អត្ថបទខ្លីៗ

សាល​ដីកា​លើ​សំណុំ​រឿង​សកម្មជន​​ចំនួន ១១​ ក្នុង​ចំនោម​ "អ្នក​ទាំង ១៩" ត្រូវ​បាន​ពន្យា​ពេល

ចេញផ្សាយ ថ្ងៃទី​២២ ខែមករា ឆ្នាំ២០១៥
F T M

នារសៀលនេះ សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​លើសំណុំ​រឿងចំនួន​ពីរករណី​លើ​ស្ត្រី​ជា​សកម្មជន​សិទិ្ធ​ដីធ្លី​ចំនួន ១០នាក់ និង​ព្រះ​សង្ឃ​ចំនួន​ ១​អង្គ ដែល​​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ។ បន្ទាប់​ពី​បើក​សវនាការ​យ៉ាង​រហ័ស​លើ​សំណុំ​រឿង​ទាំង​ពីរ​ត្រឹម​តែ​ជាង ៤​ម៉ោង តុលាការ​បាន​សម្រេច​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃទី​២៦ ខែ​មករា​ ឆ្នាំ​២០១៥ ម៉ោង ៨​ព្រឹក។

នៅ​ក្នុង​ករណី​ទីមួយ អ្នក​ស្រី​ ង៉ែត ឃុន, ទេព វន្នី, សុង​ ស្រីលាភ, គង់ ចន្ថា, ផាន់ ឈុនរ៉េត, ប៉ូ ឆវី និង​នង ស្រេង ដែល​ជា​សកម្ម​ជន​ដី​ធ្លី​តំបន់​បឹងកក់​រយៈ​ពេល​យូរ ត្រុវ​បាន​ផ្តន្ទាទោស​ពី​បទ​រារាំង​ចរាចរណ៍​សាធារណៈ កាល​ពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ និង​ត្រូវ​បាន​ដាក់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ និង​ពិន័យ​ជាប្រាក់ ៥០០ ដុល្លារ​អាមេរិក។

ក្នុង​ករណី​ទី​ពីរ សកម្មជន​ដី​ធ្លី​តំបន់​បឹងកក់​រយៈ​ពេល​យូរ​ចំនួន​បីនាក់ គឺ​អ្នកស្រី ហេង ពេជ្យ, អ៊ឹម ស្រី​ទូច និង​ភួង សុភាព និង​ព្រះ​តេជ​គុណ សឿង ហាយ ត្រូវ​បាន​ផ្តន្ទាទោស​កាល​ពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ពី​បទ​រារាំង​មន្ត្រី​រាជ​ការ​សាធារណៈ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស និង​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ចំនួន ៥០០ ដុល្លារ​អាមេរិក។

នៅ​ក្រៅ​តុលាការ អ្នក​គាំទ្រ​អហិង្សា​ចំនួន ៣០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ដោយ​សាមគ្គី​ភាព​ ដែល​រួម​មាន​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់​ដូផង​ដែរ។

នៅ​ក្នុង​សាល​សវនាការ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី​ មួរ សុខហួរ និង​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​បញ្ហា​សិទិ្ធមនុស្ស​នៅ​កម្ពុជា លោក សូរិយា ស៊ូបេឌី ក៏​មាន​វត្ត​មាន​នៅក្នុង​នោះ​ផង​ដែរ។ អ្នក​តំណាង​មក​ពី​ស្ថាន​ទូត​អង់គ្លេស អាល្លីម៉ង់ សហរដ្ឋ​អាមេរិក ស៊ុយអែត ​អូស្ត្រាលី និង​សហគមន៍​អឺរ៉ុប អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស Human Rights Watch ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទិ្ធមនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិនៅ​កម្ពុជា និង​អង្គការ​សហប្រជា​ជាតិ​សម្រាប់​ស្ត្រីនៅ​កម្ពុជា (UN Women) ក៏​មាន​វត្ត​មាន​នៅ​ទីនោះ​ដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា