អត្ថបទខ្លីៗ

កញ្ញា លី សៀវមិញ ដែលជាសកម្មជនដីធ្លីមួយរូប និងជាអ្នកចុងក្រោយគេ ក្នុងចំណោមសកម្មជនទាំង ១៩ រូប ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ

ចេញផ្សាយ ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៥
F T M

កញ្ញា លី សៀវមិញ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនាព្រឹកនេះ បន្ទាប់ពីមានសេចក្តីសម្រេច របស់តុលាការកំពូល។ សៀវមិញបានជាប់ឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេលជាង ៥ ខែ នៅ មណ្ឌលអប់រំកែប្រែទី២ (ពន្ធនាគារព្រៃស) បន្ទាប់ពីសៀវមិញត្រូវបានចាប់​ខ្លួនកាល​ពីទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញា​ត្រូវបានចោទ​ប្រកាន់​ពីបទ​ហិង្សា​លើអ្នក​កាន់កាប់​អចលន​ទ្រព្យ និង​ប្រឈម​នឹងការជាប់​ពន្ធនាគា​រយៈពេល ២ ឆ្នាំ និង​ពិន័យ​ជាប្រាក់​ចំនួន ៦.២៥០ ដុល្លារ។

សៀវមិញ និងគ្រួសារ​របស់នាង មានជម្លោះដីធ្លីដ៏រុំារ៉ៃ​ជាមួយ​និង​សាលា​រាជធានី​ភ្នំពេញ និង​អ្នក​ជំនួញ​ដ៏មាន​ឥទ្ធិពល​មួយរូប ឈ្មោះ ឃុន សៀ ដែលជា​ម្ចាស់​ក្រុមហ៊ុន ឃុន សៀ និងជា​បុគ្គល ដែល​សាលា​រាជធានី​ភ្នំពេញ​បានលក់ដី​របស់​គ្រួសារ​កញ្ញាឲ្យ​កាលពី​ឆ្នាំ​២០១០។

សៀវមិញ ជាអ្នក​ចុងក្រោយ​គេ ក្នុងចំណោម​សកម្មជន​ទាំង ១៩ រូប ដែល​ត្រូវបាន ដោះលែង​ចេញពី​មណ្ឌល​អប់រំ​កែប្រែ​ទី១ និងទី២ (ពន្ធនាគារព្រៃស)។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា