អត្ថបទខ្លីៗ

អ្នកតំណាងសហគមន៍​តំបន់​អារ៉ែង​ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០១៥
F T M

នៅព្រឹកនេះ លោក វ៉ែន វន ជាអ្នកតំណាង​សហគមន៍​អារ៉ែង និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ចាប់ខ្លួន ដោយ​ចោទ​ប្រកាន់ពី​បទល្មើស​ពាក់ព័ន្ធ​នឹង​ភាព​សកម្មនិយម​របស់​លោក ហើយ​លោក​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​ខេត្ត​កោះ​កុង។

លោក គឺជាអ្នកដែលសកម្មជាងគេនៅក្នុង​យុទ្ធនាការ​របស់​សហគមន៍​តំបន់​អារ៉ែង ដើម្បី​បញ្ឈប់​ការ​កសាង​ទំនប់​វារីអគ្គីសនី​ដ៏ចម្រូង​ចម្រាស​របស់​ក្រុមហ៊ុន ភាពីម៉ិច (ជាក្រុមហ៊ុន​របស់​លោក ឡៅ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច) និងក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ ជាដៃគូ។ ឥឡូវ លោក​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​ ថាបាន​ដឹកនាំ​ការសាង​សង់​កន្លែង​ប្រជុំតូច​មួយនៅ​ក្នុងឃុំ (ជាកន្លែង​ដែល​ត្រូវ​បាន​សាងសង់​ដោយ​សហគមន៍​តំបន់​អារ៉ែង ដើម្បី​ជួយ​ដល់​សកម្មភាព​របស់​អ្នក​ទាំង​នោះ) តាម​មាត្រា ៩៨ នៃច្បាប់​ស្តីពី​ព្រៃឈើ និង​មាត្រា ៥៣៣ នៃក្រម​ព្រហ្មទណ្ឌ។ កាល​ពីព្រឹក​មិញ សមាជិក​សហគមន៍​ប្រមាណ ៤០ នាក់ បាន​នៅមុខ​តុលាការ តវ៉ានឹង​ការចាប់​ខ្លួន​របស់លោក។

សកម្មជនចំនួនបីនាក់ មកពីអង្គការ មាតាធម្មជាតិ ដែលសកម្ម​នៅក្នុង​ការតវ៉ា​សុំឲ្យ​បញ្ឈប់​ការធ្វើ​ទំនប់​វារីអគ្គីសនី ត្រូវ​បានឃុំ​ខ្លួន​ចាប់តាំង​ពីថ្ងៃទី​១៧ ខែ​សីហា ដោយ​សារ​អ្នក​ទាំងនោះ​មាន​តួនាទី​យ៉ាង​​សកម្ម​នៅក្នុង​យុទ្ធនាការ​ដែល​កំពុង​កើតឡើង​បន្តបន្ទាប់​មួយ ដើម្បី​បញ្ឈប់​ការបូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​ត្រូវបាន​គេចាត់​ទុកជា​ការបូម​ដោយ​ខុស​ច្បាប់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា