អត្ថបទខ្លីៗ

សកម្មជន​បរិស្ថាន ត្រូវ​បាន​​គម្រាម​​កំហែង​នឹង​ចាប់​ខ្លួន និង​​បណ្តេញ​​ចេញ​ពី​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៥
F T M
Photo provided by Independent Democracy of Informal Economy Association (IDEA)

នា​រសៀល​នេះ លោក Alejandro Gonzalez-Davidson (អាឡិច) មកពី​អង្គការមិន​មែន​រដ្ឋា​ភិបាល​​ការ​ពារ​បរិស្ថានក្នុង​ស្រុក​មួយ​ឈ្មោះ មាតា​ធម្មជាតិ ត្រូវ​បាន​ចាប់​ខ្លួន​ និង​បង្ខំ​ឲ្យ​ចូល​ក្នុង​រថយន្ត​មួយ​ ដោយ​អាជ្ញាធរ​នៃ​រាជ​រដ្ឋា​ភិបាល​ នៅ​ក្បែរ​ ផ្សារ​រាត្រី​ ក្នុង​រាជ​ធានី​ភ្នំពេញ ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​មាន​ការ​ព្រមាន ដែល​ធ្វើ​ឡើង​ពី​សំណាក់សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​សាធារណៈ​មួយ​។ លោក អាឡិច ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ នៅម៉ោង​ ១​រសៀល ជាង ហើយ​ចូល​ក្នុង​រថយន្ត​ខ្មៅ​មួយ ដែល​អម​ដោយ​អង្គរក្ស​ជាច្រើន ទៅកាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ នៅ​វេលា​ម៉ោង​ប្រហែល ២​ និង​ ២០នាទី រសៀលនេះ។

លោក អាឡិច គឺ​ជា​អ្នក​ឈរ​ជួយ​មុខ​នៅ​ក្នុង​យុទ្ធនាការ​ ដែល​ធ្វើ​ឡើងដោយ​អង្គការ មាតា​ធម្ម​ជាតិ ដើម្បី​បញ្ឈប់​គម្រោង​សាង​សង់​ទំនប់វារី​អគ្គីសនី​ដ៏​ចម្រូង​ចម្រាស​នៅ​តំបន់ អារ៉ែង ខេត្ត កោះ​កុង។ លោក មិនត្រូវបា​នអាជ្ញាធរ​បន្ត​ទិដ្ឋាការស្នាក់​នៅនោះទេ​ កាល​ពី​ដើម​ខែ​នេះ ដែល​នេះ​ជា​ការ​ព្យាយាម​របស់​អាជ្ញាធរ​ដ្ឋ​ក្នុង​ការ​បំផ្លាញ​ការ​តស៊ូ​មតិ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​​បំបិទ​សំលេងដែល​​ជំទាស់នឹង​រាជ​រដ្ឋា​ភិបាល។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា