អត្ថបទខ្លីៗ

សាលក្រម​សំណុំ​រឿង​វេង​ស្រេង ត្រូវ​បាន​សវនាការ​ឧទ្ធ​រណ៍​សម្រេច​តំកល់​ទុក

ចេញផ្សាយ ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ២០១៦
F T M

នៅព្រឹកនេះ សាលាឧទ្ធរណ៍ បានដំកល់​សាលក្រម​លើ​សំណុំរឿង​របស់​កម្មករ​ទាំង ១៣ នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទហិង្សា​ដោយ​ចេតនា​ដែលមាន​ស្ថាន​ទម្ងន់​ទោស បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់​ទោស រារាំង​ចរាចរណ៍​សាធារណៈ និង​បទប្រមាថ។ បទចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​យ៉ាង​អាក្រក់​រវាង​កម្មករ​ដែល​បានធ្វើ​កូដកម្ម ជាមួយ​និង​កងចម្រុះ​ជានគរបាល​និង​យោធា​ជាច្រើន (អ្នកដែល​បាន​បាញ់ និង​សម្លាប់​មនុស្ស​យ៉ាងតិច​ណាស់ ៤នាក់ និង​បណ្តាល​ឲ្យរងរបួស​ជាច្រើន​នាក់) នៅលើ​ផ្លូវវេង​ស្រេង កាលពី​ខែមករា ឆ្នាំ​២០១៤។

សវនាការឧទ្ធរណ៍ ដែលត្រូវបានចាប់​ផ្តើម​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១៦ ត្រូវបាន​ធ្វើ​ឡើង​ដោយ​មិនមាន​វត្តមាន​របស់​ជន​ជាប់ចោទ និង​មេធាវី​របស់​អ្នកទាំង​នោះ​នោះទេ ដោយសារ​សំណើ​របស់​មេធាវី​សុំពន្យារ​ពេល​សវនាការ​ដើម្បី​ទុកពេល​ជូនដំណឹង​ដល់​ជន​ជាប់​ចោទ ត្រូវ​បានគេ​បដិសេធ។ ដើមចោទ​ដែល​ជានគរបាល​និង​កងរាជ​អាវុធហត្ថ បាន​អះអាង​ថា​កងកម្លាំង​របស់​អាជ្ញាធរ​រដ្ឋបាន​ប្រើប្រាស់​តែដំបង​ឈើ និង​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ប៉ុណ្ណោះ​នៅអំឡុង​ពេល​បង្ក្រាប​យ៉ាង​ហិង្សា ដែល​ផ្ទុយពី​សាក្សី​ជាច្រើន និង​ខ្សែ​វីដេអូខ្លី ដែល​បង្ហាញ​ពីការ​ប្រើប្រាស់​អាវុធ​របស់​កង​កម្លាំង​ទាំង​នោះ។

សវនាការឧទ្ធរណ៍ លើសំណុំរឿងរបស់​កម្មករ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ១០នាក់ ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពេលមាន​ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃទី២ ខែ​មករា ឆ្នាំ​២០១៤ ត្រូវ​បាន​ពន្យារ​ពេល​ដោយ​មិន​កំណត់​ពេល។ សវនាការ​ដំបូង​របស់​អ្នក​ទាំង ២៣នាក់ ដែលត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ខែឧសភា ឆ្នាំ​២០១៤ មិនបាន​គោរព​នូវ​សិទិ្ធ​ទទួល​បានការ​ជំនុំ​ជម្រះ​ក្តីដោយ​យុត្តិធម៌​នោះ​ទេ ហើយ​ថែម​ទាំង​ខ្វះខាត​នូវភាព​មិន​លំអៀង​របស់​ចៅក្រម​​​ទៀត​ផង។ មិនមាន​នរណា​ម្នាក់ ត្រូវបាន​ចាប់​មក​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​របស់​មនុស្ស ៤នាក់ រងរបួស​ជា​ច្រើន​នាក់ និង​អ្នកបាត់​ខ្លួន ១នាក់ អំឡុង​ពេល​មាន​អំពើ​ហិង្សា​ដែល​បង្កឡើង​ដោយ​អាជ្ញាធរ​រដ្ឋរយៈពេល​ពីរថ្ងៃ​នោះទេ ដែល​ហិង្សា​នោះ​បាន​បញ្ចប់​នូវ​រយៈ​ពេល​មួយ​​នៃការ​តវ៉ា​យ៉ាងធំ​របស់​កម្មករ​រោងចក្រ និង​អ្នកគាំទ្រ​គណបក្ស​ជំទាស់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា