របាយ​ការណ៍

បើ​គ្មាន​ការ​ផ្តន្ទាទោស​គឺ ​គ្មាន​ការ​ការពារ ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៧

ថ្ងៃនេះ​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (“លីកាដូ”)​ ចេញ​ផ្សាយ​របាយការណ៍​ថ្មីមួយ​ស្ដីពី​ “បើ​គ្មាន​ការ​ផ្តន្ទាទោស​គឺ​ គ្មាន​ការ​ការពារ​ ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​” ដើម្បី​ប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃ​ជា​សាកល​ ក្នុង​ការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្រ្តីភេទ​ ដែល​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២៥​ ខែវិច្ឆិកា​ រហូត​ដល់​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៧។​ របាយការណ៍​នេះបង្ហាញ​ពីភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា​ ក្នុង​ការ​ការពារ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​ ក៏​ដូចជា​ការផ្ដន្ទាទោស​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ជនល្មើស​ដែល​ប្រព្រឹត្ត​អំពើហិង្សា។​

របាយការណ៍​នេះ​ធ្វើ​ឡើង​ ដោយ​ផ្អែក​លើការ​ពិនិត្យ​ឡើងវិញ​នៃ​សំណុំរឿង​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ចំនួន​ ២៣៧​ករណី​ ដែល​លីកាដូ​បាន​ឃ្លាំមើល​ចាប់ពី​ដើមឆ្នាំ​២០១៤​ ដល់​ ចុងឆ្នាំ​២០១៦​។ ជាង​៤០ភាគរយ​នៃ​ករណី​ទាំងនេះ ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ ត្រឡប់​ទៅរស់​នៅ​ជាមួយ​ដៃគូ​ដែល​មាន​ចរិត​ហិង្សា​វិញ​ ហើយ​មាន​តែ២០​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ជនល្មើស។​ ករណី​ក្រៅពីនេះ​ផ្សេងទៀត​ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ប្ដី​ប្រពន្ធ​រស់នៅ​ផ្សេងគ្នា​ ឬ​លែងលះ​គ្នា ប៉ុន្តែ​មិនមាន​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ជនល្មើស​ទេ។

របាយការណ៍​នេះ​បាន​បង្ហាញ​ពី​មូលហេតុ​ ដែល​ករណី​ជាច្រើន​ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជនរងគ្រោះ​ និង​ជនល្មើស​នៅតែ​បន្ត​រស់នៅ​ជាមួយ​គ្នា។​ នេះ​អាច​បណ្ដាល​មក​ពី​កត្តាផ្សេងៗ​ដូចជា​​ សម្ពាធ​គ្រួសារ​ ជំនឿ​សាសនា​ ភាព​ក្រីក្រ​ ការ​ខ្វះខាត​ធនធាន​ និង​អំពើ​ពុករលួយ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម។​ របាយការណ៍​នេះ​ក៏បាន​រកឃើញថា​ តួលេខ​នៃ​អាជ្ញាធរ​ជាច្រើន​ដូចជា​ មេឃុំ​-ចៅសង្កាត់​ និង​នគរបាល​ តែង​ជួយ​សម្រប​សម្រួល​ឱ្យ​ប្ដី​ប្រពន្ធ​ផ្សះផ្សាគ្នា​វិញ។​

អានសេចក្តីថ្លែងការណ៍បន្ដ

 មើលឯកសារនេះជាភាសាខ្មែរ
 (PDF, 5.6 MBs)
 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 10.64 MBs)

0%

0%

100%