អត្ថបទ

អាជ្ញាធរ​បាញ់​ប្រហារ​លើអ្នក​តវ៉ារឿង​ដីធ្លី​ ដោយ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ច្រើនលើស​លុប​

ចេញផ្សាយ ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១៩
F T M
បុរសម្នាក់ត្រូវរងរបួសជាទម្ងន់ ខណៈពេលដែកកងកម្លាំងប្រដាប់អាវុធបើកការបាញ់ប្រហារទៅលើអ្នកតវ៉ា។

បុរសម្នាក់​ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​ចម្រុះបាញ់​បណ្ដាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ បន្ទាប់ពី​មានកងកម្លាំង​នគរបាល ​កងរាជអាវុធ​ហត្ថនិងយោធា​ ប្រមាណជាង​១០០នាក់​ បានបើក​ការបាញ់ប្រហារ​ នៅភូមិគគីរ​ ខេត្តព្រះសីហនុ​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍​ ដើម្បីអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​​​ដែលបានសម្រេច​ផ្តល់ដី​ទំនាស់នេះ​ទៅឱ្យ​ប្រជាពលរដ្ឋ​ចំនួន៩គ្រួសារ។​

នៅពេល​ដែលកងកម្លាំង​ប្រដាប់​អាវុធ​ព្យាយាម​ចូលទៅ​កាន់ដី​​ទំនាស់​ក្នុងឃុំបិតត្រាំង​ អ្នកតវ៉ា​ដែលមួយចំនួន​កាន់ដំបង​ បានដុតកង់ឡាន​ និងគប់ដុំថ្ម​ ដើម្បីរារាំង​កងកម្លាំងទាំងនោះ។​ កងកម្លាំង​ ដែលរួមទាំង​ទាហានមកពី​ភូមិភាគ​ខេត្តព្រះសីហនុ​ បានដកថយ​ ហើយ​ប្រមូលផ្ដុំគ្នា​ម្តងទៀត​ រួចចូលទៅកាន់​ដីទំនាស់​ម្តងទៀត។​ លើកនេះ ​កងកម្លាំង​ទាំងនោះ ​បានបាញ់កាំភ្លើង​គ្រាប់ពិត​ឡើងលើមេឃ​ និងទៅកាន់​ក្រុមអ្នកតវ៉ា​ ដែលបង្ហាញពី​ការប្រើប្រាស់​កងកម្លាំង​ច្រើនលើសលុប។​

យ៉ាងតិចណាស់ ​មានមនុស្សម្នាក់​ អាយុ ២៨ ឆ្នាំ​ ឈ្មោះលោក ​ពៅ សារ័ត្ន ​បានរងរបួស​ដោយគ្រាប់កាំភ្លើង។​ គ្រាប់កាំភ្លើង ​បានបាញ់ចូលទៅ​ក្នុងស្មា​ ពីផ្នែកខាងក្រោយ​ជាប់នឹងឆ្អឹងខ្នង។​ សារ័ត្នដែលជា​កម្មករសំណង់ ​ត្រូវបានទុកចោល​មួយរយៈពេល​ទាំងនៅហូរឈាម ​មុនពេលបញ្ជូន​ទៅកាន់មន្ទី​រពេទ្យ​បង្អែក​ខេត្តព្រះសីហនុ។​ ភាពធ្ងន់ធ្ងរ​នៅមុខរបួស​ ធ្វើឲ្យ​គ្រូពេទ្យ​សម្រេចចិត្ត​បញ្ជូនលោក​ទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ​ជាកន្លែងដែលលោ​កត្រូវបានដាក់​នៅក្នុងបន្ទប់​សង្គ្រោះបន្ទាន់​ដើម្បីរង់ចាំការ​វះកាត់។ ​យ៉ាងតិចណាស់ ​មានប្រជាពលរដ្ឋ​ចំនួន៤នាក់ទៀត ​ត្រូវបានចាប់ខ្លួន ​ប៉ុន្តែក្រោយមក​ដោះលែងវិញ។ ​

ការតវ៉ាកើតមានឡើង​ដោ​យសារសាលដីការ​បស់តុលាការ​កំពូលចុះថ្ងៃទី២១ ​ខែវិច្ឆិកា ​ឆ្នាំ២០១៧ ​ដែលបានស​ម្រេចផ្តល់ដី​ទំ​នាស់ចំនួន ​៧១ ហិកតាទៅប្រជាពលរដ្ឋ​ចំនួន ៩ គ្រួសារ ​ដែលតំណាងដោយ​ដើមបណ្តឹង​ឈ្មោះ ឆាយ ណារិន​ និង គង់ វណ្ណា។​


មើល​វីដេអូ​នេះ
អាជ្ញាធរ​បាញ់​ប្រហារ​លើអ្នក​តវ៉ារឿង​ដីធ្លី​ ដោយ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ច្រើនលើស​លុប

តំបន់នៅ​ជុំវិញនោះ ​គឺជាកម្មសិទ្ធ​របស់ឧកញ៉ា​ដែលមាន​ឥទ្ធិពល​ខាងនយោបាយ​ ដែលធ្វើឲ្យមានភាព​មិនច្បាស់លាស់ ​ថាតើគ្រួសារទាំ​ងនោះ​ជាអ្នកទទួល​យកដីនោះ​ពិតប្រាកដ​ឬយ៉ាងណា។​

តំបន់នៅក្នុង​ស្រុកព្រៃនប់​ ក៏ធ្លាប់មាន​ប្រវត្តិជម្លោះហិង្សា​ ដែលកើតឡើង​ដោយការ​រំលោភយកដីធ្លី​ផងដែរ។​ នៅឆ្នាំ ​២០០៧ ​កងកម្លាំងចម្រុះ​ បានដុតផ្ទះ​សំបែង ​និងបណ្ដេញ​ប្រជាពលរដ្ឋ​ចេញដោយបង្ខំ ​ចំនួន ១០៥ គ្រួសារ​ ពីសហគមន៍​ស្ពានឆេះ ​(សូមមើល) ។ នៅឆ្នាំ២០១៧ថ្មីៗនេះ​ ប្រជាពលរដ្ឋចំនួន​ ២៦គ្រួសារ​ បានប៉ះទង្គិច​ជាមួយកង​កម្លាំងសន្តិសុខ​ នៅចម្ងាយប្រមាណជា ៥០០ ម៉ែត្រ​ ពីទីតាំង​ជម្លោះនាម្សិលមិញនេះ។ ​

លោកឧកញ៉ា ស៊ីវ គង់ទ្រី​វ ដែលមានអំណាច ​និងមានទំនាក់ទំនង​ផលប្រយោជន៍​អាជីវកម្មជាច្រើន​នៅកម្ពុជា និង​ភរិយា​របស់លោក​ឈ្មោះ ​ហុង សួន មានជាប់ពាក់ព័ន្ធនឹង​ករណីដីធ្លីទាំងពីរនេះ។ ​

កាលពីខែមីនាឆ្នាំមុន ​ទាហានជាច្រើន ​ក៏បានបាញ់កាំភ្លើង​ទៅលើក្រុមអ្នកតវ៉ា​នៅក្នុងចំការ​កៅស៊ូខេត្តក្រចេះផ​ងដែរ​ ដែលជាការ​ប្រើប្រាស់ហិង្សាច្រើន​លើសលុបរ​បស់កងកម្លាំងកម្ពុជា។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា