អត្ថបទខ្លីៗ

សហគមន៍ចំនួន១៩ នៅខេត្តព្រះសីហនុ ទាមទារឲ្យមានដំណោះស្រាយបញ្ហាដីធ្លី

ចេញផ្សាយ ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៥
F T M

ថ្ងៃនេះ អ្នកភូមិប្រមាណ ១៦០ នាក់ មកពីសហគមន៍ដីធ្លីចំនួន ១៩ កន្លែង នៅខេត្តព្រះសីហនុ បានដើរហែក្បួនតាមផ្លូវប្រមាណ ៨ គ.ម ពីសហគមន៍ កំពែងចាស់ ទៅកាន់សាលាខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋទាំងនោះ បានដាក់ញត្តិស្នើសុំឲ្យមានដំណោះស្រាយ លើជម្លោះដីធ្លីដែលបានប៉ះពាល់ ដល់សហគមន៍កំពែងចាស់។ នៅថ្ងៃនេះ ជាថ្ងៃទីបីហើយ នៃសកម្មភាពនេះ ដោយត្រូវបានចាប់ផ្តើម តាំង ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយមានការបួងសួងតាមបែបសាសនា។ កាលពីម្សិលមិញ ក្រុម ពលរដ្ឋទាំងនេះ បានដើរហែក្បួនទៅកាន់មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ដើម្បីដាក់ ញត្តិ។
នាថ្ងៃនេះ អភិបាលខេត្ត មិនមានវត្តមាននោះទេ ប៉ុន្តែអ្នកដឹកនាំសហគមន៍ បានជួបនឹងអភិបាលខេត្ត រងនាព្រឹកនេះ។
សកម្មជនដីធ្លី និងជាអ្នករៀបចំព្រឹត្តិការណ៍ លោកស្រី ហង្ស ចិន្តា បានមានប្រសាសន៍ថា៖ “យើងចង់រស់នៅលើដីរបស់យើង។ យើងត្រូវការយុត្តិធម៌សម្រាប់សហគមន៍យើង។”

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា