អត្ថបទ

អង្គការ​លីកាដូ​ សូមធ្វើការ​បំភ្លឺចំពោះ​របាយការណ៍​ស្ដីពីការ​វាយប្រហារ​នៃអំពើចារកម្ម​ព័ត៌មានវិទ្យា

ចេញផ្សាយ ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៨
F T M
លេខកូដចំឡែកនេះ ចាប់ផ្ដើមដោយពាក្យថា "Eval("

កាលពី​សប្តាហ៍មុន​ បុគ្គលិក​អង្គការ លីកាដូ​ បានរក​ឃើញ​ភាពមិន​ប្រក្រតី​មួយ​ នៅពេល​អ្នកទាំងនោះ បានចូល​ទៅ​មើល​គេហទំព័រ​​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ អំឡុងពេលចូល​ទៅ​មើល​គេហទំព័រ​ ក៏មាន​លេខ​កូដចំឡែក​ដែលបាន​ក្លែងបន្លំ​ខ្លួន​ជា​ក្រុមហ៊ុន​ Google​ (ប្រើឈ្មោះ​ Gooogle ស្រដៀងគ្នា) ដោយ​ព្យាយាម​បន្លំ​អ្នកចូល​ទស្សនា​គេហទំព័រ​ ដើម្បីឱ្យអ្នក​ទាំងនោះ​ បើកសិទិ្ធ​ឲ្យជនទីបី​ដែលជា ​ជនអនាមិក​មានឈ្មោះ​ថា GTransfers​ អាចចូលទៅ​គ្រប់គ្រងឬ​ប្រើប្រាស់​គណនីអ៊ីម៉ែល​របស់​អ្នក​ចូល​ទស្សនា​ទាំងនោះ​បាន។

អង្គការ លីកាដូ​ បានធ្វើការ​វិភាគលេខ​កូដចំឡែក​នោះ ដែលត្រូវ​បានលាក់ខ្លួន​នៅក្នុងឯកសារ​ស្រប​ច្បាប់​មួយ ឈ្មោះ​ថា theme.js ​ដែលឃើញមាន​នៅលើគេហទំព័រ​របស់កាសែត​ភ្នំពេញប៉ុស្តិ៍ ​និងបាន​បញ្ជូនបន្ត​ការរកឃើញ​នោះ ទៅឲ្យ​អង្គការដៃគូ​មួយចំនួន​ក្នុងតំបន់​ ដើម្បី​ធ្វើការពិនិត្យ​ និងវិភាគ។​ ការវាយប្រហារ​នៅលើគេហទំព័រ​នេះ ត្រូវបាន​ទទួលស្គាល់​ដោយអ្នក​ជំនាញឯករាជ្យ​ផ្នែកសុវត្ថិភាព​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណេត​ នៅក្នុង​អត្ថបទ​សារព័ត៌មាន​អន្តរជាតិ​ ABC.​ របស់ប្រទេស​អូស្ត្រាលី​ ដែលក្នុងនោះ​ក៏មាន​អ្នកដឹកនាំ​ផ្នែកឧស្សាហកម្ម​ព័ត៌មានវិទ្យា​ ក្រុម FireEye​ ផងដែរ។

ការលេចឡើង​នូវលេខកូដ​ចំឡែក​ដែលត្រូវបាន​បង្កើតឡើង​យ៉ាងប៉ិនប្រសប់​ នៅលើ​គេហទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នេះ​ (ត្រូវបាន​ដកចេញ​វិញ​នៅក្នុង​រយៈពេល ២៤ ម៉ោង​ ចុងក្រោយនេះ​) អាចត្រូវ​បាន​បញ្ជាក់​បន្ថែម​តាមរយៈគេហទំព័រ​ឯករាជ្យមួយ​ ដែលមាន​មូលដ្ឋាន​នៅសហរដ្ឋអាមេរិក​ ឈ្មោះថា ​Wayback​ Machine​ ដែលអាច​ឲ្យអ្នកចូល​ទស្សនា​គេហទំព័រ​ភ្នំពេញប៉ុស្តិ៍ ​មើលឃើញ​នូវកំណត់ត្រា​នៃការ​កែប្រែ​គេហទំព័រ​ពីមុនៗបាន។​

ដូចដែល​បានឃើញ​ នៅក្នុង​កំណត់ត្រា​ប្រចាំថ្ងៃ​ ក្នុងខែ​ឧសភានេះ​ ចាប់ពីថ្ងៃទី ៨​ ខែឧសភា​ លេខ​កូដ​មិន​ប្រក្រតី​មួយខ្សែ​ បានលេច​ចេញឡើង​នៅក្នុង​ឯកសារ​គេហទំព័រ​។ លេខកូដ​មួយខ្សែនេះ​ បានបាត់​ទៅវិញ​ នៅថ្ងៃទី១៥​ ខែឧសភា​។ ចាប់តាំង​ពីពេលនោះ​មក អង្គការ​ លីកាដូ ​លែងក្លាយ​ជាគោលដៅ​នៃការវាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះទៀត​ហើយ។

កាលបរិច្ឆេទ​ទាំងនេះ​ គឺគិតតាម​ពេលវេលា​ជាសកល​ ដែលត្រូវបាន​ប្រើប្រាស់​ដោយ​ Wayback​ Machine។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា