អត្ថបទខ្លីៗ

អ្នកហាត់ការរបស់អង្គការមិនមែនរដ្ឋាភិបាលត្រូវបានចាប់ខ្លួនអំឡុងពេលតវ៉ានៅក្បែររដ្ឋសភា រាជធានីភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

នៅវេលាម៉ោងប្រហែល ៨ និង ៣០នាទី ព្រឹកនេះ អ្នក​ហាត់​ការ​ម្នាក់​មក​ពី​អង្គការ​មិន​មែនរដ្ឋាភិបាលក្នុងស្រុក សមាគមន៍​ធាង​ត្នោត (STT)​និង​អ្នក​បើក​បរ​រ៉ឺម៉ក​កង់​បី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្បែរ​រដ្ឋ​សភា និង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​ខណ្ឌ​ចំការ​មន នៅ​វត្ត​ទួល​ទំពូង។ អ្នក​ហាត់​ការ​របស់​សមាគន៍​ធាង​ត្នោត និង​អ្នក​បើក​បរ​រ៉ឺម៉ក​កង់បី​បាន​កំពុង​ចូលរួម​បាតុកម្ម​ជា​មួយ​នឹង​ព្រះសង្ឃ និង​សកម្មជន​ដីធ្លី​ប្រមាណ​ជាង ២៥០ នាក់​ដែល​ធ្វើ​ការ​អំពាវនាវ​ស្នើ​សុំ​ឲ្យ​ដោះ​លែង​សកម្មជន និង​ព្រះ​សង្ឃ​ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី១ និង​ទី២ នៅ​ពន្ធនា​គារ​ព្រៃសរ។ អាជ្ញាធរ​ក៏​បាន​ដក​ហូត​យក​ឧបករណ៍​បំពង់​សម្លេង​មួយ​ផង​​ដែរ។
សកម្មជន​ដីធ្លី​មក​ពី បឹង​​កក់ បុរី​កីឡា ព្រះ​វិហារ ឡពាង​ និងព្រះសង្ឃ បាន​ធ្វើ​ការ​ជួប​ជុំ​គ្នា​នៅ​មុខ​វិទ្យា​ស្ថាន​ពុទ្ធិ​​សាស្រ្តន​​បណ្ឌិត បន្ទាប់​មក​អ្នក​ទាំង​នោះ​ដើរ​ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា​ដើម្បី​ដាក់​ញតិ។

អ្នកតវ៉ាអហិង្សាទាំងនោះបានប្រឈមមុខជាមួយនឹងកងកម្លាំងសន្តិសុខប្រមាណជា ១០០នាក់ ដែល​ធ្វើការ​គំរាម​កំហែង​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​អ្នក​ទាំង​នោះ​បាន​បិត​ផ្លូវ​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា​ខណៈ​ពេល​ដែល​នាយក​រដ្ឋមន្រ្តី​ចូល​រួម​ប្រជុំ​នៅ​ទី​នោះ។​​ បន្ទាប់​​ពីមាន​ការ​បំបែក​ពី​សំណាក់​កងកម្លាំង​សន្តិសុខ អ្នក​តវ៉ា​ចំនួន ១០០នាក់​បាន​ដើ​ហែ​ក្បួន​ទៅ​កាន់​ក្រសួង​យុត្តិធម៌​ដើម្បី​ធ្វើ​ការ​ដាក់​ញតិ​បន្ត​ទៀត។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា