វិភាគទាន

អង្គការ​លី​កា​ដូ ​គឺ​ស្ថិតនៅ​ជួរមុខ​គេ​ក្នុង​ការពារ​ ​និង​លើក​ក​ម្ពស់​សិទ្ធិមនុស្ស​ ​នៅ​កម្ពុជា​ ​។​ ​ពួកយើង​ធ្វើការ​ ​ដើម្បី​ពង្រឹង​សិទ្ធិ​អំណាច​ ​និង​ផ្តល់​ជំនួយ​ស​ម្ភារៈ ​សម្រាប់​ជនរងគ្រោះ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ ​ក៏ដូចជា​គាំទ្រ​សកម្មជន​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ ​នៅ​ទូទាំង​ប្រទេស​ ​អំឡុង​ពេល​ដែល​ពួកគេ​ធ្វើការ​តស៊ូ​មតិ​ ​ដើម្បី​កំណែ​ទម្រង់​ ​និង​ការផ្លាស់ប្ដូរ​សង្គម​ជា​វិជ្ជមាន​ ​។​

ភាព​សកម្ម​និយម​ជា​មូលដ្ឋាន​ ​គឺ​មាន​សារៈសំខាន់​ខ្លាំង​នៅ​កម្ពុជា​ ​ហើយ​ការ​រួមចំណែក​វិភាគទាន​របស់​អ្នក​សម្រាប់​អង្គការ​លី​កា​ដូ ​នឹង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​

ប្រសិនបើ​អ្នក​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​លោកអ្នក​អាច​បរិច្ចាគ​ជាស​ម្លៀ​ក​បំពាក់​ ​ស​ម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​និង​ស​ម្ភារៈ​ផ្សេងៗ​ទៀត​ដែល​អាច​ប្រើប្រាស់​បាន​ ​សម្រាប់​អ្នកជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​និង​សហគមន៍​រងគ្រោះ​ ​។​ ​លោកអ្នក​អាច​បរិច្ចាគ​ស​ម្ភារៈ​ទាំងនោះ​នៅ​តាម​បណ្តា​ការិយាល័យ​អង្គការ​លី​កា​ដូ​ដែល​មាន​បង្ហាញ​នៅ​លើ​ទំព័រ​ ​ទាក់ទង​យើង​ ​ឬ​ទូរស័ព្ទ​មក​យើងខ្ញុំ​ ​ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ ​។

ការផ្តល់ប្រាក់ដែលមានសុវត្ថិភាព

ដើម្បី​ផ្តល់​ប្រាក់​ពី​ទីកន្លែង​ណាមួយ​នៅ​ជុំវិញ​ពិភពលោក​៖​

every.org

សម្រាប់​ការ​បរិច្ចាគ​ជា​រូបិយវត្ថុ​ ​អ្នក​អាច​គាំទ្រ​អង្គការ​លី​កា​ដូ ​ដោយ​ចូលរួម​វិភាគទាន​ក្នុង​មូលនិធិ​ពិសេស​មួយ​ ​ដែល​បង្កើត​ឡើង​ដោយ​ ​every.org​ ​សម្រាប់​តែ​អង្គការ​របស់យើង​ ​។​

ករណី​នេះ​ ​អនុញ្ញាត​ឱ្យ​អ្នកធ្វើការ​បរិច្ចាគ​បាន​យ៉ាង​ងាយស្រួល​ ​និង​មាន​សុវត្ថិភាព​ ​។​ ​អ្នកគាំទ្រ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​អូស្ត្រាលី​ ​និង​ហុងកុង​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ការ​បង់ពន្ធ​ ​សម្រាប់​អំណោយ​របស់​ពួកគេ​ផង​ដែរ​ ​។​

វិភាគទាន

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា