អត្ថបទខ្លីៗ

សមាជិក និងអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិចំនួន ៥ រូប និងព្រះសង្ឃចំនួន ៣ អង្គ ត្រូវបានដោះលែង បន្ទាប់ពីមានការចរចាផ្នែកនយោបាយ

ចេញផ្សាយ ថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០១៥
F T M

រសៀលនេះ សមាជិក ៨ រូប បន្ថែមទៀត ក្នុងចំណោមសកម្មជនទាំង ១៩ រូប ត្រូវបានដោះលែង ពីមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។

ព្រះសង្ឃដែលត្រូវបានផ្សឹកចំនួន ៣ អង្គ រួមមានព្រះតេជគុណ សឿង ហាយ ព្រះតេជគុណ ឃីត វណ្ណៈ និងព្រះតេជគុណ សាង កុសល ហើយសមាជិក និងអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិ ចំនួន ៥ រូប រួមមាន លោក មាជ សុវណ្ណារ៉ា លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន លោក កែ ឃីម និងលោក អ៊ុក ពេជ្រសំណាង ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ អ្នកទាំង ៨ រូប ត្រូវបានចាប់ឃុំ ខ្លួន នៅចន្លោះខែកញ្ញា និងវិច្ឆិកា កាលពីឆ្នាំកន្លងទៅ ហើយប្រឈមនឹងបទចោទជាច្រើន។

សមាជិក និងអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិទាំង ៥ រូប នឹងត្រូវតម្រូវឲ្យបង់ប្រាក់តម្កល់ សម្រាប់ធានាចំពោះការដោះលែងឲ្យនៅក្រៅឃុំ ឲ្យបានត្រឹមថ្ងៃទី២០ ខែមេសា។ ប្រាក់តម្កល់ សម្រាប់ធានាលោក មាជ សុវណ្ណារ៉ា មានចំនួន ១០ លានរៀល ខណៈដែលប្រាក់តម្កល់សម្រាប់ ធានាលោក ស៊ុំ ពុទ្ធី លោកទេព ណារិន លោក កែ ឃីម និងលោក អ៊ុក ពេជ្រសំណាង មានចំនួន ៣ លានរៀល សម្រាប់ម្នាក់ៗ។

សេចក្តីសម្រេចដោះលែងឲ្យនៅក្រៅឃុំនាថ្ងៃនេះ កើតមានឡើង ក្រោយពីមានការដោះលែង សកម្មជនដីធ្លីតំបន់បឹងកក់ចំនួន ១០ រូប កាលពីថ្ងៃសៅរ៍កន្លងមក បន្ទាប់ពីទទួលបានព្រះ រាជទានលើកលែងទោស។ សកម្មជនដីធ្លីតំបន់បឹងកក់ទាំង ១០ រូប បានជាប់ពន្ធនាគារ អស់ រយៈពេល ៥ ខែ ពីបទបង្កឧបសគ្គដល់ចរាចរណ៍សាធារណៈ។

ការដោះលែងអ្នកទាំង ១៨ រូប ជាលទ្ធផលនៃការចរចាផ្នែកនយោបាយចុងក្រោយបំផុត រវាង ថ្នាក់ដឹកនាំគណៈបក្សកាន់អំណាច (គណៈបក្សប្រជាជនកម្ពុជា) និងថ្នាក់ដឹកនាំគណៈបក្ស ប្រឆាំង (គណៈបក្សសង្គ្រោះជាតិ)។

បុគ្គលចុងក្រោយគេ ក្នុងចំណោមសកម្មជនទាំង ១៩ រូប គឺកញ្ញា លី សៀវមិញ ដែលកំពុងបន្ត ជាប់ឃុំខ្លួនបណ្តោះអាសន្ន ពីបទហិង្សាលើអ្នកកាន់កាប់អចលនទ្រព្យ ហើយប្រឈមនឹងការ ជាប់ពន្ធនាគារយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦.២៥០ ដុល្លារ។ កញ្ញា និងគ្រួសារ របស់កញ្ញា មានជម្លោះដីធ្លីអស់រយៈពេលជាយូរជាមួយនឹងលោក ឃុន សៀ ដែលជាអ្នកជំនួយ ដ៏ឥទ្ធិពលម្នាក់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា