អត្ថបទខ្លីៗ

អ្នក​ដឹក​នាំសហជីព​បួន​នាក់ និងបុរស​ពីរ​នាក់​ដែលបានរង​របួស​ដោយការវាយដំ​អំឡុង​ពេល​បាតុ​កម្មករណី​ក្រុមហ៊ុន​កាពីតូល ត្រូវ​បាន​ចោទ​ប្រកាន់

ចេញផ្សាយ ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០១៦
F T M

លោក ណន វណ្ណា អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ទេស​ចរណ៍​កាពីតូល និង​លោក រស់ ស៊ីផៃ បុគ្គលិក​នៃ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ ម១ ព្រៃស នៅ​រសៀលនេះ បន្ទាប់ពី​អ្នកទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​បង្ក​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​រារាំង​ដល់មន្ត្រីរាជការ​សាធារណៈ និង​បទបង្ក​ឧបសគ្​គរារាំង​ដល់ចរាចរណ៍​សាធារណៈ។ ប្រធាន​សហជីព​រួមមាន លោក អាត់ ធន លោក គង់ អាទិត្យ លោក សុខ ឈុន​អឿង និង​លោក អ៊ាន គឹមហុង ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ដូចគ្នានេះដែរ ប៉ុន្តែមិនទាន់​ត្រូវបាន​ឃុំខ្លួន។

លោក ណន វណ្ណា និង​លោក រស់ ស៊ីផៃ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃសៅរ៍ នៅពេល​ដែលមានការ​វាយដំ​យ៉ាង​ហិង្សាទៅលើ​​អតីតអ្នកបើកបរ​រថយន្ត​ក្រុង​ទេសចរណ៍​​កាពីតូល ខណៈដែល​អ្នកទាំងនោះ​​បានតវ៉ា​ដោយ​មាន​​ការគាំទ្រ​ពីសហជីព​​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធកម្ពុជា។ បុរស​ទាំងពីរ​នាក់នេះ​​បានរងរបួស​អំឡុង​ពេល​​ការចាប់ខ្លួន​ពីសំណាក់​​នគរបាលបង្រ្កាប​បាតុកម្ម ដែលភាគច្រើន​ជាអ្នកឈរត្រៀម​នៅខណៈពេលដែល​សមាជិករបស់សមាគម​រួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា​បានចាប់ផ្តើមវាយដំ​យ៉ាងហិង្សាទៅលើ​អ្នកបើកបររថយន្តក្រុង និងអ្នកគំាទ្រ​របស់អ្នកទាំងនោះ​ដោយប្រើប្រាស់​ញញួរ និងដំបង។ មិនមានសមាជិករបស់​សមាគមរួបរួមគ្នា​ដើម្បីអភិវឌ្ឍន៍កម្ពុជា​ដែលបានប្រព្រឹត្ត​អំពើហិង្សានោះ​ត្រូវបានចាប់ខ្លួន​ឡើយ។ ម្យ៉ាងវិញទៀត ប្រធាន​សហជីព​​ទាំងបួន​​ដែលបាន​​ចោទប្រកាន់ខាងលើនេះ មិនមាន​វត្តមាន​​អំឡុងពេល​​កើតហិង្សា​​នោះឡើយ។

អ្នកគាំទ្រប្រមាណជា ៧០នាក់ បានជួបជុំគ្នា​នៅខាងក្រៅ​សាលាដំបូង​រាជធានីភ្នំពេញ​តាំងពីពេលព្រឹក ដើម្បីអំពាវនាវ​ស្នើសុំដោះលែង​អ្នកទាំងពីរ។ នារសៀលនេះ អ្នកទាំង​ប្រាំមួយនាក់ រួមទាំង “បុគ្គលផ្សេងទៀត​ដែលមិនបាន​បញ្ជាក់​អត្តសញ្ញាណ” ប្រឈមនឹង​ការដាក់ពន្ធនាគារ​ចន្លោះពី ២ឆ្នាំ ទៅ ៦ឆ្នាំ បន្ទាប់ពីត្រូវបាន​ចោទប្រកាន់​តាម​មាត្រា ២១៨ និងមាត្រា ៥០៣ នៃក្រម​ព្រហ្មទណ្ឌ និង​មាត្រា ៨០ នៃច្បាប់​ចរាចរណ៍។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា