អត្ថបទខ្លីៗ

ប៉ោងប៉ោងរាប់ពាន់ បានបង្ហោះនៅ​ទូទាំង​ប្រទេស ដើម្បី​តវ៉ា​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​លក្ខណៈ​គាបសង្កត់

ចេញផ្សាយ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០១៥
F T M
Photo provided by STT

នៅវេលាម៉ោង ១០ នាព្រឹកនេះ ក្រុមសហគមន៍ និងអង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុកនិង​អន្តរជាតិ ជាង១០០ ដែល​រួមមាន​ដូចជា​អង្គការ Oxfam, Action Aid និង​អង្គការ តម្លាភាព​កម្ពុជា បានរៀបចំ​កម្មវិធី​បង្ហោះ​ប៉ោងប៉ោង​ឡើង នៅក្នុង​រាជធានី​ភ្នំពេញ និងទីក្រុង​ក្នុងខេត្ត​ចំនួន ១៣ ដើម្បី​ធ្វើការ​តវ៉ាជំទាស់​ទៅនឹង​សេចក្តីព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) និង​សេចក្តី​ព្រាង​ច្បាប់ស្តីពី​សហជីព។ បុគ្គលិក​នៃអង្គការ​ទាំងនោះ បានធ្វើការ​បង្ហោះប៉ោង​ប៉ោង​ជាច្រើន​ដែលមាន​បិទ​សារ​សរសេរ​ថា៖ “សូម​និយាយ​ថា ទេ! ចំពោះ​ច្បាប់​សហជីព សមាគម និងអង្គការ” នៅតាម​ការិយាល័យ និង​សហគមន៍​រៀងៗខ្លួន។

សេចក្តីព្រាងច្បាប់ស្តីពីសមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​គេរិះគន់​ជាសាធារណៈ ព្រោះច្បាប់​នេះមាន​លក្ខណៈ​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​អង្គការ​មិនមែនរដ្ឋាភិបាល បណ្តាញ​ក្រៅផ្លូវការ និង​ក្រុមសហគមន៍​មូលដ្ឋាន​នានា ដែល​មិនគាំទ្រ​អាជ្ញាធររដ្ឋ។ បច្ចុប្បន្ន ច្បាប់នេះ​កំពុង​ស្ថិតនៅក្នុង​ការពិនិត្យ​របស់​គណៈកម្មាការ​ចំនួន បី របស់រដ្ឋសភា ហើយបន្ទាប់​ពីពិនិត្យ​រួច ច្បាប់នេះ គ្រោងនឹង​ដាក់ចូល​ក្នុងសភា ដើម្បី​ប្រជុំអនុម័ត។

យុទ្ធនាការដើម្បីបញ្ឈប់ច្បាប់​ទាំងនេះ នឹងបន្ត​នៅថ្ងៃ​ស្អែក​ពេលព្រឹក ដោយការ​ដើរ​ហែក្បួនចេញពី​តំបន់​ចំនួន ៤ ខុសគ្នា នៅក្នុង​រាជធានី​ភ្នំពេញ ហើយឆ្ពោះទៅ​កាន់វិមាន​រដ្ឋសភា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា