និង​កម្មករ​ ​បាន​ដង្ហែក្បួន​ ​ពី​វត្តភ្នំ​ ​ទៅកាន់​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ជា​កន្លែង​ដែល​ពួកគេ​ ​បាន​សម្ដែង​មតិ​ ​ច្រៀង​ចម្រៀង​ ​និង​ចែករំលែក​មតិ​យោបល់​ផ្សេងៗ​ ​នៅ​ក្នុង​វេទិកា​ ​សាធារណៈ​មួយ​ ​។​ ​មនុស្ស​មួយ​ក្រុម​ទៀត​ ​បាន​ដង្ហែក្បួន​ពី​រដ្ឋសភា​ ​ទៅកាន់​ ​រូបសំណាក​លោក​ ​ជា​ ​វិជ្ជា​ ​ជា​កន្លែង​ដែល​ពួកគេ​ ​ជួបជុំគ្នា​ ​និង​សម្ដែង​មតិ​ ​។​

មើល​កម្រង​រូបភាព...

ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទិ្ធ​នារី​ ​ឆ្នាំ​២​០​២​៣​
ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២៣

យ៉ាងតិច​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ​៣​.​០​០​០​ ​នាក់​ ​នៅ​ក្នុង​ខេត្ត​ចំនួន​ ​១​០​ ​និង​រាជធានី​ភ្នំពេញ​ ​បាន​ចូលរួម​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទិ្ធ​នារី​ ​នៅ​ក្នុងឆ្នាំនេះ​ ​។​ ​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​សហគមន៍​ដីធ្លី​ ​សហជីព​ ​សកម្មជន​សិទិ្ធ​មនុស្ស​ ​យុវជន​ ​អាជ្ញាធរ​ក្នុង​តំបន់​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​បាន​ចូលរួម​ប្រារព្ធ​ទិវា​​​នេះ​ ​ចាប់ពី​ថ្ងៃ​ទី​៥​ ​ដល់​ថ្ងៃ​ទី​៨​ ​ខែ​មីនា​ ​ដោយ​ឡើង​បញ្ចេញមតិ​ ​ដើរក្បួន​ ​រាំ​ ​និង​បរិភោគអាហារ​សាមគ្គី​ជាមួយគ្នា​ ​។​

អ្នកចូលរួម​ជាច្រើន​ ​បាន​អំពាវនាវ​ឱ្យ​មាន​សិទិ្ធ​ស្មើគ្នា​រវាង​បុរស​និង​ស្ត្រី​ ​និង​គោរព​សិទិ្ធ​ស្ត្រី​ ​ក៏ដូចជា​ដំណោះស្រាយ​ទៅលើ​បញ្ហា​ជាច្រើន​ដែល​អ្នក​ទាំងនោះ​កំពុង​ជួបប្រទះ​ ​ដែល​មាន​ដូចជា​ជម្លោះ​ដីធ្លី​ ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ​័​រ​ ​ការ​ខ្វះខាត​ការ​ទទួល​បាន​កិច្ចការពារ​សង្គម​ ​និង​ការ​ជាប់​ផុង​ក្នុង​បំណុល​ខ្នាត​តូច​ដែល​អាច​ហា​និ​ភ័យ​ដល់​ជីវភាពរស់នៅ​របស់​ពួកគេ​ ​។​

នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​ ​អាជ្ញាធរ​ក្នុង​តំបន់​ចូលរួម​ ​និង​ស្តាប់​បញ្ហា​ដែល​បាន​លើកឡើង​ ​ប៉ុន្តែ​ក៏មាន​សហគមន៍​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ក្នុង​តំបន់​ព្យាយាម​រារាំង​ ​មិន​ឱ្យ​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ​ ​។​ ​អាជ្ញាធរ​មួយ​ចំនួន​ ​បាន​ហាមឃាត់​សមាជិក​សហគមន៍​នៅ​ក្នុង​ខេត្ត​កំពត​ ​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​មីនា​ ​ដោយ​មិន​ឱ្យ​រៀបចំ​ទិវា​​​នេះ​ដូច​ការ​គ្រោងទុក​នោះ​ទេ​ ​ដោយ​គម្រាម​នឹង​ធ្វើការ​បំបែក​ ​។​ ​នគរបាល​ក៏បាន​ឃ្លាំមើល​ការ​ប្រារព្ធ​ទិវា​ ​និង​សួររក​បញ្ជី​ឈ្មោះ​អ្នកចូលរួម​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​កាលពី​ថ្ងៃ​ទី​៦​ ​ខែ​មីនា​ ​ផង​ដែរ​ ​។​ ​ក៏ប៉ុន្តែ​ចុងក្រោយ​ ​ការ​ប្រារព្ធ​ទិវា​នៅ​ក្នុង​ខេត្ត​ទាំងពីរ​ ​នៅតែ​អាចប​ន្ត​រៀបចំ​ទៅ​ដោយ​រលូន​ ​។​

មើល​កម្រង​រូបភាព...

ឈរជាមួយគ្នា​ក្នុងថ្ងៃប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំ២០២២
ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២២

ប្រជាពលរដ្ឋ​ជាង​ ​៧​.​០​០​០​នាក់​ ​នៅ​យ៉ាងតិច​ ​១​៥​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ​ ​បាន​ជួបជុំគ្នា​ ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ចាប់ពី​ថ្ងៃ​ទី​០​៤​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​។​ ​សមាជិក​សហគមន៍​ដីធ្លី​ ​បាន​ជួបជុំគ្នា​ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ដីធ្លី​ដែល​មិនទាន់​មាន​ដំណោះស្រាយ​ ​សហគមន៍​ព្រៃឈើ​ពិភាក្សា​អំពី​សារៈសំខាន់​ ​និង​ការ​បន្ត​កើតមាន​នៃ​បញ្ហា​ប្រឈម​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ ​ខណៈ​ដែល​សកម្មជន​សហជីព​បង្ហាញ​ពី​ការគាបសង្កត់​លើ​សិទ្ធិ​ការងារ​ ​និង​ការ​ចាប់​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ដាក់​ពន្ធ​នាគា​រ​ ​ជាដើម​ ​។​ ​សមាជិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​បាន​ជួបជុំគ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំងនេះ​ ​ដែល​រៀបចំ​ដោយ​សហគមន៍​ ​និង​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ ​។​

មើល​កម្រង​រូបភាព...

​ការ​បន្លឺ​សំឡេង​របស់​សកម្មជន​សិទិ្ធ​ការងារ​ជា​ស្ត្រី​
ចេញផ្សាយ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២២

នៅ​ក្នុងរយៈពេល​ ​១​៦​ ​ថ្ងៃ​ ​នៃ​យុទ្ធនាការ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័​រ​ ​ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​អង្គការ​ ​លី​កា​ដូ ​នឹង​ធ្វើការ​ចេញផ្សាយ​នូវ​វីដេអូ​ខ្លី​ៗ​ ​អំពី​សកម្មជន​ជា​ស្ត្រី​ទាំងនោះ​និយាយ​អំពី​ភាព​ក្លាហាន​ងើប​ឈរ​ឡើង​ដើម្បី​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ​និង​តស៊ូ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ដោយ​ផ្អែកលើ​យេ​ន​ឌ័​រ​នៅកន្លែង​ការងារ​ ​។​ ​សកម្មជន​ជា​ស្ត្រី​នីមួយៗ​ ​មាន​ប្រវត្តិ​ខុសៗគ្នា​ ​ប៉ុន្តែ​អ្នក​ទាំងនោះ​សុទ្ធតែ​ជា​អ្នកតំណាង​ឱ្យ​កម្មករ​ក្នុង​វិ​ស័យ​រោងចក្រ​ ​កម្មករ​ប្រកបរបរ​ផ្លូវ​ភេទ​ ​សេវា​កំសាន្ត​ ​បុគ្គលិក​កា​ស៊ី​ណូ ​គ្រូបង្រៀន​ ​អ្នក​បើ​រ៉ឺម៉ក​កង់​បី​ ​អ្នក​បម្រើ​តាម​ផ្ទះ​ ​និង​កម្មករ​ក្នុង​វិ​ស័យ​ដទៃទៀត​ ​។​

មើល​កម្រង​រូបភាព...

ការប្រារព្ធទិវា​​លំនៅឋាន​ពិភពលោកឆ្នាំ២០២២
ចេញផ្សាយ ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២២

សមាជិក​សហគមន៍​ដែល​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​ ​បាន​ជួបជុំគ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្ដា​ខេត្ត​នានា​ ​នៅដើម​ខែ​តុលា​នេះ​ ​ដើម្បី​ប្រារព្ធ​ទិវា​លំនៅឋាន​ពិភពលោក​ ​និង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ធានាអំពីសិទ្ធិ​ទទួល​បាន​លំនៅឋាន​សមរម្យ​ ​ក៏ដូចជា​ការ​ដោះស្រាយ​ទៅលើ​បញ្ហា​ដីធ្លី​របស់​ពួកគាត់​ដែល​បាន​អូស​បន្លាយពេល​ជាច្រើន​ឆ្នាំ​ ​។​

មើល​កម្រង​រូបភាព...

ការ​ទាមទារ​រក​យុត្តិធម៌​ ​នៅ​ថ្ងៃ​រំឭក​ខួប​៦​ឆ្នាំ​ ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី
ចេញផ្សាយ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២២

ក្រុម​សង្គម​ស៊ីវិល​ ​និង​គណបក្ស​នយោបាយ​មួយ ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាច្រើន​ ​ដើម្បី​អំពាវនាវ​រក​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​គ្រួសារ​របស់​លោក​ ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​។​ ​ព្រឹត្តិការណ៍​ ​និង​ការ​ប្រារព្ធ​ពិធី​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​តាកែវ​ ​ដែល​ជា​ភូមិកំណើត​របស់​លោក​បណ្ឌិត​ ​កែម​ ឡី ​ដើម្បី​រំឭក​ខួប​៦​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​រូប​នេះ​ ​។​

​សហជីព​ ​យុវជន​សកម្មជន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​ជា​ ​៧​០​នាក់​ ​បាន​ប្រមូលផ្ដុំ​គ្នា​នា​ព្រឹកនេះ​ ​នៅ​ខាងក្រៅ​ស្ដា​ម៉ា​ត​នៃ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិច​ស្តុ​ប​បូកគោ​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ជា​កន្លែង​ដែល​លោក​បណ្ឌិត​ ​កែម​ ឡី ​ត្រូវ​បាន​បាញ់សម្លាប់​ ​អំឡុង​ពេល​ពិសា​រ​កាហ្វេ​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​១​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៦​ ​។​ ​អ្នកចូលរួម​បាន​ដាក់​កម្រង​ផ្កា​ ​និង​បាន​រៀបចំ​ពិធី​សូត្រ​មន្ត​តាម​បែប​ព្រះពុទ្ធសាសនា​ ​។​ ​ស្ដា​ម៉ា​ត​នៅ​ទីនោះ​ ​ត្រូវ​បាន​បិទ​ ​ខណៈ​ដែល​អ្នក​ធ្វើបុណ្យ​រំឭក​ខួប​ ​បាន​ចាប់ផ្ដើម​ជួបជុំគ្នា​ ​ហើយ​មន្ត្រី​សន្តិសុខ​ស្លៀកពាក់​ស៊ីវិល​ប្រមាណ​ ​២​០​នាក់​ ​ក៏បាន​មក​តាមដាន​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ​។​

​ក្រុម​សង្គម​ស៊ីវិល​ ​បន្ត​អំពាវនាវ​ឱ្យ​បង្កើត​គណៈ​កម្ម​ការស៊ើបអង្កេត​ ​ដើម្បី​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ​ឥត​លំអៀង​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ជុំវិញ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ ​កែម​ ឡី ​។​ ​ការស៊ើបអង្កេត​កន្លងមក​ទៅលើ​អំពើ​ឃាតកម្ម​នេះ​ ​ត្រូវ​បាន​ចាត់ទុកថា​ ​មិន​គ្រប់គ្រាន់​ ​និង​មិនទាន់​បាន​វែកញែក​អ្នក​នៅ​ពីក្រោយ​អំពើ​បាញ់​ប្រហារ​​ ​ដែល​អាច​នឹង​ត្រូវ​យកមក​ផ្ដន្តា​ទោស​សម្រាប់​អំពើ​ឃាតកម្ម​នេះ​ ​៕

មើល​កម្រង​រូបភាព...

ការប្រារព្ធទិវា​ពលកម្ម​អន្តរជាតិឆ្នាំ២០២២
ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២២

នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ ​ព្រឹត្តិការណ៍​ជាច្រើន​ ​ត្រូវ​បាន​រៀបចំ​ឡើង​ ​ដោយ​សហជីព​ការងារ​ ​និង​អង្គការសង្គម​ស៊ីវិល​ ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២​០​២​២​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណ​ជា​ ​១​០​០​០​នាក់​ ​។​ ​

មើល​កម្រង​រូបភាព...

ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តជាតិ​ឆ្នាំ​២​០​២​២​
ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២២

​ប្រជាពលរដ្ឋ​ជាង​ ​៣​០​០​០​នាក់​ ​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ​២​០​២​២​ ​នៅ​ក្នុង​ខេត្ត​ចំនួន​១​២​ ​និង​រាជធានី​ភ្នំពេញ​ ​។​ ​សហគមន៍​ ​កសិករ​ ​សហជីព​ ​កម្មករ​ក្រៅ​ប្រព័ន្ធ​ ​សកម្មជន​ដីធ្លី​ ​យុវជន​ ​សមាជិក​សង្គម​ស៊ីវិល​ ​និង​អ្នក​ផ្សេងទៀត​ ​បាន​ចូលរួម​ ​និង​សម្ដែង​មតិ​អំពី​បញ្ហា​ប្រឈម​ដោយ​ស្រ្តី​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ ​។​

មើល​កម្រង​រូបភាព...

បុគ្គលិក​លី​កា​ដូ ​គាំទ្រ​កូដកម្ម​អហិង្សា​ ​និង​ស្នើ​ដោះលែង​តំណាង​សហជីព​ដែល​កំពុង​ជាប់ឃុំ​
ចេញផ្សាយ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០២២

បុគ្គលិក​អង្គការ​លី​កា​ដូ ​សូម​ចូលរួម​គាំទ្រ​ជា​សាមគ្គីភាព​ជាមួយ​បងប្អូន​កម្មករ​និយោជិត​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ដោយ​សូម​ស្នើសុំ​ឱ្យ​មានការ​ដោះលែង​តំណាង​សហជីព​ទាំង​៨​រូប​ ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ដោយ​មិន​ត្រឹមត្រូវ​ ឱ្យ​បាន​ឆាប់រហ័ស​ ​និង​ដោយ​គ្មាន​លក្ខខណ្ឌ​ ​។​ ​យើងខ្ញុំ​ ​ក៏​សូម​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ងាក​មករ​ក​តុចរចា​ ​ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​ដោយ​សន្ដិវិធី​ ​និង​ទទួលយក​បុគ្គលិក​ទាំង​ ​៣​៦​៥​ចូល​ធ្វើការ​វិញ​ ​ព្រមទាំង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងអស់​ទៅលើ​សហជីព​ ​។​ ​ការចូលរួម​សហជីព​ ​និង​ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ ​មិនមែន​ជា​បទល្មើស​ទេ​!​

មើល​កម្រង​រូបភាព...

ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២១
ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២១

សហគមន៍​ដីធ្លី​ ​និង​បរិស្ថាន​ ​សហគមន៍ជនជាតិ​ដើម​ភាគតិច​ ​និង​ក្រុម​សង្គម​ស៊ីវិល​ផ្សេងទៀត​ ​បាន​ជួបជុំគ្នា​ ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​នៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្ដា​ខេត្ត​ចំនួន​១​១​ផ្សេងគ្នា ​ចាប់ពី​ថ្ងៃ​ទី​០​៥​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​។​

​ទោះបីជា​មានការ​ធ្វើទុក្ខបុកម្នេញ​ ​និង​រឹតត្បិត​ពីសំណាក់​អាជ្ញាធរ​ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​២​៤​០​០​នាក់​ ​បាន​ចូលរួម​ជាមួយគ្នា​នៅ​ក្នុង​វេទិកា​សាធារណៈ​ ​កិច្ចពិភាក្សា​ ​ការដង្ហែក្បួន​ ​និង​ពិធី​សាសនា​ ​ដើម្បី​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិមនុស្ស​ ​និង​ដោះស្រាយ​ករណី​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​ដែល​បាន​អូស​បន្លាយពេល​ជាច្រើន​ឆ្នាំ​ ​ក៏ដូចជា​អំពាវនាវ​ឱ្យ​ដោះលែង​ ​និង​ទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ឃុំ​ ​៕​ ​

មើល​កម្រង​រូបភាព...

ការរកឃើញ​សំខាន់ៗ​នៃរបាយការណ៍​ស្ដីពី “បច្ចុប្បន្នភាព​ស្ថានភាព៖ ការបៀតបៀន​តាមប្រព័ន្ធផ្សព្វផ្សាយ​សង្គមនៅ​កម្ពុជា”
ចេញផ្សាយ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២១

នៅថ្ងៃនីមួយៗ​នៃយុទ្ធនាការ​១៦ថ្ងៃ​នៃភាពសកម្មនិយម​ប្រឆាំង​នឹងអំពើហិង្សាផ្អែកលើ​យេនឌ័រ ឆ្នាំ២០២១ ដែលចាប់ផ្ដើម​ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អង្គការលីកាដូ សូមចែករំលែក​ការរកឃើញ​សំខាន់ៗ​នៅក្នុងរបាយការណ៍​ថ្មីមួយរបស់ខ្លួន​ដែលមាន​ចំណងជើងថា “បច្ចុប្បន្នភាពស្ថានភាព” ។ របាយការណ៍នេះ ពណ៌នាលម្អិត​ពីការរកឃើញ​សំខាន់ៗនៃការ​ស្ទង់មតិ​មួយជាមួយ​មនុស្សជាង ៧០០នាក់ ដែលបង្ហាញថា ក្រុមហ៊ុនហ្វេសប៊ុក អាជ្ញាធរកម្ពុជា និងក្រុមហ៊ុនប្រព័ន្ធ​ផ្សព្វផ្សាយសង្គមផ្សេងទៀត ត្រូវមានវិធានការ​បន្ថែមទៀត ដើម្បីការពារ​សិទ្ធិមនុស្ស​នៅលើប្រព័ន្ធអនឡាញ ។

មើល​កម្រង​រូបភាព...

យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​ ​និង​អ្នកការពារ​សិទិ្ធ​មនុស្ស​
ចេញផ្សាយ ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២១

​នៅ​រយៈពេល​ចុងក្រោយ​នេះ​ ​អាជ្ញាធរ​បានធ្វើទុក្ខបុកម្នេញ ​ចាប់ខ្លួនដាក់​ពន្ធ​នាគា​រខ្លួន និងផ្ដន្ទាទោស ​អ្នកការពារ​បរិស្ថាន​​និង​សកម្មជន​សង្គម​ជាច្រើន ​ដែល​បានលើក​ឡើង​ពីការព្រួយបារម្ភ​ជុំវិញ​បញ្ហា​​ដូចជា ​ការ​គ្រប់គ្រង​ទឹក​កខ្វក់​ ​អាជីវកម្ម​បូម​ខ្សាច់​ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក៏ដូចជា សិទ្ធិ​ការងារ​ និងសិទ្ធិនយោបាយ ជាដើម ​។​

​នៅមុន​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ ខាងមុខនេះ​ ​ក្រុម​សង្គម​ស៊ីវិល​ ​នឹង​ធ្វើ​ការ​តស៊ូមតិជារៀងរាល់​សប្ដាហ៍ ​ដើម្បី​ស្នើសុំ​ឱ្យ​ដោះលែង​អ្នកការពារ​សិទិ្ធ​មនុស្ស​ទាំងអស់​​ដែល​កំពុង​ជាប់ឃុំក្នុង​ពន្ធនាគារ​ ​និងដើម្បី​លើកឡើង​ពី​ភាព​ក្លាហាន និងការងារ​លំបាក​ៗ​​​ ​ដែល​អ្នក​ទាំងនេះ​បាន​ធ្វើ​កន្លងមក​ ​នៅមុន​ពេល​ចាប់ខ្លួន​​ ​។​ សកម្មជន៦នាក់​ក្នុង​ចំណោម​ពួកគេ​គឺជា​អ្នកការពារ​បរិស្ថាន​មកពី​ចលនា​មាតា​ធម្មជាតិ​កម្ពុជា ដែលកំពុង​ប្រឈម​នឹងការ​ចោទប្រកាន់ដោយមិនសមហេតុផល​ពី បទរួមគំនិត​ក្បត់ ដោយក្នុង​នោះមាន២នាក់ ត្រូវបានចោទ​ប្រកាន់​បន្ថែមទៀត​ពី​ បទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ ។ អ្នក​ផ្សេងទៀត​គឺជាអ្នកដឹកនាំ​សហជីព ព្រះសង្ឃ និងសមាជិក​ក្រុមយុវជន​ខ្មែរថាវរៈ ។

សកម្មជន​​ទាំងនេះ ​តែង​បញ្ចេញ​មតិ​អំពី​បញ្ហា​ដែល​មានសារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​ពួកគេ​​បែរជាត្រូវទទួល​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ​ ​និង​ការ​ផ្តន្ទាទោស​ដាក់ពន្ធ​នាគា​រ​ទៅវិញ​ ​។​

​ដល់​ពេលហើយ​ដែលត្រូវ​​ទម្លាក់ចោល​បទចោទ និង​ដោះលែង​សកម្មជន​ទាំងនេះ ក៏ដូចជាអ្នកការពារ​សិទ្ធិមនុស្ស​ទាំងអស់ ៕

មើល​កម្រង​រូបភាព...

ទិវាសិទ្ធិកុមារអន្តរជាតិឆ្នាំ២០២១៖ បញ្ហាលំបាកនៃការរស់នៅ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩
ចេញផ្សាយ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០២១

នាថ្ងៃប្រារព្ធ​ទិវាសិទ្ធិកុមារ​អន្តរជាតិនេះ​ អង្គការលីកាដូ​ កំពុង​ចេញផ្សាយ​ជាបន្តបន្ទាប់​នូវសម្រង់សម្ដី​ពីកុមារ​ និងគ្រួសារ​​ ដែលការ​រស់នៅ​របស់ពួកគេ​ ត្រូវបាន​ទទួលរង​ផលប៉ះពាល់​ដោយវិធានការ​ឆ្លើយតប​ទៅនឹង​ជំងឺកូវីដ១៩ ។​ ពួកគេ​បានសម្រេចចិត្ត​ ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ និងពិពណ៌នា​លម្អិត​ពីវិធានការ​ទប់ស្កាត់​វិបត្តិ​ជាសកលនេះ ​ដែលបានធ្វើឱ្យ​ប៉ះពាល់​ដល់ការសិក្សា​ សុខភាពផ្លូវកាយ​ និងផ្លូវចិត្ត​របស់ពួកគេ​ ជាពិសេស​កុមារដែល​ជាប់នៅក្នុង​តំបន់បិទខ្ទប់​ដ៏គួរឱ្យភ័យខ្លាច ។​

មើល​កម្រង​រូបភាព...

ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ​២០២១
ចេញផ្សាយ ថ្ងៃទី​៩ ខែមីនា ឆ្នាំ២០២១

នាថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០២១នេះ ​កម្មករ-កម្មការិនី​រោងចក្រ ​គ្រូបង្រៀន ​កសិករ​ និងអ្នកធ្វើការ​ពលកម្ម ​នៅរាជធានីភ្នំពេញ​ និងខេត្ត​ចំនួន៥​ បានជួបជុំគ្នា​នៅតាមតំបន់​ផ្សេងៗគ្នា​ ដើម្បី​ប្រារព្ធទិវា​សិទ្ធិនារី​អន្តរជាតិ ។​ ជាមួយនឹង​ការយកចិត្ត​ទុកដាក់​អនុវត្ត​វិធានការ​សុវត្ថិភាព​មួយចំនួន​ដូចជា​ ការរក្សា​គម្លាត​សង្គម​ ការវាស់​កម្ដៅ ​និងការពាក់ម៉ាស​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃការ​ឆ្លងវីរុស​កូវីដ១៩​ សហគមន៍​ទាំងនេះបាន​ជួបជុំគ្នា​ ដើម្បី​រៀបចំ​វេទិកាសាធារណៈ​ និងចែករំលែក​បទពិសោធន៍​ពីបញ្ហាលំបាក​ដែលស្រ្តីនៅ​សហគមន៍​មូលដ្ឋាន​បានជួបប្រទះ ​ក្នុងការ​ការពារដីធ្លី​ និងជីវភាព​របស់ពួកគេ ។​​

នៅរាជធានី​ភ្នំពេញវិញ​ មនុស្សជាច្រើន​បានចូលរួម​ក្នុងការ​ប្រារព្ធទិវានេះ​ក្រោមប្រធានបទ​ “លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នាំឱ្យមាន​ប្រព័ន្ធគាំពារ​សង្គម​ និង​យុត្តិធម៌​សម្រាប់ស្រ្តី ​និងទាំងអស់គ្នា” ។​ អមជាមួយ​ការលេងភ្លេង​បែបប្រពៃណី ​អ្នកដឹកនាំ​សហជីព​ជាច្រើន​ បានលើកឡើង​ពីបញ្ហាប្រឈម​ដែលស្រ្តីបាន​ជួបប្រទះ​នៅកន្លែងការងារ​ ក៏ដូចជា​ការបន្តតស៊ូមតិ​ជំទាស់​ទៅនឹង​អំពើហិង្សា​ក្នុងគ្រួសារ​ ការកើនឡើង​នៃបំណុល​នៅក្នុងគ្រួសារ​ ការបន្ត​ធ្វើទុក្ខបុកម្នេញ​លើសកម្មជន​ដោយអាជ្ញាធរ​ និងបង្ហាញពី​តម្រូវការចាំបាច់​ សម្រាប់​កម្មវិធី​សន្តិសុខសង្គម​ ក្នុងការ​ឆ្លើយតប​ទៅនឹងវិបត្តិ​ជំងឺ​កូវីដ១៩ ។

សហគមន៍​មិនទាំងអស់ទេ ​ដែលត្រូវបាន​អនុញ្ញាត​ឱ្យប្រារព្ធទិវានេះ​ដោយសន្ដិវិធី ។​ សហគមន៍​យ៉ាងតិចមួយ ​បានប្រឈម​ទៅនឹងការ​រឹតត្បិត​ចំនួន​អ្នកចូលរួម ។​ ទោះបីជា​មានការ​ផ្ទុះឡើង​នៃការឆ្លងវីរុស​កូវីដ១៩ក៏ដោយ​ ក៏ស្ត្រីនិង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នៅតែបន្តបង្ហាញ​ពីការប្ដេជ្ញាចិត្ត​របស់​ពួកគេ​ក្នុងលើកកម្ពស់​យុត្តិធម៌​ សេចក្ដីថ្លៃថ្នូរ​ និងសមភាព​រវាងបុរស​និងស្រ្តី ៕ ​

មើល​កម្រង​រូបភាព...

អាជ្ញាធរ​រារាំង​ក្រុម​យុវជន​ ​ព្រះ​សង្ឃ​ និង​អ្នក​គាំទ្រ មិនឱ្យ​រៀប​ចំ​ពិធី​បុណ្យ​រំលឹក​ខួប ៤​ឆ្នាំ​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី
ចេញផ្សាយ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២០

អស់​រយៈ​ពេល​ ៤​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​អ្នក​វិភាគ​នយោបាយ​ និង​សង្គម លោក​បណ្ឌិត កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ នៅ​ខណៈ​ដែល​លោក​កំពុង​ទទួល​ទាន​កាហ្វេ​នៅ​ព្រឹក​មួយដូច​សព្វ​ដង នៅហាងកាហ្វេ​ ស្តារម៉ាត របស់ស្ថានីយ​ប្រេង​ឥន្ធនៈ​ កាល់​តិច ស្តុបបូកគោ ។ នៅ​ថ្ងៃ​នេះ ហាង​កាហ្វេ ស្តារម៉ាត ត្រូវបាន​បិទ​ទ្វារ​ និង​រឹតបណ្តឹង​ដោយ​កង​សន្តិសុខ​ជាច្រើននាក់ ។ ប៉ុន្តែ​ទោះបី​ជា​មាន​ការ​រឹត​ត្បឹត​​មិន​ឱ្យមាន​ការ​រំលឹក​ខួប​ ៤​ឆ្នាំ នៅ​ក្នុង​ហាង​កាហ្វេ​ក៏​ដោយ​ ក៏អតីត​មិត្ត​ភក្តិ​​និង​ក្រុម​ការងារ​របស់​លោក និងអ្នក​ការ​ពារ​សិទិ្ធ​មនុស្ស បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ ពីរ​បី​ថ្ងៃ​មុន​ពេល​ថ្ងៃ​ខួប​ ៤​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត ។


កាលពី​ថ្ងៃ​ពុធ​ ​ទី៨​ ខែកក្កដា​ កងកម្លាំង​សន្ដិសុខ​បានស្រាក់ដៃគ្នា ​ដើម្បីរារាំង​ព្រសង្ឃ​ និងសកម្មជន​វ័យក្មេង​ មិនឱ្យប្រារព្ធ​ពិធីបួងសួង​ឧទ្ទិសកុសល​ដោយសន្ដិវិធី​ នៅទីតាំង​ដែលលោក​បណ្ឌិត​ កែម ឡី ​ត្រូវបានបាញ់សម្លាប់​ ។ យុវជន​វ័យក្មេងម្នាក់​ ដែលពាក់អា​វ​រូបលោក​បណ្ឌិត​ កែម ឡី ​ត្រូវបាន​ឃាត់ខ្លួនភ្លាមៗ​ ព្រមទាំង​ឱ្យធ្វើកិច្ចសន្យា​ដោយនគរបាលខណ្ឌ ។



នៅថ្ងៃបន្ទាប់​ កងនគរបាល​ប្រដាប់​ដោយកាំភ្លើង​ជាច្រើននាក់​បានរាំងខ្ទប់ ​ក្រុមសកម្មជន​យុវជន​ មិនឱ្យ​ធ្វើដំណើរ​ទៅកាន់​ផ្ទះគ្រួសារ​លោកបណ្ឌិត​ កែម ឡី ​នៅខេត្តតាកែវ ។​ នៅថ្ងៃនេះដែរ​ កងនគរបាល​ និងមន្ត្រីអាវុធ​ហត្ថជាច្រើន ​ត្រូវបាន​ដាក់ពង្រាយ​ ដើម្បីរារាំង​ក្បួនដង្ហែ​របស់ព្រះសង្ឃ​ សកម្មជន​ និងអ្នកគាំទ្រ​របស់អ្នកវិភាគ​ដែលត្រូវបាន​បាញ់សម្លាប់រូបនេះ ​មិនឱ្យដង្ហែក្បួន​ដោយសន្ដិវិធី ​នៅលើផ្លូវដដែល​នោះទេ ។​ ទោះបីជា​យ៉ាងណាក៏​ដោយ ក៏ពួកគាត់​នៅតែបន្តដំណើរ​ដោយថ្មើរជើង ។



ក្រុមអ្នក​ធ្វើការងារ​សិទ្ធិមនុស្ស​នៅតែបន្តស្នើសុំដោយ​ទទូចឱ្យអាជ្ញាធរ​ បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យមួយ​ ដើម្បីធ្វើការ​ស៊ើបអង្កេត​ឱ្យបានពេញលេញ​ទៅលើឃាតកម្ម​លោកបណ្ឌិត​​ កែម ឡី ​ក៏ដូចជា​បញ្ឈប់ការ​គំរាមកំហែង​ និង​ការធ្វើទុក្ខ​បុកម្នេញ​ទាំងអស់​ទៅលើ​ប្រជាពលរដ្ឋដែល​ធ្វើបុណ្យ​រំលឹកខួប​នៃឃាតកម្មរបស់​​លោកបណ្ឌិត​ដោយសន្ដិវិធី ៕​

មើល​កម្រង​រូបភាព...

ទិវា​អន្តរជាតិ​នៃ​សិទិ្ធ​នារី ឆ្នាំ ២០២០
ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២០

នៅថ្ងៃទី៨ ខែមីនា ពលរដ្ឋប្រមាណរាប់រយនាក់ នៅក្នុង​សហគមន៍​ជា​ច្រើន ទូទាំង​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទិ្ធ​នារី ។ នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ក្បួន​គោ​យន្ត បាន​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​គ្រួស​ក្រហម​ក្នុង​ភូមិ ដើម្បី​ឆ្ពោះ​ទៅ​កាន់​វេទិកា​សាធារណៈ ជា​កន្លែង​ដែល​ស្ត្រី​ជា​ច្រើន នឹង​លើក​ឡើង​នូវ​រឿង​រ៉ាវ​របស់​អ្នក​ទាំង​នោះ ជា​ពិសេស​បទ​ពិសោធន៍​នៃ​ភាព​រឹងមាំ និង​ការ​តស៊ូ នៅ​ពេល​ដែល​មាន​ការ​រើស​អើង និង​ការ​រំលោភ​បំពាន ។ រីឯ​នៅ​ក្នុង​ខេត្រ​​កោះ​កុង អ្នក​ភូមិ​ប្រមាណ​ជាង ៣០០ នាក់ បាន​ដើរ​ក្បួន តវ៉ា​នឹង​ភាព​មិន​ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី ។ នៅ​រាជធានី​ភ្នំពេញ កម្មករ និង​សកម្មជន​សិទិ្ធ​មនុស្ស ប្រមាណ​ជាង ២០០ នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​លាន​ប្រជាធិបតេយ្យ ដើម្បី​ចូល​រួម​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ ដោយ​មាន​ការ​សម្តែង​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន ដែល​ស្ត្រី​ជា​ច្រើន​តែង​តែ​ទទួល​រង​ជា​រៀង​រាល់​ថ្ងៃ​ នៅ​កន្លែង​ធ្វើ​ការងារ​របស់​អ្នក​ទាំង​នោះ ។ នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង បន្ទាយ​មាន​ជ័យ កំពង់​ឆ្នាំង ត្បូង​ឃ្មុំ បាត់​ដំបង ព្រះ​សីហនុ សៀម​រាប និង​ពោធិ៍​សាត់ បុរស ស្ត្រី និង​កុមារ បាន​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ផង​ដែរ ដោយ​ទាមទារ​ឱ្យ​មាន​នូវ​សិទិ្ធ​សេរីភាព​ស្មើ​គ្នា​ដល់​ស្ត្រី ។

សម្រាប់ស្ត្រីជាច្រើន ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ សិទិ្ធ​ដី​ធ្លី នៅ​តែ​ជា​សិទិ្ធ​ចំបង​មួយ​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​តស៊ូ​ទាមទារ​របស់​អ្នក​ទាំង​នោះ ។ សហគមន៍​មូលដ្ឋាន បាន​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ជជែក​អំពី​ការ​រំលោភ​បំពាន និង​ការ​បំភិត​បំភ័យ ដែល​កំពុង​តែ​កើត​មាន​ឡើង មក​លើ​ស្ត្រី ដែល​ចេញ​មុខ​ក្នុង​ការ​ការពារ​ដីធ្លី ដែល​អ្នក​ទាំង​នោះ​កំពុង​ពឹង​ពាក់​អាស្រ័យ ក៏​ដូច​ជា​ពិភាក្សា​អំពី​វិធី​សាស្ត្រ​ក្នុង​ការ​ពង្រឹង និង​គាំទ្រ​សកម្មជន​ជា​ស្ត្រី ក្នុង​ការ​តស៊ូ​ដើម្បី​ជីវភាព​របស់​អ្នក​ទាំង​នោះ និង​ក្រុម​គ្រួសារ ។

ក៏ប៉ុន្តែ ការប្រារព្ធទិវានេះ ក៏នៅតែមាន​ការ​ទទួល​រង​សម្ពាធ​ពី​កត្តា​ខាង​ក្រៅ​ផង​ដែរ ។ នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រឹត​ត្បិត​ចំនួន​នៃ​អ្នក​ចូល​រួម ដោយ​កំនត់​ត្រឹម​តែ​ចំនួន ២០០ នាក់ ប៉ុណ្ណោះ នៅ​ក្រោម​ដំបូល​តង់​តែ​មួយ ។ ការ​ជួប​ជុំ​គ្នា​ភាគ​ច្រើន​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​រៀប​ចំ​ឡើង ដោយ​មាន​ការ​ឃ្លាំ​មើល​ពី​កង​សន្តិសុខ​ភូមិ/ឃុំ ។ លើស​ពី​នេះ សហគមន៍​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ស្វាយ​រៀង បាន​លើក​ឡើង​ថា មាន​ការ​គម្រាម​កំហែង​ដោយ​អាជ្ញាធរ​មូល​ដ្ឋាន ពីរ​បី​ថ្ងៃ​មុន​ពេល​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទិ្ធ​នារី ។ ស្ថានភាព​​នៃ​ការ​គម្រាម​កំហែង​នេះ ស្ទើរ​តែ​បាន​ក្លាយ​ជា​រឿង​ធម្មតាទៅហើយ ។ ការ​រំខាន​ពី​អាជ្ញាធរ​រដ្ឋ​មក​លើ​សហគមន៍​មូល​ដ្ឋាន គឺ​តែង​តែ​ក្នុង​ទម្រង់​ជា​ការ​លើក​យក​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ត្រូវ​បាន​សាធារណៈ​មតិ​រិះគន់ ដើម្បី​គាប​សង្កត់​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​មូល​ដ្ឋាន ដែល​រៀបចំ​កម្មវិធី​សហគមន៍​នានា ។ ទោះ​បី​ជា​រង​ការ​គម្រាម​កំហែង​បែប​នេះ​ក៏​ដោយ ក៏​ស្ត្រី​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​តែ​បន្ត​តស៊ូ​មតិ​ ជំទាស់​ទៅ​នឹង​កា​ររើស​អើង និង​ការ​រំលោភ​បំពាន​នានា​នៅ​ក្នុង​ប្រទេស​ដដែល ។

មើល​កម្រង​រូបភាព...

ការ​ប្រា​រព្ធ​ទិ​វា​សិទិ្ធ​មនុស្ស​អន្តរ​ជាតិ​ឆ្នាំ ២០១៩
ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៩

ថ្ងៃទី១០ ខែ​ធ្នូ ៖ ពលរដ្ឋ​សហគមន៍​ សហជីព និង​បុគ្គលិក​សង្គម​ស៊ីវិល​ប្រមាណ​ជាង ៦.០០០ នាក់ បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរ​ជាតិ​ នៅ​រាជ​ធានីភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែ​ធ្នូ​ ឆ្នាំ​២០១៩ ។

មាន​សហគមន៍​ជាច្រើន​ ត្រូវ​គេ​រាយ​ការណ៍​ថា ទទួល​រង​ការ​គម្រាម​កំហែង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ ដោយ​រារាំង​មិន​ឲ្យ​អ្នក​ទាំង​នោះ​ប្រារព្ធ​ទិវា​នេះ​ទេ ជា​ពិសេស​សហគមន៍​នៅ​ខេត្ត​ព្រះ​សីហនុ កំពត កោះ​កុង និង​កំពង់​ស្ពឺ ។ សហគមន៍​មួយ​ចំនួន នៅ​តែ​ព្យាយាម​ប្រារព្ធ​ទិវា​នេះ ទោះ​ជា​​មាន​ការ​គម្រាម​កំហែង​បែប​នេះ​ក៏​ដោយ ។

នៅ​រាជ​ធានី​ភ្នំពេញ អ្នក​ក្រុម​សង្គម​ស៊ីវិល សហជីព ព្រះ​សង្ឃ និង​ក្រុម​យុវជន បាន​ប្រមូល​ផ្តុំ​គ្នា​ជាមួយ​នឹង​តំណាង​មក​ពី​ស្ថាន​ទូត​នានា ដើម្បី​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរ​ជាតិ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ។

មើល​កម្រង​រូបភាព...

កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវបានដាក់​ពង្រាយ​នៅទូទាំងប្រទេស​កម្ពុជា
ចេញផ្សាយ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ២០១៩

ទាហាន កងរាជអាវុធ​ហត្ថនិងនគរបាល​ជាច្រើន​ បានប្រមូលផ្ដុំគ្នា​នៅទូទាំងប្រទេស​កម្ពុជា​ក្នុងសប្ដាហ៍នេះ មុនថ្ងៃគ្រោងធ្វើ​មាតុភូមិនិវត្តន៍​របស់ថ្នាក់ដឹកនាំ​អតីតគណបក្ស​សង្គ្រោះជាតិ​ ដែលត្រូវបានរំលាយ​ដោយតុលាការកំពូល។ ​នៅតាមខេត្តជាច្រើន​ មាន​​ការដង្ហែក្បួនជា​សាធារណៈនៃ​កងកម្លាំងប្រដាប់អាវុធ​នៅតាម​ផ្លូវធំ​ៗ​ ដោយពេលខ្លះក្មេងៗ​ឈរហែហមជាជួរៗតាមដងផ្លូវ​ និងកម្លាំង​ប្រដាប់អាវុធទាំងនោះ​ ដែលបានរៀបចំ​ដោយសាលារៀន។​ ប្រព័ន្ធផ្សព្វផ្សាយ​ដែលមាននិន្នាការ​គាំទ្ររដ្ឋាភិបាល​ និងទំព័រហ្វេសប៊ុក​ បានចែករំលែក​វីដេអូនៃកងកម្លាំងប្រដាប់អាវុធ​​ជាមួយកាំភ្លើងយន្តមានជើងទម្រ​​ កាំភ្លើងគ្រាប់បែក ​កាំភ្លើងធំ​ កាំភ្លើងស្វ័យប្រវត្តិ និងកាំភ្លើងបាញ់​ស៊ីបជាច្រើន។​ អង្គការលីកាដូ​បានរកឃើញថា​ ក្បួនដង្ហែនៃកងកម្លាំង​ប្រដាប់អាវុធ​ទាំងនេះ​បាន​ធ្វើឡើងតាមផ្លូវសាធារណៈ​ក្នុងខេត្តបន្ទាយមានជ័យ​ បាត់ដំបង ​កំពង់ធំ ​កោះកុង​ និងខេត្តស្វាយរៀង។ ​ការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនេះ​ កើតឡើង​ចំពេលដែល​មានការចាប់ខ្លួន​អតីតសមាជិក​គណបក្ស​ជំទាស់យ៉ាងតិចណាស់​៥០រូប ចាប់តាំងពីខែសីហា ឆ្នាំ២០១៩នេះមក។

មើល​កម្រង​រូបភាព...

ការប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ២០១៩
ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៩

ប្រជាពលរដ្ឋ​ប្រមាណជាង​ ២០០០នាក់ ​នៅរាជធានី​ភ្នំពេញ ​និង​ខេត្តចំនួន៤​ បាននាំ​គ្នាប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ​ ចាប់តាំង​ពីសប្ដាហ៍មុន​ ដែល​ជារឿយៗ​ត្រូវបាន​ឃ្លាំមើល​ពីសំណាក់​កងកម្លាំង​សន្តិសុខ​ជាច្រើន។​ នៅរាជធានី​ភ្នំពេញ ​កងកម្លាំង​សន្តិសុខ​ចម្រុះ​ប្រមាណ​៥០០នាក់​ ត្រូវបាន​ដាក់ពង្រាយ ​ខណៈដែល​កម្មករ​ និង​សមាជិក​សង្គមស៊ីវិល​បានជួបជុំគ្នា​នៅទីលាន​ប្រជាធិបតេយ្យ​ និង​នៅមុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានរារាំង​មិនឱ្យ​កម្មករ​ធ្វើការ​ហែក្បួន​ទៅរដ្ឋសភាជាតិ​ ហើយ​គ្រាន់តែ​អនុញ្ញាត​ឱ្យមានការ​ហែក្បួន​នៅជិត​វត្តភ្នំ តែប៉ុណ្ណោះ ​ជាមួយ​នឹងវត្តមាន​មន្រ្តីអាជ្ញាធរ​ និង​កងសន្តិសុខជា​ច្រើន។

មើល​កម្រង​រូបភាព...

ទិវាសិទ្ធិនារី​អន្តរជាតិ​ឆ្នាំ២០១៩
ចេញផ្សាយ ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០១៩

នាព្រឹកនេះ​ ប្រជាពលរដ្ឋ​ប្រមាណជា១០០០នាក់​ បាន​ជួបជុំគ្នា​នៅរាជធានី​ភ្នំពេញ​ និងខេត្ត​ចំនួន៥ ដើម្បី​ប្រារព្ធ​ទិវាសិទ្ធិ​នារី​អន្តរជាតិ។​

កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ បាន​រាំងខ្ទប់​អ្នកចូលរួម​ប្រមាណជា​៥០០នាក់​នៅភ្នំពេញ​ ខណៈដែល​អ្នកទាំងនោះ​បាន​ព្យាយាម​ដង្ហែក្បួនពី​ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​ ដើម្បី​ដាក់ញត្តិ​ ទៅទីស្ដីការ​គណៈរដ្ឋមន្ត្រី​។ អាជ្ញាធរ​ជាច្រើន​បានរុញច្រាន​ស្រ្ដីមួយចំនួន​ដោយបង្ខំ​ទៅក្នុង​ទីតាំង ​កីឡដ្ឋាន​ មុនពេល​បិទទ្វារ​ និង​រាំងខ្ទប់​អ្នកចូលរួម​ទាំងនោះ​នៅខាងក្នុង​មិនឱ្យ​ចេញមក​ក្រៅបាន។​

អាជ្ញាធរ​ក៏បាន​ព្យាយាមបដិសេធ​មិនឱ្យមាន​ការ​រៀបចំ​ព្រឹត្តិការណ៍នេះ​មួយចំនួន​ នៅខេត្ត​កំពង់ស្ពឺ ​និងខេត្ត​ត្បូងឃ្មុំ​ផងដែរ​ ប៉ុន្តែ​អ្នកទាំងនោះ​នៅតែអាច​រៀបចំការ​ប្រារព្ធទិវានេះ​បាន​ដោយ​មិនមាន​បញ្ហាអ្វីធ្ងន់ធ្ងរ។​ ការរៀបចំ​ទិ​​វា​សិទ្ធិនារី​អន្តរជាតិ​ជាច្រើន​នៅតាម​រាជធានី​និងខេត្ត​មួយចំនួន​ ត្រូវបាន​ដាក់​ពង្រាយ​ដោយ​កងកម្លាំង​សន្តិសុខ។​

មើល​កម្រង​រូបភាព...

អបអរសាទរទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ២០១៨
ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៨

សហគមន៍ សមាគម សហជីព និងក្រុមសង្គមស៊ីវិលដទៃទៀត បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ​នៅទូទាំងប្រទេសកម្ពុជា​ ដែលចាប់ផ្ដើមពី​ថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។ ទោះបីជាមានការ​គំរាម​កំហែង​និងការរឹតត្បិត​ពីសំណាក់អាជ្ញាធរ ក៏ប្រជាពលរដ្ឋប្រមាណជាង៧០០០នាក់នៅរាជធានីភ្នំពេញនិងខេត្តចំនួន១៤ បានចូលរួមក្នុងការសម្ដែងរឿងខ្លី ការប្រគុំតន្ត្រី ការលេងឆៃយ៉ាំ ការដង្ហែក្បួន និងការពិភាក្សាគ្នាជាដើម។ អ្នកទាំងនោះបានស្នើឱ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស​ និងដោះស្រាយចំពោះបញ្ហារំលោភបំពាន​ផ្សេងៗដែលកើតមានជាយូរឆ្នាំមកហើយ ក្នុងនោះមានករណីរំលោភយកដីធ្លីដែលមិនទាន់បានដោះស្រាយជាដើម។

មើល​កម្រង​រូបភាព...

សហគមន៍​នានា​ ប្រារព្ធ​ទិវា​អន្តរ​ជាតិ​សិទ្ធិ​លំនៅ​ឋាន​ឆ្នាំ ២០១៨
ចេញផ្សាយ ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០១៨

សហគមន៍​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស បាន​ប្រារព្ធ​ទិវា​អន្តរ​ជាតិ​សិទិ្ធ​លំនៅ​ឋាន ចាប់​តាំង​ពី​ថ្ងៃទី​២៨ ខែ​កញ្ញា ដល់​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០១៨។ ប្រធាន​បទ​ឆ្នាំ​នេះ​គឺ "ការ​គ្រប់​គ្រង​សំណល់​រឹង​នៅ​ក្នុង​ទីក្រុង"។ ការ​ប្រារព្ធ​ទិវា​នា​ឆ្នាំ​នេះ ក៏​មាន​ផង​ដែរ​​សកម្មភាព​ប្រមូល​ផ្តុំគ្នា​ដើរ​រើស​សម្រាម ក៏​ដូច​ជា​ការ​ពិភាក្សា​អំពី​សិទិ្ធ​ដីធ្លី និង​សិទិ្ធ​ទទួល​បាន​លំនៅ​ឋាន​​សមរម្យ។ មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ២.០០០ នាក់ បាន​ចូលរួម ​នៅ​ក្នុង​​កម្មវិធី​​យ៉ាង​តិច​ចំនួន​ ៣០ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​​ដោយ​សហគមន៍​មូលដ្ឋាន​នានា។ អាជ្ញាធរ ក៏​បាន​​ហាម​ឃាត់​​ការ​​រៀប​ចំ​​កម្មវិធី​របស់​សហគមន៍​​មួយ​​ចំនួន​​ផង​ដែរ ដោយ​​បាន​​អះអាង​​ថា​​អ្នក​ទាំង​​នោះ​រៀបចំ​ឡើង​​ដោយ​ខុស​​ច្បាប់ ហើយ​ពលរដ្ឋ​មួយ​ចំនួន​​ទៀត​​បាន​សម្រេច​​ចិត្ត​​លុប​​ចោល​​ការ​​រៀបចំ​​កម្មវិធី​​វិញ ដោយ​សារ​​ទទួល​ការ​​គម្រាម​​កំហែង​ និង​​បំភិត​បំភ័យ​នានា។

មើល​កម្រង​រូបភាព...

កម្មករ​នយោជិត​ជាច្រើន​នាំគ្នា​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ​​ ទោះបីជា​មានការ​រិតត្បិត
ចេញផ្សាយ ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០១៨

នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨ កម្មករ​និង​សកម្មជន​សហជីពជិត១០០០នាក់ ​​បាននាំគ្នា​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ​ និង​នៅតាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ ទោះបីជា​មានការ​រិតត្បិត​ជុំវិញការ​ជួបជុំគ្នា​ជាសាធារណៈ​ និងការ​ហាមឃាត់​មិនឱ្យមានការ​ដើរហែក្បួន​នៅរាជធានី​ភ្នំពេញ​ក៏ដោយ។ ​ទីធ្លា​នៅជុំវិញ​រដ្ឋសភាជាតិ​ត្រូវបានហ៊ុមព័ទ្ធ​ដោយរបាំងការពារនិង​កងកម្លាំង​ចម្រុះ​ជាច្រើន ខណៈដែលការជួបជុំគ្នាទាំងនោះ ​ត្រូវបាន​ឃ្លាំមើល​យ៉ាងជាប់លាប់ពីសំណាក់​អាជ្ញាធរ។​

មើល​កម្រង​រូបភាព...

ព្រឹត្តិការណ៍​នៃពិធី​បុណ្យ​ខួបគម្រប់​មួយឆ្នាំ​នៃ​មរណភាព​លោក​ បណ្ឌិត​ កែម ឡី
ចេញផ្សាយ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១៧

កម្រង​រូបភាព​ក្នុង​ព្រឹត្តិការណ៍ ​ថ្ងៃទី​៩ ​និង​ទី១០​ ខែកក្កដា​ ឆ្នាំ២០១៧​ ​អំឡុងពេល​ប្រារព្ធខួបគម្រប់មួយឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី​។ ប្រជាពលរដ្ឋ​កម្ពុជានៅ​ក្រៅ​ប្រទេស​ ក៏​បាន​​ប្រារព្ធបុណ្យ​ខួបគម្រប់មួយឆ្នាំនេះដែរ​ ដូចជា​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​អូស្ត្រាលី​។ កាល​ពី​ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ លោក​បណ្ឌិត​ ត្រូវ​បាន​ឃាតករ​​បាញ់​ត្រូវ​ចំនួន​ពីរ​កន្លែង​ ត្រង់​ដើម​ទ្រូង​ និង​ក្បាល​ នៅ​ក្នុង​ស្តាម៉ាត​នៃស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិចស្ដុបបូកគោក្នុង​​​រាជធានី​ភ្នំពេញ។​ ខ្មាន់​កាំភ្លើង​ដែល​ត្រូវ​បាន​គេ​ស្គាល់ថា​ឈ្មោះ ​អឿត ​អាង​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពីខែមិនា​ ឆ្នាំ​២០១៧​ ​ប៉ុន្តែ​យុត្តិធម៌​​នៅតែ​មិនទាន់មាន​នៅឡើយ​ ដោយសារនៅ​មាន​មន្ទិលសង្ស័យជាច្រើន​ពាក់ព័ន្ធ​នឹង​ភាព​ខ្វះ​ចន្លោះ​នៃ​ដំណើរ​ការ​រឿង​ក្ដី​ព្រហ្ម​ទណ្ឌ​នេះ ​​ទាំង​នៅ​ក្នុង​នីតិវិធី​ស៊ើបអង្កេត​ និង​សវនាការ​។

មើល​កម្រង​រូបភាព...

ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២០១៧​ នៅក្នុងប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០១៧

កម្រង​រូបភាព​នេះ​បង្ហាញ​ពីការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិឆ្នាំ​២០១៧ ​នៅក្នុង​រាជធានី​ភ្នំពេញ។​ កម្មករ​និង​សកម្មជន​ជាង​១៥០០​នាក់​ បាន​ជួបជុំគ្នា​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ ដោយ​ប្រឈម​នឹង​រនាំងដែក​និង​កង​កម្លាំង​នគរ​បាល​ចម្រុះ​ដែល​មាន​កាន់​កាំ​ភ្លើង​ ខែល​ ដំបង​ និង​អាវុធ​មួយ​ចំនួន​ទៀត។​ បន្ទាប់​ពីការ​ចរចា​រយៈពេល​២ម៉ោង​ ក្រុម​កម្មករ​និង​សកម្មជន​បាន​ឈរ​ជួប​ជុំគ្នា​ដើម្បី​ទាម​ទារ​សិទ្ធិ​ការងារ​ សេរីភាព​ក្នុង​ការ​ជួបជុំ​គ្នា ​​ប្រាក់​ខែ​សម្រាប់​ការ​រស់នៅ​ស​មរម្យ​របស់​កម្មករ​ និងល​ក្ខខណ្ឌ​ការងារ​សមរម្យ​។

មើល​កម្រង​រូបភាព...

យុត្តិធម៌​២០១៦​៖ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​
ចេញផ្សាយ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០១៦

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១១០០០ នាក់​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ បាន​រួមគ្នារៀប​ចំ​ព្រឹត្តិការណ៍​ជា​បន្ត​បន្ទាប់​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​​ឆ្នាំ​២០១៦។

ការ​ប្រារព្ធ​ទិវា​នេះនៅ​ទូទាំង​ប្រទេស​​ ត្រូវ​បាន​​រៀប​ចំ​ឡើងដោយក្រុម​មិត្ត​១០ធ្នូ​ ដែលមានប្រ​ជាពលរដ្ឋ​រាប់ពាន់​នាក់​បាន​ធ្វើ​ការ​សម្ដែង​មតិ​លើ​បញ្ហា​ជា​ច្រើន​ដូចជា​ ការ​បោះឆោ្នត​ដោយ​សេរី​និង​យុត្តិធម៌ សិទ្ធិ​ដីធ្លី ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​ តុលាការ​ឯករាជ្យ​ និង​ការបញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សេរីភាព​ជា​មូល​ដ្ឋានជាដើម។​

មើល​កម្រង​រូបភាព...

ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖ ​ការ​បញ្ចាំខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា
ចេញផ្សាយ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៦

ស្រប​​ពេល​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​ “ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖ ​ការ​បញ្ចាំខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា”​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ ក៏​មាន​ចេញ​ផ្សាយ​កម្រង​រូបភាព​នេះ ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​ខុសៗ​គ្នា​នៅ​ក្នុង​ដំណើរការ​ផលិតឥដ្ឋ​ និង​លក្ខខណ្ឌ​ការងារ​និង​ការ​រស់នៅ​របស់​មនុស្ស​ពេញវ័យ​និង​កុមារ​ដែល​ធ្វើកា​រ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ។

មើល​កម្រង​រូបភាព...

ក្បួន​​ដង្ហែ​​នៃ​​ពិធី​​បុណ្យខួប​​គំរប់​​​ ​១០០ថ្ងៃ​ ​របស់​​លោក​​បណ្ឌិត​ ​កែម​ ​ឡី​
ចេញផ្សាយ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១៦

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​បាន​ចូលរួម​ដង្ហែ​ក្បួន​ពី​រាជធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​ខេត្ត​តាកែវ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ​៩០​គីឡូ​ម៉ែត្រ​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ខួប​គំរប់​ ១០០ថ្ងៃ​ នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ លោក​បណ្ឌិត​ កែម​ ឡី។​ លោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ នៅ​ក្នុង​ហាង​កាហ្វេ​នៃ​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​មួយ​កន្លែង​ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។​ រយៈពេល​ជាង​៣ខែ​មក​ហើយ​ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​នៅ​កណ្ដាល​រាជធានី​ ប៉ុន្តែ​នៅតែ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ​ដែល​គួរឲ្យ​ទុក​ចិត្ត​បាន​នៅ​ឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​របស់​លោក​នេះ។​

ក្បួន​ដង្ហែ​បាន​ចាប់​ផ្ដើម​ចេញ​ពីវ​ត្ត​ពោ​ធិ​យារាម​ ហៅ​វត្តចាស់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ជាកន្លែង​ដែល​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​បណ្ឌិត ​កែម​ ឡី ​កាល​ពី២​ថ្ងៃ​មុន​ថ្ងៃ​​ដង្ហែ​​ក្បួន​នេះ។

មើល​កម្រង​រូបភាព...

ប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារយុត្តិធម៌​ក្នុង​ការប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ
ចេញផ្សាយ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៥

ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋ​ប្រមាណ ១ម៉ឺននាក់ មកពី​សហគមន៍​ជនបទ និង​ទីក្រុង បាន​ចូលរួម​ដើរក្បួន និង​ប្រារព្ធ​ទិវានេះ​នៅ​ទីតាំង​ចំនួន ២០កន្លែង ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវា​នេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​បណ្តាញ​ក្រៅ​ប្រព័ន្ធ ក្រុម​មិត្ត ១០ធ្នូ ដែល​រួម​មាន ក្រុម​យុវជន សហគមន៍​ដីធ្លី សមាគម កសិករ ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជា​ច្រើន​ក្រុម បាន​ដើរក្បួន​ដោយ​អហិង្សា​ពីទីកន្លែង​ខុសៗ​គ្នានៅ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យរាជ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​កម្ពុជា កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ដោះលែង​សកម្មជន​និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​និង​គោរព​សិទិ្ធ​ការងារ បញ្ឈប់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធររដ្ឋ និង​គោរព​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ជួបជុំ និង​ប្រមូលផ្តុំ​ដោយ​អហិង្សា។ ប្រធាន​បទ​សម្រាប់​ទិវា​សិទិ្ធ​មនុស្ស​នាឆ្នាំ​នេះ គឺ “យុត្តិធម៌”។

មើល​កម្រង​រូបភាព...

សហគមន៍មកពី​ខេត្តជា​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា ប្រារព្ធ​ទិវាសិទិ្ធ​លំនៅដ្ឋាន​ពិភពលោកនៅ​រាជធានី​ភ្នំពេញ
ចេញផ្សាយ ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០១៥

នាព្រឹកនេះ សមាជិកសហគមន៍ ព្រះសង្ឃ និងក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាង ១.៤០០ នាក់ មកពី​ខេត្តជា​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា បាន​ប្រមូល​ផ្តុំគ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទិ្ធលំនៅដ្ឋាន​ពិភពលោក​លើកទី ៣០ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ក្នុងការ​គោរពនូវ​សិទិ្ធ​ទទួល​បានលំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

មើល​កម្រង​រូបភាព...

សង្គមស៊ីវិលចាប់​ផ្តើម​មាន​សន្ទុះ​ខ្លាំង​ក្នុង​ការធ្វើ​យុទ្ធនាការ​ជំទាស់​នឹង​ច្បាប់​ដែល​គាប​សង្កត់
ចេញផ្សាយ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០១៥

ចាប់តាំងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ក្នុង​គ្រប់​វិស័យ​នៃ​ប្រទេស​កម្ពុជា បានធ្វើ​យុទ្ធនាការ​យ៉ាង​ខ្លាំងក្លា​រយៈពេល ៣ថ្ងៃ ដើម្បី​តវ៉ា​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​ចំនួន ២ គឺ៖ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព។ នៅថ្ងៃ​ទីបី អាជ្ញាធរ​ជាច្រើន បាន​ប្រើប្រាស់​កង​កម្លាំង ដើម្បី​រារាំង​សមាជិក​សង្គម​ស៊ីវិល​ជាច្រើន​រយ​នាក់ ពីការ​ដើរ​ហែក្បួន​អហិង្សា​ពីទី​តាំង​ចំនួន​បួន​ខុសៗ​គ្នា ឆ្ពោះ​ទៅកាន់​វិមាន​រដ្ឋសភា។

មើល​កម្រង​រូបភាព...

ការ​ប្រារព្ធទិវាពល​កម្មអន្តរជាតិអហិង្សា​ក្នុងរាជធានីភ្នំពេញ ឆ្នាំ២០១៥
ចេញផ្សាយ ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០១៥

នៅព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ក្នុង​ការប្រាទិវាពល​កម្មអន្តរជាតិ មានក្បួនដង្ហែរ និង​ការ​ជួបជុំគ្នាត្រូវ​បានធ្វើឡើង​នៅ៣កន្លែង ក្នុងរាជធានី​ភ្នំពេញ ដើ ម្បីស្នើតម្លើងប្រាក់​ឈ្នួលទៅដល់ ១៧៧ដុល្លាសហរដ្ឋអាមេរិក ឲ្យគោរពសិទ្ធ​កម្មករឲ្យបាន​ល្អប្រសើរ សេរីភាពក្នុង​ការបញ្ចេញមតិ និងអំពាវនាវសុំ​ឲ្យរដ្ឋាភិបាល​បញ្ឈប់សេចក្តីព្រាង​ច្បាប់ស្តីពីសហជីព និងសេចក្តីព្រាងច្បាប់​ស្តីពីសមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល។

មើល​កម្រង​រូបភាព...

ការដើរហែក្បួនធម្មយាត្រា-សិទិ្ធយាត្រា​ក្នុង​​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ ២០១៤
ចេញផ្សាយ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៤

ដើម្បីអបអរសាទរទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ ឆ្នាំ​២០១៤ ព្រះសង្ឃ​ប្រមាណ ៦០០ អង្គ បាន​ដឹកនាំ​ក្បួនធម្ម​​យាត្រា-សិទិ្ធយាត្រា​​ជាមួយ​​សកម្មជន សហជីព សមាគម ប្រជាពលរដ្ឋ​នៅទី​ជនបទ និង​ទីប្រជុំជន អង្គការ​មិនមែន​រដ្ឋាភិបាល​នានា តាម​ផ្លូវជាតិ​ចំនួន ៦ ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១០ ខែធ្នូ។ សាររួម​នៃ​ទិវា​នាឆ្នាំនេះ​គឺ “គោរព​សិទិ្ធ​មនុស្ស​នាំមក​នូវ​សន្តិភាព!” នេះជា​លើក​ទីមួយ ដែល​សហគមន៍​ជនជាតិ​ដើមភាគ​តិច​នៅ​ខេត្ត​រតនគិរី បាន​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ដោយ​ខ្លួន​ឯង ដោយការ​ដើរហែ​ក្បួន​នៅតាម​ផ្លូវជាតិ​លេខ ៧ ចាប់ផ្តើម​ពីថ្ងៃទី​៤ ខែធ្នូ។

មើល​កម្រង​រូបភាព...

សូមដោះលែង​ ១៩ នាក់៖ សង្ខេបប្រវត្តិស្ត្រី​បឹងកក់​ទាំង ១០​នាក់
ចេញផ្សាយ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០១៤

នាថ្ងៃទី១០ និង​ទី១១ ខែ​វិច្ឆិកា សកម្មជន​សិទិ្ធដីធ្លីតំបន់​បឹង​កក់​ចំនួន ១០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ខណៈ​ដែល​កំពុង​ធ្វើ​ការ​តវ៉ា​អហិង្សា​នៅ​រាជ​ធានី​ភ្នំពេញ។ នៅ​ត្រឹម​ថ្ងៃ​ទី​១២ អ្នក​ទាំង​នោះ​ត្រូវ​បាន​ផ្តន្ទាទោស​ចំនួន ១​ឆ្នាំ​ក្នុង​ពន្ធនាគារ​។ ការ​ដាក់​ពន្ធនាគារ​ស្រ្តី​ទាំង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ពេល​មាន​ការ​ចាប់​ខ្លួន​ជាច្រើន​ ដែល​ដាក់​គោល​ដៅ​មិន​ត្រឹម​តែ​លើ​សកម្ម​ជន​ដី​ធ្លី ប៉ុន្តែ​ក៏​ទៅលើ​សមាជិក​គណបក្ស​ជំទាស់​ និង​ព្រះ​សង្ឃ​ជា​សកម្ម​ជន។ ប្រាំបី​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើង។

កម្រង​រូប​ភាព​នេះ​ផ្តោត​ទៅលើ​ស្ត្រីជា​សកម្ម​ជន​តំបន់​​បឹង​កក់​ទាំង ១០​រូប​ ដែល​បាន​តស៊ូ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ជម្លោះ​ដី​ធ្លី​របស់​អ្នក​ទាំង​នោះ ហើយ​ឥឡូវ​មាន​រយៈ​ពេល​ ៧ឆ្នាំ​ហើយ​។ សម្រាប់​ប្រាំ​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ នេះ​ជា​ការ​ជាប់​ពន្ធ​នាគារ​លើក​ទី​ពីរ​។

មើល​កម្រង​រូបភាព...

អ្នក​គាំទ្រ​ចំនួន៤នាក់ នៃ​អ្នក​បឹងកក់​ទាំង ៧នាក់ ក៏ត្រូវបាន​ចាប់ខ្លួន នៅ​ខាងក្រៅ​តុលាការ​ក្រុងភ្នំពេញដែរ
ចេញផ្សាយ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៤

កាលពីព្រឹក​ថ្ងៃអង្គារ៍ ទី១១ ខែវិចិ្ឆកា អ្នក​តំណាង​មកពី​សហគមន៍​ជាច្រើន ប្រមាណ ៥០នាក់ បានប្រមូល​ផ្តុំគ្នា​នៅ​មុខ​សាលាដំបូងរាជធានី​ភ្នំពេញ ដើម្បី​តវ៉ានឹង​ការឃុំខ្លួន​សកម្មជន​តំបន់បឹងកក់ ដែលត្រូវ​បានចាប់​ខ្លួន​មួយថ្ងៃមុន នៅ​ខណៈដែល​កំពុងតវ៉ា​នៅខាងក្រៅ​សាលារាជធានី​ភ្នំពេញ ពាក់ព័ន្ធនឹង​ការបរាជ័យ​ក្នុងការដោះស្រាយ​បញ្ហាលូបង្ហូរ​ទឹកស្អុយចេញ​ពីតំបន់​បឹងកក់​របស់អាជ្ញាធរ​សាលារាជធានី​ភ្នំពេញ។ នគរបាល​អន្តរាគមន៍ និង​កងសន្តិសុខ​ជាង ១០០ នាក់ បាន​បំបែក​ដោយ​ហិង្សាលើ​អ្នកតវ៉ា និងចាប់​ខ្លួនសកម្មជន​ចំនួន ៣នាក់ និងព្រះសង្ឃ​មួយ​អង្គផ្សេងទៀត។

មើល​កម្រង​រូបភាព...

កម្មករ​ចាប់​ផ្តើម​យុទ្ធនាការ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧ ដុល្លារ ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ខ្លាំង​ពី​កង​យោធា​យ៉ាង​ច្រើន
ចេញផ្សាយ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០១៤

ប្រហែលជាម៉ោង ១១ព្រឹក សហជីព​ទាំង​ក្នុង និង​ជុំវិញ​ទីក្រុង​ភ្នំពេញ​បានចាប់​ផ្តើម​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧ ដុល្លាអាមេរិក នៅខាង​មុខ​រោងចក្រ​កាត់ដេរ ខណៈពេល​ដែល​កម្មករ​កំពុង​សម្រាក​អាហារ​ថ្ងៃត្រង់។ នៅក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​តែមួយ មាន​កម្មករ​ជាង​មួយពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅក្បែរ​រោងចក្រ​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​សមរម្យ​សម្រាប់​ជីវភាព​រស់នៅ។ កង​កម្លាំង​យោធា​ត្រូវបាន​គេដាក់​ត្រៀម​នៅតាម​បណ្តោយ​ផ្លូវវេង ស្រេង និង​នៅខាង​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ដើម្បី​ធ្វើការ​គំរាមកំហែង​ដល់កម្មករ​ទាំងនោះ។

មើល​កម្រង​រូបភាព...

ទិវាអន្តរជាតិស្តីពីយុវជន ឆ្នាំ២០១៤
ចេញផ្សាយ ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៤

នាទិវាអន្តរជាតិស្តីពីយុវជន ថ្ងៃទី១២ខែសីហា អង្គការ លីកាដូចេញផ្សាយនូវប្រវត្តិរូបយុវជនមួយចំនួនដែលជា​សមាជិក​​នៃបណ្តាញ​ក្រុម​ការពារ​កុមារ (CPGs)ហើយ​ធ្វើការ​យ៉ាង​សកម្ម​ក្នុងការ​លើក​ស្ទួយ​សិទិ្ធកុមារ​នៅក្នុង​សហគមន៍​របស់​អ្នក​ទាំង​នោះ។ អង្គការ លីកាដូ ធ្វើការជាមួយក្រុមការពារកុមារចំនួន ៧៣ ក្រុម ដោយ ៦ក្រុមនៃក្រុមទាំងនោះ តំណាងឲ្យយុវជន និង​មាន​សមាស​ភាព​ចំនួន ​៨១​នាក់ មក​ពី​តំបន់​គោល​ដៅ​ចំនួន​ ៤​ខេត្ត/​រាជ​ធានី​ គឺខេត្ត​កណ្តាល/​រាជ​ធានី​ភ្នំពេញ ព្រះសីហនុ​ កោះ​កុង និង ខេត្ត​សៀមរាប។ នាឆ្នាំនេះ​ សមាជិក​ក្រុមការ​ពា​រកុមា​រជាយុវជន​មួយ​ចំនួន​មក​ពីរាជ​ធានី​ភ្នំពេញ/​ខេត្ត​កណ្តាល បាន​ចូល​រួម​ប្រារព្ធ​ទិវា​អន្តរ​ជា​តិស្តី​ពី​យុវជន នៅ​រាជ​ធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​រៀប​ចំ ​ដោយ​បណ្តាញ​យុវជន​ដទៃ​ទៀត។​ប្រធាន​បទ​នា​ឆ្នាំនេះ​គឺ​ “យុវជន​ ចលនា​សង្គម និង​កា​រផ្លាស់​ប្តូរ”។​ ក្រុម​អ្នក​ចូល​រួម​និង​អ្នក​រៀប​ចំ​បា​នដើ​រហែ​រក្បួន​ពី​ទីលាន​ប្រជា​ធិបតេយ្យ​ទៅ​កាន់​វិមាន​រដ្ឋ​សភា​ជាតិ ជា​កន្លែង​ដែល​សមា​ជិក​ក្រុម​ការ​ពារ​កុមារ​ជា​យុវជន​បាន​ដាក់​ញត្តិ​អំពា​វនាវ​ដល់រាជ​​រដ្ឋាភិ​បាល​​ឲ្យ​ធ្វើ​ការ​លើក​កម្ពស់​សិទិ្ធកុមារ។

មើល​កម្រង​រូបភាព...

បីថ្ងៃនៃការភ័យខ្លាច៖ កង​កម្លាំង​របស់​អាជ្ញាធរ​រដ្ឋ​បង្ក្រាប​លើ​កម្មករ​រោងចក្រ
ចេញផ្សាយ ថ្ងៃទី​១០ ខែមករា ឆ្នាំ២០១៤

កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០១៤ កង​បញ្ជាការ​ពិសេស​លេខ ៩១១ បាន​បង្ក្រាប​យ៉ាង​ហិង្សា​មក​លើ​កម្មករ​រោងចក្រ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង​ឈ្មោះ យ៉ាក ជីង នៅខ័ណ្ឌ​ពោធិ៍សែន​ជ័យ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​កាំបិត បំពង់​ទីប ជំពាម ដំបង និង​កាំភ្លើង​ពិត​ជា​ច្រើន​ប្រភេទ​ដែល​រួម​មាន​ទាំង​កាំភ្លើង AK 47 ដើម្បី​បំភិត​បំភ័យ និង​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​រង​របួស។ នៅថ្ងៃ​បន្ទាប់​អាជ្ញាធរ​រដ្ឋ បាន​ប្រើ​ប្រាស់​កាំភ្លើង​ពិត​​ដើម្បី​បង្ក្រាប​ប្រជា​ពលរដ្ឋ​ដែល​កំពុង​បាតុកម្ម​នៅ​តំបន់​​ឧស្សាហកម្ម​កាណា​ឌីយ៉ា​តាម​បណ្តោយ​ផ្លូវ វេង ស្រេង ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួនយ៉ាងតិច ៤នាក់​ស្លាប់ និង​​រង​​របួស​ហើយ​បញ្ជួន​ទៅ​កាន់​មន្ទី​ពេទ្យ​យ៉ាង​តិច​ចំនួន ៣៨ នាក់ ដែល​ក្នុង​នោះ​មាន ២៥ នាក់​បាន​រង​របួស​ដោយ​គ្រាប់​កាំភ្លើង។ នៅថ្ងៃ​សៅរ៍ ទី៤ ខែ​មករា ឆ្នាំ២០១៣ អាជ្ញាធរ​ជា​ច្រើន​នាក់​បាន​ដេញ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ដោយ​ប្រើប្រាស់​ដំបង និង​បំពង់​ដែក​ជា​ច្រើន ដែល​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ជា​ព្រះ​សង្ឃ ស្ត្រី និង​កុមារ។ នៅខណៈ​ពេល​ដែល​មាន​ភាព​ចលាចល កង​កម្លាំង​របស់​អាជ្ញាធររដ្ឋ​បាន​រារាំង​អ្នក​សារ​ព័ត៌មាន និង​ក្រុម​សិទិ្ធ​មនុស្ស​ពីការ​ចូល​ទៅក្នុង​ទីលាន​ប្រជាធិបតេយ្យ។

មើល​កម្រង​រូបភាព...

ទិវាបុណ្យសិទ្ធិមនុស្សៈ ការប្រារព្ធទិវាបុណ្យ ការបិទផ្លូវ និងការតវ៉ា
ចេញផ្សាយ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០១៣

នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៣ ក្រុមប្រជាពលរដ្ឋជាច្រើន បានប្រារព្ធធ្វើ​ទិវាបុណ្យសិទ្ធិមនុស្សនៅជុំវិញរាជធានី។ ព្រះសង្ឃជាច្រើនអង្គ និងក្រុមសង្គមស៊ីវិល​ដែលហែក្បួនអហិង្សា បានប្រមូលផ្តុំគ្នា​ក្នុងគោលបំណង​តែមួយនៅមុខ​រដ្ឋសភា ជាតិ បន្ទាប់ពីការដើរហែក្បួន​អស់រយៈពេល ១០ថ្ងៃ មកពីបណ្តាខេត្តផ្សេងៗគ្នា។ ក្រុមប្រជាពលរដ្ឋប្រមាណ ១,០០០នាក់ ដែលភាគច្រើនជាកម្មកររោងចក្រ​បានប្រារព្ធ​ទិវាបុណ្យនេះនៅវត្តភ្នំ។ ស្របពេល​នោះដែរ គណបក្ស សង្គ្រោះជាតិ ក៏បានប្រារព្ធ​​ទិវានេះដែរ នៅទីលានប្រជាធិបតេយ្យ ដែលមានអ្នកចូលរួម​ប្រមាណ ៥,០០០នាក់។ ថ្ងៃដដែលនោះ ត្រូវបញ្ចប់ ដោយមាន​​ភាពតានតឹងមួយបានកើតឡើង ដែលមានមនុស្សចំនួន ១៥នាក់ តវ៉ានៅមុខស្ថានទូត អាមេរិច ត្រូវបានបង្ក្រាប ដោយកង​កម្លាំងរាជអាវុធហត្ថរាប់រយនាក់។

មើល​កម្រង​រូបភាព...

ការហែរក្បួន​ប្រារព្ធទិវា​ សិទិ្ធមនុស្ស​អន្តរជាតិ​ធ្វើអោយ​ប្រជាពលរដ្ឋ​ ចាប់អារម្មណ៍ និង ផ្តល់ជំនួយ
ចេញផ្សាយ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៣

កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០១៣ ក្រុមសង្គមស៊ីវិល ដែលដឹកនាំ​ដោយព្រះសង្ឃ បានចាប់​ផ្តើមធ្វើធម្មយាត្រា-​សិទិ្ធយាត្រា ពីទីតាំង ៥កន្លែង​ខុសៗគ្នាក្នុង​ខេត្តចំនួន ៥ មកតាម​ផ្លូវជាតិចំនួន ៥ មកកាន់​រាជធានីភ្នំពេញ ដើម្បីប្រារព្ធខួប​លើកទី ៦៥ នៃទិវាសិទិ្ធមនុស្សអន្តរជាតិ ១០ធ្នូ។ គោលបំណង​របស់អ្នកទាំងនោះ គឺធ្វើការដើរហែ​ក្បួនធម្មយាត្រា-​សិទិ្ធយាត្រា ចំងាយ ២០ គីឡូម៉ែត ក្នុងមួយថ្ងៃ និងធ្វើការ​ជួបជុំគ្នាជាក្រុម​ធំនៅមុខ​វិមានរដ្ឋសភាជាតិ នៅថ្ងៃទី១០ ខែធ្នូ ដើម្បីបង្ហាញពីញត្តិ ការព្រួយបារម្ភ និង​សំណូមពរពីប្រជាពលរដ្ឋ ដែលអ្នក​ទាំងនោះបានជួប ទៅដល់​តំណាងរាស្ត្រដែលបាន​ជាប់ឆ្នោត។ នៅតាម​ផ្លូវ អ្នកដើរក្បួន ក៏បានជួយផ្សព្វផ្សាយអំពី​សិទិ្ធមនុស្ស និងផ្តល់​នូវធម្មទេសនាដល់​សហគមន៍ផងដែរ។

មើល​កម្រង​រូបភាព...

អ្នកចូលរួម​ប្រមាណ​រាប់ម៉ឺន​នាក់ ចូល​រួម​ក្នុង​បាតុ​កម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ​បីថ្ងៃ
ចេញផ្សាយ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០១៣

ក្នុងរយៈពេលបីថ្ងៃដែលគិតចាប់ពីថ្ងៃ ២៣ដល់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៣ មានប្រជាពលរដ្ឋជាង​២៥,០០០​នាក់ មក​ពី​គ្រប់​ទិសទី​ក្នុង​ប្រទេស​កម្ពុជា បានធ្វើការប្រមូលផ្តុំគ្នាដោយអហិង្សាក្នុងរាជធានី​សម្រាប់​ការ​ផ្លាស់​ប្តូរ​នយោបាយ។ ប្រធាន​គណបក្សសង្គ្រោះជាតិ ប្រមូលបាន ២.៣លាន ស្នាមមេដៃ ដែល​អំពាវនាវ​សូមឱ្យ​មានការ​ស៊ីបអង្កេត​ឯករាជ្យ​មួយ​លើ​ភាព​មិន​ប្រក្រតី ដែល​កើត​មានឡើងលើការបោះឆ្នោតក្នុងខែកក្កដា ក៏ដូចជា​អំពាវនាវ​ឱ្យ​មាន​កំណែ​ទម្រង់​ការ​បោះឆ្នោត។ ដើម្បីធ្វើឱ្យស្របទៅនិងសន្ធិសញ្ញាទីក្រុងបារីសឆ្នាំ១៩៩១ ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ​​ទាំង​​អស់​បាន​ដាក់​ញត្តិ​​របស់​ពួកគេ​ទៅស្ថានទូតចំនួន៨ និង អង្គការសហប្រជាជាតិ ដើម្បីអំពាវនាវឱ្យប្រទេសជា​ហត្ថ​លេខី ប្រកាន់​ខ្ជាប់ការសន្យាជួយធានាឱ្យបាននូវលិទ្ធិប្រជាធិបតេយ្យ និងការគោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

មើល​កម្រង​រូបភាព...

ការ​ប្រមូល​ផ្តុំ​តវ៉ា​ប្រ​ឆាំង​នឹង​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង នៅ​ក្នុង​រាជ​ធានី​នៃ​ប្រទេស​កម្ពុជា
ចេញផ្សាយ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០១៣

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ព្រឹត្តិការណ៍​នៃ​ការ​តវ៉ា​ជា​ច្រើន បាន​កើត​ឡើង​ទូទាំង​ប្រទេស​កម្ពុជា ដែលអ្នក​ចូល​រួម​ទាំង​អស់​ប្រកាស​ប្រឆាំង​ចំពោះ​សំដី​លើក ឡើងដោយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា។ មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើងថា គុក ប្រល័យ​ពូជ​សាសន៍ ទួល​ស្លែង គឺ​ជា​ការ​ប្រឌិត​ឡើង​របស់ វៀត​ណាម។ ការ​ប្រមូល​ផ្តុំ​ទាំង​នោះ បានធ្វើឡើងបន្ទាប់​ពី​មាន​ការ​តបត​យ៉ាង​ខ្លាំង​ដោយ​គណ​បក្ស​កាន់​អំណាច មក​លើ​លោក​កឹម សុខា ប៉ុន្មាន​សប្តាហ៍​មុន។ ស្ថានីយ៍​ទូរទស្សន៍​ភាគ​ច្រើន ដែលគ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច បាន​មក​ផ្សាយ​ផ្ទាល់​អំពី​ព្រឹត្តិការណ៍​នេះ។

មើល​កម្រង​រូបភាព...

ការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋនៅក្នុងពេល តែមួយនៅទីក្រុងភ្នំពេញ និងនៅទីក្រុងសេអ៊ូលក្នុងការអំពាវនាវ សុំឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា
ចេញផ្សាយ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០១៣

នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ សកម្មជនសហគមន៍បឹងកក់ជាច្រើននាក់ បានមកប្រមូលផ្តុំគ្នានៅមុខស្ថានទូត កូរ៉េខាងត្បួងនៅរាជធានីភ្នំពេញ ដើម្បីអំពាវនាវសុំឲ្យមានការដោះលែងសកម្មជន បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានអង្គការលើកលែងទោសអន្តរជាតិ ផ្តល់នាមជា អ្នកទោសនៃមនសិការ កាលពីដើមឆ្នាំនេះ។ សកម្មភាពនេះ ត្រូវបានធ្វើឡើងដោយសាមគ្គីភាពជាមួយនឹងការប្រមូលផ្តុំដូចគ្នា ក្នុងពេលតែមួយនៃសកម្មជនកូរ៉េ ខាងត្បូងដែលត្រូវបានចូលរួម ដោយសមាជិកម្នាក់នៃសហគមន៍បឹងកក់ នៅខាងមុខស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ការប្រមូលផ្តុំពីរកន្លែងផ្សេងគ្នាក្នុងប្រទេសពីរ ក្នុងពេលតែមួយនេះ ទទួលបានអ្នក គាំទ្រច្រើនបំផុត ដើម្បីធ្វើការដាក់លិខិតអំពាវនាវសុំឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ទៅកាន់មន្ត្រីទូតនានា។

មើល​កម្រង​រូបភាព...

ទិវាពលកម្មអន្តរជាតិ ឆ្នាំ២០១៣ នៅប្រទេស កម្ពុជា
ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៣

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ មានកម្មករ កម្មការិនីរោងចក្រ មេដឹកនាំសហជីព សហគមន៍មូលដ្ឋាន ក្រុមអ្នករត់ម៉ូតូឧុប សិស្ស និស្សិត អង្គការមិនមែនរដ្ឋាភិបាល និងអ្នកចូលរួមដទៃទៀតប្រមាណពី ៦,០០០ នាក់ ទៅ ៧,០០០ នាក់ បាន ប្រមូលផ្តុំនៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ។ បន្ទាប់មកអ្នកទាំងអស់ បានធ្វើការដើរហែក្បួនចេញពី ទីលានសួនសេរីភាពទៅកាន់រដ្ឋសភាជាតិ ដើម្បីអំពាវនាវសុំឲ្យតំឡើង ប្រាក់ឈ្នួលកម្មករឲ្យបានសមរម្យ ល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ ព្រមទាំងផ្តល់យុត្តិធម៌ដល់ ករណីលោក ប៊ន សំណាង និងសុក សំអឿន និងលោកឈូក បណ្ឌិត។ សៀវភៅរូបថតនេះ គឺជារូបភាពនៃការដើរហែក្បួន។

មើល​កម្រង​រូបភាព...

ការតវ៉ាឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ឆា៖ ១៧៦ ថ្ងៃនៃការរួមគ្នាតវ៉ាក្នុងប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៣

ថ្ងៃនេះ គឺជាថ្ងៃទី១៧៦ ដែលអ្នកស្រី យ៉ោម បុប្ផា បានស្ថិតក្នុងមណ្ឌលកែប្រែអប់រំទី២ ដែលជាពន្ធនាគារនៅជាយរាជធានីភ្នំពេញ។

អ្នកស្រី យ៉ោម បុប្ផា គឺជាអ្នកការពារសិទិ្ធមនុស្សមកពីសហគមន៍បឹងកក់ ដែលបានដើរ តួនាទីយ៉ាងសកម្ម ក្នុងចលនាដើម្បីអំពាវនាវ សូមឲ្យមានការដោះលែងស្ត្រីបឹងកក់ទាំង ១៣ ដែលជាក្រុមស្ត្រីដែលត្រូវបានតុលាការដាក់ពន្ធនាគារ កាលពីខែឧសភា ឆ្នាំ២០១២ ទាក់ទងនឹងការតស៊ូការពារសិទិ្ធដីធ្លីរបស់អ្នកទាំងនោះ។ ស្ត្រីបឹងកក់ទាំង ១៣ ត្រូវបានដោះលែង កាលពីថ្ងៃទី ២៧ ខែមិថុនា ប៉ុន្តែអ្នកស្រី បុប្ផា ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ហើយទទួលរងការចោទប្រកាន់ថា បានវាយបុរសម្នាក់ នៅតំបន់បឹងកក់។ ទោះជាអ្នកស្រីមិនមានគ្មានកំហុស អ្នកស្រីនៅតែត្រូវបានផ្តន្ទាទោស កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ហើយដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ។

ចាប់តាំងពីអ្នកស្រី ត្រូវបានតុលាការចាប់ខ្លួនមក អ្នកភូមិបឹងកក់ និងអ្នកគាំទ្រនានា បានចាប់ផ្តើមការតវ៉ាធំៗជាច្រើន ដើម្បីអំពាវនាវសូមឲ្យមានការដោះលែងអ្នកស្រី។ សៀវភៅរូបថតនេះ បានចងក្រងនូវព្រឹត្តិការណ៍ទាំងនេះមួយចំនួន។

មើល​កម្រង​រូបភាព...

ជួបជាមួយអ្នកភូមិបឹងកក់ ១៥នាក់
ចេញផ្សាយ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០១២

កាលពីខែឧសភា ឆ្នាំ២០១២ សកម្មជន ១៥នាក់ ដែលមកពីសហគមន៍បឹងកក់​នៅទីក្រុងភ្នំពេញ ត្រូវបានចាប់ខ្លួនទាក់ទងនឹង​ជម្លោះដីធ្លី​ដែលបង្ខំឲ្យប្រជាពលរដ្ឋជាច្រើនពាន់នាក់​ចាកចេញពីតំបន់នោះ។ ១៣នាក់​ក្នុងចំណោមអ្នកទាំង ១៥ ត្រូវបានផ្តន្ទាទោស និងជាប់ពន្ធនាគារ រីឯ២នាក់ទៀត ត្រូវបានដោះលែង​ពីការឃុំខ្លួនបណ្តោះអាសន្ន​នៅថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែនៅតែប្រឈមមុខ​នឹងការចោទប្រកាន់ដដែល។ សៀវភៅរូបថតនេះ បង្ហាញពីរូបថត និងជីវប្រវត្តិរបស់សកម្មជនទាំង ១៥នាក់។

មើល​កម្រង​រូបភាព...

ដោះលែងអ្នកភូមិ ១៥នាក់៖ ក្រុមកុមារ​នៅតំបន់បឹងកក់​ច្រៀងដើម្បីដោះលែង​ឳពុកម្តាយរបស់ខ្លួន
ចេញផ្សាយ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១២

នៅថ្ងៃទី៣១ ខែឧសភា ក្រុមកុមារជាកូន និងចៅនៃ “អ្នកភូមិបឹងកក់ ១៥នាក់” (អតីតអ្នករស់នៅ​តំបន់សហគមន៍បឹងកក់ ដែលបានជាប់ពន្ធនាគារ​ដោយសារជម្លោះដីធ្លី) បានប្រមូលផ្តុំគ្នា​នៅមុខក្រសួងយុត្តិធម៌ ដើម្បីច្រៀងចម្រៀង​គាំទ្រសាច់ញាតិរបស់គេ។

មើល​កម្រង​រូបភាព...

ញត្តិប្រវែង ២៣០ ម៉ែត្រ បានដាក់ជូនទៅកាន់រដ្ឋសភាជាតិក្នុងប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១១

កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ វេលាម៉ោង៨ និង៣០នាទី ប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង១០០នាក់ ដែលមកពីបណ្តា ២៣ខេត្តក្រុង បានប្រមូលផ្តុំគ្នា ដោយអហិង្សា ដើម្បីកាន់បង្ហាញញតិ្ត ដែលបិតជាប់នឹងក្រមាពណ៌ខៀវប្រវែង បណ្តោយ ២៣០ម៉ែត្រ នៅមុខរដ្ឋសភាជាតិ។ ញតិ្តទាំងនោះ បានសសេរជាភាសាខ្មែរ ដើម្បីដាក់ជូនទៅកាន់រាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដើម្បីអំពាវនាវ សុំឲ្យ រដ្ឋាភិបាលបញ្ឈប់គោលបំណងរបស់ខ្លួន ក្នុងការអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីសហជីពពាណិជ្ជកម្ម និងច្បាប់ស្តីពីសហករកសិករ ដែលបានដាក់កម្រឹតលើសិទ្ធិ សេរីភាព និងសិទ្ធិមូលដ្ឋាន របស់ប្រជាពលរដ្ឋកម្ពុជា

មើល​កម្រង​រូបភាព...

ក្រុមបណ្តាញព្រៃឡង់ដើរល្បាតព្រៃឡង់នៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១១

នៅដើមខែវិច្ឆិកា សកម្មជនបណ្តាញព្រៃឡង់ប្រមាណ ៣០០នាក់ បានធ្វើដំណើរ ចូលយ៉ាងជ្រៅទៅក្នុងព្រៃឡង់ ដើម្បីឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ ដោយក្រុមហ៊ុន CRCK ដែលបាន ទទួលដីសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់នោះ។ គោលបំណង របស់សកម្មជន \"គឺដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់ បន្ថែមទៀតនៅតំបន់នោះ។ ការធ្វើដំណើរដោយស្មើជើង ជាច្រើនថ្ងៃ។ នេះ ជាឯកសារ បង្ហាញពីការធ្វើដំណើរ របស់ពួកគេ។

មើល​កម្រង​រូបភាព...

អ្នកភូមិបឹងកក់តវ៉ាដោយអហិង្សា មុខតុលាការរាជធានីភ្នំពេញនៅក្នុងកម្ពុជា
ចេញផ្សាយ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០១១

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ អ្នកភូមិបឹងកក់ប្រមាណជាង ២០០ នាក់ បានប្រមូលផ្តុំគ្នា ដោយអហិង្សានៅមុខតុលាការរាជធានីភ្នំពេញ ដើម្បីបង្ហាញពី ការគាំទ្រដល់តំណាងសហគមន៍ចំនួន ៦ នាក់ ដែលត្រូវបានតុលាការកោះហៅ។ ការកោះហៅនេះ មានទាក់ទងទៅពាក្យបណ្តឹង របស់អាជ្ញាធរមូលដ្ឋាន ដែលចោទប្រកាន់អ្នកទាំង ៦ នាក់ នោះពីបទបរិហាកេរ្តិ៍ និងធ្វើឱ្យមាន ការគំរាមកំហែង ខុសច្បាប់ និងការជេរប្រមាថ។

មើល​កម្រង​រូបភាព...

បណ្តាញព្រៃឡង់តវ៉ានៅរាជធានីភ្នំពេញ
ចេញផ្សាយ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០១១

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ អ្នកតវ៉ាជាច្រើននាក់ បានមកដល់រាជធានីភ្នំពេញ ដើម្បីតវ៉ាពីការកាប់បំផ្លាញព្រៃឡង់។ ការផ្តល់សម្បទានសេដ្ឋកិច្ចនាពេលថ្មីៗនេះ បានបង្កហានិភ័យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់។

មើល​កម្រង​រូបភាព...

ទិវាពលកម្មអន្តរជាតិ ឆ្នាំ២០១១៖ ការប្រារព្ធធ្វើបុណ្យ សិទ្ធិក្នុងការជួបជុំ
ចេញផ្សាយ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០១១

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១១ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៣,០០០ នាក់ បានជួបជុំគ្នា ដើម្បីប្រារព្ធទិវាពលកម្មរន្តរជាតិ។ នេះជាសៀវភៅរូបថតឯកសារ នៃការដើរក្បួនរបស់ពួកគេពីទីតាំងក្បែរវត្តភ្នំ ឆ្ពោះទៅកាន់រដ្ឋសភាជាតិ។

មើល​កម្រង​រូបភាព...

ជីក្រែង៖ បាញ់ប្រហារដើម្បីដី
ចេញផ្សាយ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១០

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៩៖ អ្នកភូមិជីក្រែងចំនួន៨០នាក់ បានធ្វើការតវ៉ាលើដី មានជម្លោះ ដើម្បីទាមទារឲ្យមានការអនុញ្ញាតធ្វើកសិកម្មលើ ដីជម្លោះនោះ។ អាជ្ញាធរបានចាត់វិធានការណ៍ ដោះស្រាយជម្លោះ ដោយការបាញ់ប្រហារទៅលើក្រុម អ្នកតវ៉ាទាំងនោះ ដែលជាលទ្ធផលនាំឲ្យមានអ្នកភូមិចំនួនបួន នាក់បានរងរបួស និងបីនាក់ផ្សេងទៀតត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យ។

មើល​កម្រង​រូបភាព...

ទួល សំបូរ ជាកន្លែងដែលពោលពេញដោយអ្នកផ្ទុកជំងឺអេដស៍
ចេញផ្សាយ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០០៩

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតកន្លែងជាបណ្តោះអាសន្នមួយ សម្រាប់គ្រួសារ អ្នកផ្ទុកជំងឺអេដស៍ ដែលត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេ នៅបុរីកីឡា ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ អោយទៅរស់នៅទីតាំងថ្មី ភូមិ ទួល សំបូរ នៅឯជាយរាជធានីវិញ។

មើល​កម្រង​រូបភាព...

វាយកំទេចសហគមន៍ដីក្រហម៖ ការស្លាប់នៃអ្នកភូមិម្នាក់
ចេញផ្សាយ ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០០៩

ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០០៩ កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ រាប់រយនាក់ បានជួយក្រុមហ៊ុនឯកជន មួយក្នុងការបណ្តញចេញ ប្រជាពលរដ្ឋ ដោយបង្ខំចេញពីសហគមន៍ដីក្រហម ដែលមានទីតាំងស្ថិតនៅចំកណ្តាល រាជធានីភ្នំពេញ។

មើល​កម្រង​រូបភាព...

ការបណ្តេញចេញដោយបង្ខំនៅខេត្តកំពត
ចេញផ្សាយ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០០៨

កងយុទ្ធពលខេមរភូមិន្ទ នៃកងពលតូចលេខ ៣១ បានដឹកនាំក្រុមកម្លាំងប្រដាប់អាវុធ បណ្តេញប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដោយបង្ខំ នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត

មើល​កម្រង​រូបភាព...

និយាយលើជញ្ជាំង - មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
ចេញផ្សាយ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ២០០៨

ការនិយាយលើជញ្ជាំង ជាសារដែលត្រូវបានសរសេរ ដោយអតីតអ្នក ជាប់ឃុំ នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ។ រូបភាពថត ដោយអង្គការលីកាដូ ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០០៨ ។

មើល​កម្រង​រូបភាព...

មជ្ឈមណ្ឌលសង្គមកិច្ចកោះគរ
ចេញផ្សាយ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០០៨

មជ្ឈមណ្ឌលសង្គមកិច្ចកោះគរ ជាកន្លែងឃុំខ្លួនខុសច្បាប់ ដែលបង្កើតដោយរដ្ឋាភិបាល។ រូបភាពថត ដោយអង្គការលីកាដូ ថ្ងៃទី១៧ និង ១៩ ខែមិថុនា ឆ្នាំ២០០៨ ។

មើល​កម្រង​រូបភាព...

ម្តាយ និងកូន នៅក្នុងគំនូរនៃពន្ធនាគារកម្ពុជា
ចេញផ្សាយ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០០៨

គំនូរជាសិល្បៈកម្មមួយ ដែលបានប្រើជាមធ្យោបាយចុងក្រោយ របស់អង្គការលីកាដូ ដើម្បីបង្ហាញពីលក្ខខណ្ឌ ក្នុងពន្ធនាគារកម្ពុជា ពីជីវិតប្រចាំថ្ងៃរបស់ម្ដាយជាប់ ពន្ធនាគារជាមួយនឹងកូនៗរបស់ពួកគេ។

មើល​កម្រង​រូបភាព...

ព្រះសង្ឃខ្មែរកម្ពុជាក្រោមត្រូវបានបណ្ដេញចេញ និងវាយដំ ដោយនគរបាល
ចេញផ្សាយ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០០៧

សៀវភៅរូបថតមួយ ដែលពណ៌នាពីការប្រើប្រាស់អំពើហិង្សា ហួសប្រមាណ ពីសំណាក់ អាជ្ញាធរទៅលើក្រុមព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលបានប្រមូល ផ្តុំគ្នានៅខាងមុខស្ថានទូតវៀតណាម កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០០៧។

មើល​កម្រង​រូបភាព...

ការបណ្តេញចេញដោយបង្ខំនៅខេត្តកំពត
ចេញផ្សាយ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ២០០៧

កងយុទ្ធពលខេមរភូមិន្ទ នៃកងពលតូចលេខ ៣១ បានដឹកនាំក្រុមកម្លាំងប្រដាប់អាវុធ បណ្តេញប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដោយបង្ខំ នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត

មើល​កម្រង​រូបភាព...

ការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុៈ ការបណ្តេញចេញដោយហិង្សា
ចេញផ្សាយ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០០៧

នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០០៧ ក្រុមកម្លាំងចំរុះនៃកងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថ និងនគបាលស៊ីវិល ប្រហែលជា ១៥០នាក់ ប្រដាប់ដោយកាំភ្លើង ដំបងឆក់ ខែល និងឧស្មាន់បង្ហូរទឹកភ្នែក បានបណ្តេញប្រជាលពរដ្ឋ ដោយបង្ខំ ចំនួន ១៥០ គ្រួសារ នៅស្រុកមិត្តភាព ខេត្តព្រះសីហនុ។

មើល​កម្រង​រូបភាព...

ក្រុមគ្រូពេទ្យអង្គការលីកាដូៈ ការជួយសង្គ្រោះទាន់ពេលវេលា
ចេញផ្សាយ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០០៧

បន្ថែមពីលើកម្មវិធីសុខភាពក្នុងពន្ធនាគារ ក្រុមគ្រូពេទ្យអង្គការលីកាដូ ជារើយៗត្រូវ​ បាន​អំពាវនាវក្នុងកិច្ចការការងារជួយសង្គ្រោះបន្ទាន់ នៅពេល​ ដែល​​មានករណី​ បណ្តេញចេញពីដីធ្លី និងនៅកន្លែងតាំងទីលំនៅថ្មី។

មើល​កម្រង​រូបភាព...

ជម្លោះដីធ្លីនៅសហគមន៍ស្រែអំបិល
ចេញផ្សាយ ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០០៧

សហគមន៍ស្រែអំបិលរស់នៅក្នុងស្ថានភាពប្រឈមនូវការបាត់បង់ដីធ្លី​របស់ពួកគេ ដោយសារការផ្តល់​ដីសម្បទានទៅអោយសមាជិកសភាព​នៃគណបក្ស​កាន់អំណាច។

មើល​កម្រង​រូបភាព...

ការអប់រំសិទ្ធិស្រ្តីតាមរូបគំនូរ
ចេញផ្សាយ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០០៧

ការប្រើប្រាស់រូបភាពគំនូរសិល្បៈនៅក្នុងវគ្គបណ្តុះបណ្តាលអំពីសិទ្ធិស្រ្តី ដើម្បីពន្យល់ បង្ហាញទៅដល់សហគមន៍ អំពីការប្រើអំពើហិង្សាក្នុងគ្រួសារ និងការ ជួញដូរ។

មើល​កម្រង​រូបភាព...

ការបណ្តេញចេញនៅទន្លេបាសាក់
ចេញផ្សាយ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០០៦

រូបភាពពណ៌នាពីមួយថ្ងៃទៅមួយថ្ងៃ នៃព្រឹត្តិការណ៍​បណ្តញចេញនៅភូមិសំបុក ចាប។

មើល​កម្រង​រូបភាព...

ថ្ងៃទិវាពលកម្មអន្តរជាតិ ឆ្នាំ២០០៦
ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០០៦

ការរំលឹកឡើងវិញពីការប្រមូលផ្តុំរបស់កម្មករកម្ពុជា នៅថ្ងៃទិវាពលកម្មអន្តរជាតិ ឆ្នាំ២០០៦

មើល​កម្រង​រូបភាព...

ការប្រឡងគូររូបភាពអំពីសិទ្ធិកុមារ
ចេញផ្សាយ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០០៦

សិស្សសាលាជាច្រើនមានអាយុចាប់ពី១១ ឆ្នាំ ដល់១៧ឆ្នាំ បានចូលរួមប្រកួតប្រជែង ក្នុងកម្មវីធី គូរគំនូរ ដើម្បីប្រារព្ធទិវាសិទ្ធិកុមារ នៅប្រទេសកម្ពុជា។

មើល​កម្រង​រូបភាព...

តស៊ូដើម្បីសេរីភាពក្នុងការបញ្ចេញមតិ
ចេញផ្សាយ ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០០៦

សៀវភៅរូបថតតូចមួយនេះ ចងក្រងអំពីព្រឹត្តិការណ៍ថ្មីៗ ពីការដោះលែងសមាជិក នៃក្រុមសង្គមស៊ីវិលចំនួន ៥នាក់ ដែលត្រូវបានគេបំបិទសិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ។

មើល​កម្រង​រូបភាព...

ការិយាល័យសិទ្ធិស្រ្តី
ចេញផ្សាយ ថ្ងៃទី​១ ខែមករា ឆ្នាំ២០០៣

អង្គការលីកាដូ ធ្វើការទៅលើសកម្មភាពលើកកម្ពស់ សិទ្ធិស្រ្តី និងបង្កើន ការយល់ដឹង ពីបញ្ហាយេនឌ័រ។

មើល​កម្រង​រូបភាព...

ការិយាល័យអប់រំសិទ្ធិមនុស្ស
ចេញផ្សាយ ថ្ងៃទី​១ ខែមករា ឆ្នាំ២០០៣

ការិយាល័យអប់រំសិទ្ធិមនុស្ស លើកកម្ពស់ការយល់ដឹង និងស្វែងយល់អំពី សិទ្ធិមនុស្ស អោយកាន់តែប្រសើរឡើងនៅ ប្រទសកម្ពុជា តាមរយៈកម្មវិធីជាច្រើន។

មើល​កម្រង​រូបភាព...

ការិយាល័យឃ្លាំមើលសិទ្ធិមនុស្ស
ចេញផ្សាយ ថ្ងៃទី​១ ខែមករា ឆ្នាំ២០០៣

ការិយាល័យឃ្លាំ​មើលសិទ្ធិមនុស្ស គឺជាករិយាល័យស្នូលរបស់អង្គការ​លីកាដូ ដែលធ្វើការ​ដើម្បីលើកកម្ពស់ការគោរព​សិទ្ធិមនុស្ស និង​តួនាទីច្បាប់​នៅកម្ពុជា។

មើល​កម្រង​រូបភាព...

ការិយាល័យពេទ្យ
ចេញផ្សាយ ថ្ងៃទី​១ ខែមករា ឆ្នាំ២០០៣

ការយកចិត្តទុកដាក់ ត្រូវបានផ្តល់ដោយ​ការិយាល័យ​​ពេទ្យ គឺជាផ្នែកមួយដ៏សំខាន់ នៃសេវាកម្មរបស់អង្គការ​លីកាដូ ដើម្បីផ្តល់ជូន ដល់ជនរងគ្រោះនូវការព្យាបាល​ដោយផ្ទាល់ ការធ្វើអន្តរាគមន៍ទៅប្រព័ន្ធសុខភាព​សាធារណៈ និងផ្តល់នូវដំណើរការ​ ស្របច្បាប់។

មើល​កម្រង​រូបភាព...

គម្រោង​ប្រឆាំងទៅ​នឹងការធ្វើទារុណកម្ម
ចេញផ្សាយ ថ្ងៃទី​១ ខែមករា ឆ្នាំ២០០៣

គម្រោង​ប្រឆាំងទៅនឹង​ការធ្វើទារុណកម្ម ជួយដល់ជនរងគ្រោះ​ដែលទទួលរង​ការធ្វើ​ទារុណកម្ម ជាមួយនឹងសេវាកម្ម​ដ៏ទូលាយ​សម្រាប់ការ​ស្តារឡើងវិញ​ទាំងផ្លូវចិត្ត និង​ផ្លូវកាយ​។ គ្រាន់តែជា​ប្រភេទ​ជា​កម្មវីធីមួយប៉ុណ្ណោះ ដែលមាន​ក្នុង​ប្រទេសកម្ពុជា។

មើល​កម្រង​រូបភាព...

ការិយាល័យសិទ្ធិកុមារ
ចេញផ្សាយ ថ្ងៃទី​១ ខែមករា ឆ្នាំ២០០៣

ការិយាល័យសិទ្ធិកុមារ លើកកម្ពស់ និងការពារសិទ្ធិ​របស់កុមារ តាមរយៈ​ធ្វើការ​ជាមួយនឹងបណ្តាញ​នានា ការឃ្លាំមើល​ និងសកម្មភាព​តស៊ូមតិផ្សេងៗ។

មើល​កម្រង​រូបភាព...

ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ
ចេញផ្សាយ ថ្ងៃទី​១ ខែមករា ឆ្នាំ២០០៣

ការិយាល័យសិទ្ធិកុមារ បានបង្កើតបណ្តាញ​ចល័ត​ជាច្រើន ដើម្បីធ្វើការឃ្លាំ​មើលពីការ​ប្រព្រឹត្តិ​លើ ពលកម្ម​​ កុមារក្នុងទម្រង់​ធ្ងន់ធ្ងរ និងការជួញដូរ កុមារ នៅក្នុងសហគមន៍​នានា។

មើល​កម្រង​រូបភាព...

សម្ភារៈអប់រំ​សិទ្ធិកុមារ
ចេញផ្សាយ ថ្ងៃទី​១ ខែមករា ឆ្នាំ២០០៣

ការិយាល័យ​សិទ្ធិកុមារ បានបង្កើត​សម្ភារៈអប់រំ​សិទ្ធិកុមារ និងចុះចូលរួមបង្រៀន ដើម្បីណែនាំ​ពីសិទ្ធិកុមារទៅដល់កុមារ ព្រមទាំងយុវជន។

មើល​កម្រង​រូបភាព...

នយោបាយ និងការបោះឆ្នោតនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី​១ ខែមករា ឆ្នាំ២០០៣

រូបភាពទាំងឡាយ នៃការងារសិទ្ធិមនុស្ស និងដំណើរ​ការវិវឌ្ឈន៍លទ្ធិប្រជាធិបត្យ។

មើល​កម្រង​រូបភាព...

ប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី​១ ខែមករា ឆ្នាំ២០០៣

ទិដ្ឋភាពអំពីជីវិតរស់នៅ​ប្រចាំថ្ងៃនៅប្រទេស​កម្ពុជា និងប្រជាពលរដ្ឋ​ដែលទទួលនូវ​សេវារបស់អង្គការលីកាដូ។

មើល​កម្រង​រូបភាព...