អត្ថបទខ្លីៗ

អ្នកតំណាងសហគមន៍នៅ​ខេត្ត​រតនគិរី​ត្រូវ​បាន​ដាក់​ពន្ធនាគារបន្ទាប់ពីមានការ​ផ្តន្ទាទោស​ដោយ​មិន​យុត្តិធម៌

ចេញផ្សាយ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៥
F T M

នៅរសៀលនេះ អ្នកតំណាង​ចំនួន 3នាក់​មកពី​​សហគមន៍​​នៅខេត្ត​រតនគិរី ត្រូវបាន​សាលា​ដំបូង​ខេត្តរតនគិរី​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនា​គារ​ចំនួន ២ឆ្នាំ នៅខណៈ​ដែលអ្នក​គាំទ្រ​របស់អ្នក​ទាំងនោះ​ចំនួន ១០០ នាក់ កំពុង​ប្រមូល​ផ្តុំគ្នា​នៅក្រៅ​តុលាការ​ដើម្បី​តវ៉ាជំទាស់​នឹងការ​ជំនុំជម្រះ​នេះ។

អ្នកតំណាង​សហគមន៍​ទាំងនេះ ត្រូវបាន​កោះហៅ​សាកសួរ​ដំបូងនៅ​ខែឧសភា ឆ្នាំ២០១៥ ដែលនេះ​ជាយុទ្ធសាស្ត្រ​ក្នុងការ​បំភិតបំភ័យ​នៅក្នុង​អំឡុងពេល​មានជម្លោះ​ដីធ្លីកើត​ឡើង​ចាប់តាំង​ពីឆ្នាំ ២០១២ នៅពេល​ដែលកម្មករ​របស់​អ្នកជំនួញ​ម្នាក់​ឈ្មោះ ហ៊ាង សុជាតិ (ដោយមាន​ការគាំទ្រ​ពីនគរបាល​ប្រដាប់​អាវុធ) បាន​ចាប់ផ្តើម​ឈូសឆាយ​ដីរាប់រយ​ហិកតា ដែលជា​ដីសម្រាប់​ការចិញ្ចឹម​ជីវិត​របស់​មនុស្ស ១០០ គ្រួសារ​នៅ​ក្នុង​ស្រុក បរកែវ។

លោក សួត សឿន លោក អែម ចាន់ និង​លោកជ្រឹក ទួក ត្រូវបាន​​ចោទប្រកាន់​ពីបទពាក់ព័ន្ធ​នឹងការ​រំលោភ​លើទ្រព្យ​ជាកម្មសិទិ្ធ​អ្នកដទៃ​តាម​មាត្រា ២៤៧ ២៤៨ និង២៥៣ នៃច្បាប់​ភូមិបាល។ មានតែ​មាត្រា ២៥៣ ប៉ុណ្ណោះ ដែលមាន​ទោសពន្ធនាគា និងត្រូវបាន​ចែងពីអំពើ “ហិង្សា​លើអ្នក​កាន់កាប់​ទ្រព្យ​អចលនវត្ថុ”។ ទោះបីជា​មានការ​ខ្វះខាត​ភស្តុតាង​នៃអំពើ​ហិង្សា​ក៏ដោយ ក៏អ្នក​ទាំងបី​ទទួលទោស​ពន្ធនាគារ​កម្រិត​អតិបរមា និង​ត្រូវបាន​បញ្ជូនទៅកាន់​ពន្ធនាគារ​ខេត្តរតនគិរី​ភ្លាមៗ​បន្ទាប់ពី​ត្រូវបាន​ផ្តន្ទាទោសរួច។ បន្ទាប់ពី​សាលក្រម​ត្រូវបាន​ប្រកាស អ្នកគាំទ្រ​ត្រូវបាន​រុញចេញ​ពីក្លោងទ្វារ​តុលាការដោយ​កងរាជអាវុធ​ហត្ថ​ប្រដាប់ដោយ​អាវុធ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា