អត្ថបទខ្លីៗ

សំណើសំុនៅ​ក្រៅ​ឃុំ​របស់កញ្ញា លី សៀវមិញ ជា​សកម្ម​ជន​ម្នាក់​ក្នុង​ចំណោម​សកម្ម​ជន​ទាំង​ ១៩​នាក់ ត្រូវ​បាន​បដិសេធ

ចេញផ្សាយ ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០១៥
F T M

សាលាដំបូង​រាជ​ធានី​ភ្នំពេញ​នា​ថ្ងៃ​នេះ បាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​កញ្ញា លី សៀវមិញ ជាសកម្មជន​ម្នាក់​ក្នុង​ចំណោម​ "សកម្មជន​ទាំង ១៩នាក់"។ តាមពិត​ ​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​បើក​សវនាការជំនុំ​ជម្រះ ប៉ុន្តែ​ចៅ​ក្រម​បាន​សម្រេច​បើក​សវនាការលើ​សំណើ សុំ​នៅ​ក្រៅ​ឃុំ​វិញ។ បន្ទាប់​ពី​បាន​ស្តាប់​អស់​រយៈ​ពេល​ ២០នាទី លើ​អំណះ​អំណាង​របស់​មេធាវី​ការពារ​ជន​ជាប់ចោទ​ ព្រះ​រាជ​អាជ្ញា​ និង​កញ្ញា​ លី សៀវ​មិញ ចៅក្រម​បាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ បន្ទាប់​ពី​ចូល​ទៅ​ធ្វើ​ការ​ពិចារណា​រយៈពេល​ ៥​នាទី និង​ដោយ​មិន​មាន​មូលហេតុ​អ្វី​ទាំង​អស់។

កញ្ញា លី សៀវមិញ ត្រូវបាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ២០១៤ ហើយ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​ចាប់​តាំង​ពី​ពេល​នោះ​មក។ កញ្ញា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​លើអ្នក​កាន់​កាប់​​អចលនទ្រព្យ (មាត្រា ២៣​ នៃ​ច្បាប់​ភូមិបាល) ក្រោយ​ពី​មាន​ការ​ប្តឹង​ពី​ក្រុម​ហ៊ុន ឃុន សៀ ជា​ក្រុម​ហ៊ុនដែល​​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ និង​បាន​ព្យាយាម​បណ្តេញ​កញ្ញា សៀវមិញ និង​គ្រួសារ​របស់​នាង​ចេញ​ពី​អចលនទ្រព្យ​របស់​អ្នក​ទាំង​នោះ​ជាយូរណាស់​មក​ហើយ។ បណ្តឹង​នេះ ​ពាក់​ព័ន្ធ​នឹង​ករណី​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០១៣ ប៉ុន្តែ​ទើប​តែ​ត្រូវ​បាន​ដាក់​ចូល​តុលាការ​កាល​ពី​ថ្ងៃ​ទី​ ៥ ខែ​កញ្ញា ឆ្នាំ២០១៤ ប៉ុណ្ណោះ។

បន្ទាប់​ពី​ចាក​ចេញ​ពី​សាល​សវនាការ​នា​ថ្ងៃ​នេះ កញ្ញា​ លី សៀវ​មិញ បាន​និយាយ​ថា៖ "​ថ្ងៃ​នេះ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ជា​ខ្លាំង​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ ព្រោះ​ខ្ញុំ​មិន​បាន​ទទួល​នូវ​យុត្តិធម៌។ ប៉ុន្តែ​ព្រោះ​តែ​ខ្ញុំ​មាន​ការ​គាំទ្រ​ពី​សហគមន៍​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ដូចនេះ​ខ្ញុំ​នៅ​តែ​មិន​អស់​សង្ឃឹម​ និង​អាច​បន្តតស៊ូ​ដើម្បី​ភាព​យុត្តិធម៌។" សវនាការ​របស់​នាង​​ត្រូវ​បានលើកពេល​​ទៅ​ធ្វើ​នៅ​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី​២៥ ខែ​មិនា ឆ្នាំ​២០១៥។ មិន​មាន​ហេតុ​ផល​ណា​មួយ​ ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​ពន្យា​រពេល​នេះ​ទេ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា