អត្ថបទខ្លីៗ

មនុស្ស ៦នាក់ ត្រូវបាន​ចាប់​ខ្លួន​នៅ​មុខ​វិមាន​រដ្ឋ​សភា​ជាតិ​ ពេល​តវ៉ា​ជំទាស់​ច្បាប់​សមាគម និងអង្គការ​

ចេញផ្សាយ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៥
F T M

បុរសចំនួនប្រាំនាក់ និងស្ត្រីម្នាក់ មកពី​ក្រុម​យុវជន​ខេត្ត​ព្រះវិហារ និង​រាជធានី​ភ្នំពេញ ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រឹកមិញ​នេះ បន្ទាប់ពី​អ្នកទាំងនោះ​បានប្រមូល​ផ្តុំគ្នា​នៅមុខ​វិមាន​រដ្ឋសភា​ជាតិ ដើម្បីតវ៉ា​ជំទាស់​នឹង​សេចក្តីព្រាង​ច្បាប់ស្តីពី​សមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាល ដែល​ត្រូវបាន​ពិភាក្សា​យល់ព្រម​ដោយ​ព្រឹទ្ធសភា​កាលពី​​ថ្ងៃសុក្រ។

យុវជនប្រាំមួយ​នាក់ ដែលមាន ឈុំ ហួរ និង​ឈុំ ហួត មកពី​ក្រុមយុវជន​មហានគរ វឿន រតនា មួង សូនី និង​សឿន វាសនា មកពី​សមាគម​សម្ព័ន្ធ​សិស្ស​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ និងមាស លក្ខិណា មកពី​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខណ្ឌជ្រោយ​ចង្វារ នៅក្នុងចំណោម​មនុស្ស ៤៥នាក់ ដែល​មកពី​ក្រុម​យុវជន​ចំនួន ៣ក្រុម និង​អង្គការ​មិនមែនរដ្ឋាភិបាល​មួយ​ឈ្មោះ មហានគរ ឬអង្គការ​មាតា​ធម្មជាតិ បានតវ៉ា​នៅមុខ​វិមាន​រដ្ឋសភាជាតិ ជំទាស់​នឹងសេចក្តីព្រាង​ច្បាប់នោះ កាលពី​ព្រឹកមិញ ដោយមនុស្ស​មួយចំនួន បានស្លៀកពាក់​សំលៀកបំពាក់​អ្នកទោស ដើម្បីតវ៉ា​នឹងច្បាប់​ដែលមាន​ការគាប​សង្កត់។ ឥឡូវនេះ អ្នកទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​នៅអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន ក្នុង​រាជធានីភ្នំពេញ។ នៅមុខ​បុស្តិ៍នគរបាល​នោះ សហគមន៍​ដីធ្លី និង​បណ្តាញ​ព្រះសង្ឃ បាន​ចូលរួមជាមួយ​ក្រុមយុវជន​ទាំងនោះ ដើម្បីតវ៉ា​សុំឲ្យមាន​ការដោះលែង​អ្នកទាំងនោះ។ កងនគរបាល​បង្ក្រាប​បាតុកម្ម នគរបាល​ចរាចរណ៍ និងកង​សន្តិសុខ ប្រមាណ ១២០ នាក់ ក៏មានវត្តមាន​នៅទីនោះ​ដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា