អត្ថបទខ្លីៗ

ការប្រារព្ធទិវាពលរកម្មអន្តរជាតិ​នៅក្នុង​រាជធានី​ភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៦
F T M

នាព្រឹកនេះ កម្មករជាង ១.៤០០ នាក់ បានប្រមូលផ្តុំគ្នា​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធទិវា​ពលកម្ម​អន្តរជាតិ។

មនុស្សប្រមាណជាង ៦០០ នាក់ មកពីសហជីព សមាគម និង​ក្រុមផ្សេងៗ​ទៀត បាន​ប្រមូល​ផ្តុំគ្នានៅ​ក្នុងពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​អំពាវនាវ​ឲ្យមាន​ការគោរព​សិទិ្ធ​កម្មករ និង​សេរីភាព​របស់​សមាគម។ នៅឯមុខ​វិមាន​រដ្ឋសភា​ជាតិ មនុស្ស​ប្រមាណ ៨០០ នាក់​ផ្សេង​ទៀត ក៏បាន​ប្រមូលផ្តុំគ្នា​ដើម្បីប្រារព្ធ​ទិវា​នេះផង​ដែរ។ បន្ទាប់​ពីការប្រារព្ធ​ពិធី អ្នក​ចូលរួម​មួយ​ចំនួន បានធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីតវ៉ា​ទៅនឹង​ការឃាត់ខ្លួន​ដែលត្រូវបានធ្វើ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ទៅលើ​បុគ្គលិក​អង្គការ​សង្គមស៊ីវិល​ចំនួនប្រាំនាក់ ក្នុងនោះ​មានបួន​នាក់​មកពី​អង្គការសិទិ្ធ​មនុស្ស អាដហុក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា