អត្ថបទខ្លីៗ

អ្នកភូមិរាប់រយនាក់ ដាក់​ញត្តិ​ជូន​មេឃុំ​ចំនួន​៤ឃុំ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករស

ចេញផ្សាយ ថ្ងៃទី​២០ ខែមករា ឆ្នាំ២០១៦
F T M

អ្នកតវ៉ាជាង ៣០០នាក់មកពីឃុំចំនួន ៤ គឺឃុំកណ្តោល ជីខលើ ជីខក្រោម និង ដងពែង បានហែរ​ក្បួន​ដាក់ញត្តិ​ទៅកាន់​សាលាឃុំ​របស់អ្នក​ទាំងនោះ ដើម្បីតវ៉ា​ជំទាស់​នឹងការ​រំលោភ​យកដីធ្លី​ដោយ​ក្រុមហ៊ុន​ផលិត​ស្ករស​នៅក្នុង​ស្រុកស្រែ​អំបិល។ ការតវ៉ានេះ គឺជាការ​តវ៉ាថ្មីមួយ​នៅក្នុង​ចំណោម​សកម្មភាព​តវ៉ាជា​ច្រើន​ជា​បន្តបន្ទាប់​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ចាប់តាំង​ពីជម្លោះដីធ្លី​បាន​ចាប់ផ្តើម​ឡើង​នៅក្នុង​ឆ្នាំ ២០០៦។

ប្រជាពលរដ្ឋក្នុងសហគមន៍ទាំង​នោះ បាន​ដាក់ញត្តិ​ជូន​មេឃុំ​របស់​អ្នក​ទាំងនោះ ដោយ​ទាមទារ​ឲ្យមាន​ការ​គាំទ្រ​ពីមេឃុំ ដើម្បី​ប្រគល់​ដីមក​ឲ្យអ្នក​ទាំងនោះ​វិញ និង​ផ្តល់​សំណង​ការខូចខាត​សម្រាប់​ពលរដ្ឋ ៧៥៣ គ្រួសារ បន្ទាប់ពី​មាន​ជម្លោះ​ដីធ្លី​អស់រយៈ​ពេល​ជាង ១០ឆ្នាំ​មក​ហើយ ជាមួយ​ក្រុមហ៊ុន​ស្ករស​ថៃ KSL។ ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ កើត​មានលើ​ផ្ទៃដី​ជាង ៩០០ ហិកតា និង​បាត់បង់​មុខរបរ​ចិញ្ចឹម​ជីវិត របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំងនោះ (ដែលមាន​ភាគហ៊ុន​មួយ​ផ្នែកជា​របស់​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​កាន់​អំណាច លោក លី យ៉ុងផាត់) ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ក្នុង​ទំហំសរុប ប្រហែលជា ២០.០០០ ហិកតា។

បន្ទាប់ពីដាក់ញត្តិទៅកាន់​សាលា​ឃុំ​ទាំង​បួនរួច អ្នកតវ៉ា​ទាំងនោះ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​របស់​ពួកគេ​វិញ ហើយ​រង់ចាំ​ដំណោះស្រាយ​ពីអាជ្ញាធរ​ក្នុង​រយៈពេល ២សប្តាហ៍​ខាងមុខ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា