អត្ថបទខ្លីៗ

សវនាការ​លើ​សំណុំ​រឿង​ហិង្សា​លើ​តំណាង​រាស្ត្រ​បក្ស​ជំទាស់​ បាន​ចាប់​ផ្តើម​

ចេញផ្សាយ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០១៦
F T M

នាព្រឹកនេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​សមាជិក​កងអង្គរក្ស​សម្តេច​នាយករដ្ឋមន្ត្រី​ចំនួន បីនាក់ ដែល​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​វាយដំ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​ការ​វាយដំ​នោះ​បាន​កើតឡើង​នៅ​ក្រៅ​វិមាន​រដ្ឋសភា អំឡុង​ពេល​មាន​បាតុកម្ម​ប្រឆាំង​នឹង​ឯកឧត្តម កឹម សុខា កាលពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំមុន។

ទាហានទាំង​បី​នាក់ លោក ម៉ៅ ហឿង សុត វណ្ណី និង​ឆាយ សារិទិ្ធ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​ដោយ​មាន​ស្ថានទម្ងន់​ទោស តាម​មាត្រា ២១៨ និង​៤១១ នៃក្រម​ព្រហ្មទណ្ឌ។ ទោះបីជា​មាន​ភស្តុតាង​យ៉ាងច្បាស់​អំពី​ជនល្មើស​ជាច្រើន​ផ្សេង​ទៀត​ក៏ដោយ ក៏អាជ្ញាធរ​នៅតែ​ធ្វើការ​បិទការ​ស៊ើបអង្កេត​ជាផ្លូវការ បន្ទាប់ពី​បុរស​ទាំងបី​នាក់​បានចូល​បង្ហាញខ្លួន​នៅ​នគរបាល។

ដោយផ្អែកលើភស្តុតាងតែមួយ លោក សារិទិ្ធ បានសារភាព​ពីការ​ទទួល​ខុសត្រូវ​លើ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​ម្នាក់​ក្នុង​ចំណោម​តំណាង​រាស្ត្រ​ទាំង​ពីរនាក់ ដោយបាន​លើកឡើង​ថាមាន​ការបង្កហេតុ​ដោយ​ពាក្យ​សម្តី (ផ្ទុយពី​ការបដិសេធ​កាលពី​លើក​មុន) ហើយបាន​ផ្តល់​សាក្ខីកម្ម​ដែល​បញ្ជាក់អំពី​អត្តសញ្ញាណ​នៃជន​ជាប់ចោទ​ថាជា​សមាជិក​នៃកង​អង្គរក្ស។ ក៏ប៉ុន្តែ មេធាវី​តំណាង​ឲ្យ​តំណាងរាស្ត្រ ត្រូវបាន​ចៅក្រម​ក្នុង​សវនាការ​រារាំង​ពីការ​សាកសួរ​សំនួរ​ពាក់ព័ន្ធ​នឹង​តួនាទី​នៃកង​អង្គរក្ស​នៅក្នុង​អំពើ​ហិង្សា និងនៅ​ក្នុងបាតុកម្ម​ប្រឆាំង​នឹង​គណបក្ស​ជំទាស់ បន្ទាប់​ពីមានការ​ជំទាស់​ពីព្រះ​រាជអាជ្ញា និង​មេធាវី​ការពារ​ជនជាប់​ចោទ។

ចៅក្រម បានពន្យាពេល​សវនាការ​ទៅថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ ហើយ​និង​បន្តការ​ស្តាប់​សាក្ខីកម្ម​ពីជន​ជាប់​ចោទ​ទាំងអស់​ពាក់ព័ន្ធ​នឹងការ​វាយដំ​លើ​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ទាំងពីរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា