អត្ថបទខ្លីៗ

កិច្ច​ព្រមព្រៀង​នយោបាយ​កំពុង​រង្គោះ​រង្គើ នៅពេល​មេដឹក​នាំ​គណបក្ស​ជំទាស់​ត្រូវ​​បាន​ដក​ពី​តំណែងអនុប្រធាន​ទី​មួយ​រដ្ឋ​សភា

ចេញផ្សាយ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០១៥
F T M
រដ្ឋ​សភា​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

នៅព្រឹកនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ត្រូវបាន​រដ្ឋសភា​ដកតំណែង​ជាអនុប្រធាន​ទីមួយ​នៃរដ្ឋសភា​ជាតិ ដោយ​សម្លេង​ជាឯកច្ឆ័ន្ធ​ពីសមាជិក​សភា​មកពីគណបក្ស​កាន់អំណាច​ទាំង ៦៨រូប ក្រោយ​ពីសមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះជាតិបាន​ដើរចេញ​ពីសភា​នៅព្រឹក​មិញ។ ការបោះឆ្នោតនាថ្ងៃនេះ ត្រូវបានធ្វើឡើង នៅពេល​ដែល​សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះជាតិ​ស្ទើរតែ​ពាក់កណ្តាល​កំពុងនៅក្រៅ​ប្រទេស។​

ការដកតំណែងនេះ ត្រូវបានធ្វើឡើង ៤ថ្ងៃក្រោយពី​មានការ​តវ៉ាដែល​ត្រូវបាន​ធ្វើឡើង​ដោយក្រុមគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​រាជធានី ដើម្បី​ទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា ចុះចេញ​ពី​តំណែង។ ក្នុងព្រឹត្តិការណ៍​នោះ មានសមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិពីររូប​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ពីការ​វាយដំ​នៅក្រៅ​វិមាន​រដ្ឋសភា។ ការទាមទារ​នេះ ក៏ត្រូវ​បាន​ធ្វើឡើងដោយ​ទាហាន​ប្រដាប់​អាវុធនៅ​ភាគពាយ័ព្យ​ក្នុង​ខេត្តឧត្តរ​មានជ័យ និង​ព្រះវិហារផងដែរ។ ពីរថ្ងៃបន្ទាប់​ពីការតវ៉ា​មក សមាជិក​សភាមក​ពីគណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម ប៉ែន បញ្ញា និង​ឯកឧត្តម ជាម យៀប បាន​ធ្វើកា​រស្នើសុំជា​ផ្លូវការ​ឲ្យដក ឯកឧត្តម កឹម សុខា ពី​តំណែង។

ការបោះឆ្នោតនាថ្ងៃនេះ ត្រូវបានធ្វើ​ដោយសមាជិក​សភា​ទាំងអស់​មកពី​គណបក្ស​ប្រជាជនកម្ពុជា នៅពេល​ដែល​សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះជាតិ​ស្ទើរតែ​ពាក់កណ្តាល​កំពុងនៅក្រៅ​ប្រទេស។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា