អត្ថបទខ្លីៗ

សំណុំរឿងល្បីមួយទៀតមកដល់សាលាឧទ្ធរណ៍ៈ សវនាការ លោក ម៉ម សូណង់ដូ នឹងបន្តដល់ ថ្ងៃស្អែក

ចេញផ្សាយ ថ្ងៃទី​៥ ខែមីនា ឆ្នាំ២០១៣
F T M
ប្រជាពលរដ្ឋប្រមាណជាងមួយពាន់នាក់ បានជួបជុំគ្នានៅមុខសាលាឧទ្ធរណ៍ ដើម្បីផ្តល់ការគាំទ្រ នៅសវនាការថ្ងៃ ដំបូងរបស់ លោក ម៉ម សូណង់ដូ

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍បើកសវនាការ ពិនិត្យឡើងវិញ នូវសេចក្តីសម្រេចរបស់សាលាដំបូងរាជធានី ភ្នំពេញចោទប្រកាន់ ទៅលើម្ចាស់ ស្ថានីយ៍ វិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ និងសហចុងចោទពីរនាក់ទៀត គឺលោក ទូច រាម និងលោក កាន់ សុវណ្ណ។ បន្ទប់សវនាការអាចឲ្យអ្នកចូលរួម ស្តាប់បានប្រហែលជា ៥៥នាក់ប៉ុណ្ណោះ ដែលភាគច្រើន ជាអ្នកសង្កេតការណ៍ អន្តរជាតិ។ សវនាការធ្វើឡើង បន្ទាប់ពីការកាត់ក្តីរបស់សាលាដំបូង រាជធានី ភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១២ បានផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដែលមានវ័យ៧២ ឆ្នាំទៅហើយ ដាក់ពន្ធនាគារ រយៈ២០ ឆ្នាំ។ គ្មានភស្តុតាង ណាមួយ ដែលបញ្ជាក់ថា លោក ម៉ម សូណង់ដូ ជាប់ពាក់ព័ន្ធក្នុងការបង្កើត រដ្ឋអបគមន៍នៅក្នុងខេត្តក្រចេះ បង្ហាញឲ្យច្បាស់នៅក្នុងអំឡុងពេលសវនាការឡើយ ថែមទាំង មិនមាន ភស្តុតាងណាមួយ ថា ចលនាអបគមន៍មួយនោះកើតមានឡើងឡើយ។

សវនាការត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់នៅថ្ងៃស្អែក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា