អត្ថបទខ្លីៗ

សហគមន៍​ជាច្រើន​​នៅ​ខេត្ត​សៀម​រាប ​ប្រមូល​ផ្តុំ​គ្នា​ស្វែង​រក​ដំណោះ​ស្រាយពី​បញ្ហា​ជម្លោះ​ដី​ធ្លី​

ចេញផ្សាយ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥
F T M

នាព្រឹក​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ ៧០០នាក់ មកពី​សហគមន៍​មួយ​ចំនួន​ដែល​រងគ្រោះ​ដោយ​ជម្លោះ​ដី​ធ្លី បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​ក្រុង​សៀម​រាប​ ហើយ​ធ្វើ​ការ​ហែ​ក្បួន​ និង​ដាក់​ញត្តិ​ទៅ​កាន់​លោក​អភិបាល​ខេត្ត​សៀម​រាប។ នគរបាល និង​កង​រាជ​អាវុធ​ហត្ថ​ប្រមាណ ១០០នាក់ បាន​រារាំង​ក្រុម​ប្រជាពលរដ្ឋ​ពី​ការ​ដើរ​ហែ​ក្បួន ដោយ​បាន​និយាយ​ថា​ការ​ដើរ​ក្បួន​នឹងអាច​​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ និង​អះ​អាងថា​លោក​អភិបាល​ខេត្តមិន​នៅ​ក្នុង​ការិយាល័យ​នោះ​ទេ។ នា​ថ្ងៃ​រសៀល​នេះ អ្នក​តំណាង​សហគមន៍​ចំនួន​ ១៧នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​លោក​អភិបាល​ខេត្ត​ នៅ​ខណៈ​ដែល​សមាជិក​សហគមន៍​ផ្សេង​ទៀត​កំពុង​រង់​ចាំ​នៅ​ខាង​ក្រៅ។

នៅ​ក្នុង​ញត្តិ​ បាន​រៀប​រាប់​នូវ​ករណី​ដី​ធ្លី​ចំនួន​ ១០​ករណី ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​ចំនួន ៧ ហើយ​បាន​រៀប​រាប់​លំអិត​អំពី​ចំនួន​គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់ និង​ទីតាំង​នៃ​ជម្លោះ​ដី​ធ្លី។ នៅ​ក្នុង​លិខិត​នោះ ក៏​បាន​បញ្ជាក់​ឈ្មោះ​ភាគី​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​សហគមន៍​ផង​ដែរ ដែល​រួម​មាន​អាជ្ញាធរ​អប្សរា ក្រុមហ៊ុន​ឯក​ជន​មួយ​ចំនួន និងកង​ទាហានមួយ​ចំនួន។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា