អត្ថបទខ្លីៗ

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​តែ​បន្ត​ ទោះ​ជា​អ្នក​​​តំណាង​​សហគមន៍​មួយ​ចំនួន​​ត្រូវ​​បាន​​ឃាត់​​ខ្លួន

ចេញផ្សាយ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០១៦
F T M

នាព្រឹកនេះ តំណាង​សហគមន៍ដីធ្លី​ចំនួនប្រាំនាក់ ត្រូវបាន​ឃាត់ខ្លួន នៅពេល​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​កម្ពុជា កំពុង​បន្តយុទ្ធនាការ​លើកទីពីរ​នៃព្រឹត្តិការណ៍ “យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ” ដើម្បី​អំពាវនាវ​សុំឲ្យមាន​ការដោះលែង​អ្នកការពារ​សិទិ្ធមនុស្ស​ទាំងប្រាំ​នាក់ ដែល​បានជាប់ឃុំ​អស់​រយៈពេល​ពីរសប្តាហ៍​មកហើយ។

ប្រជាពលរដ្ឋរាប់រយនាក់នៅក្នុង​ប្រទេស​កម្ពុជា និង​នៅបរទេស កំពុង​ចូលរួម​ក្នុងយុទ្ធនាការ​លើកទីពីរ​នៃ “យុទ្ធនាការថ្ងៃច័ន្ទ​ពណ៌ខ្មៅ” នៅក្នុង​បណ្តាញសង្គម​របស់អ្នក​ទាំងនោះ ដោយ​ធ្វើការ​ចែករំលែក​រូបភាព​របស់អ្នក​ទាំងនោះ​ដោយ​មានស្លៀកពាក់​ពណ៌ខ្មៅ និងរូប​អ្នកការពារ​សិទិ្ធមនុស្ស​ទាំងប្រាំ​នាក់​ដែល​កំពុង​ជាប់ឃុំ។ សហគមន៍​បឹងកក់ ក៏បាន​ប្រារព្ធយុទ្ធនាការ​នេះផង​ដែរ​នៅក្នុង​សហគមន៍​របស់អ្នក​ទាំងនោះ​នាព្រឹកនេះ ដើម្បី​អំពាវនាវ​សុំឲ្យមាន​ការ​ដោះលែង​អ្នក​ទាំងប្រាំ​នាក់។ យុទ្ធនាការ​តាមបណ្តាញសង្គម​នេះ ត្រូវបាន​ធ្វើឡើង ជាច្រើន​ថ្ងៃក្រោយ​ពេលមាន​ការលើកឡើង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដោយ​ហាមឃាត់​នូវការតវ៉ា​នានា​ដែលពាក់ព័ន្ធ​នឹង​ពណ៌ខ្មៅ ក្រោយពេល​មាន​ព្រឹត្តិការណ៍ “ថ្ងៃច័ន្ទ​ពណ៌ខ្មៅ” កាលពី​សប្តាហ៍មុន ដែលនៅ​ពេលនោះ​អ្នក​ចូលរួម​បាន​ស្លៀក​សំលៀកបំពាក់​ពណ៌ខ្មៅ ដើម្បី​អំពាវនាវ​សុំឲ្យ​មានការ​ដោះលែង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ទាំងប្រាំ​នាក់។ អំឡុង​ពេល​ព្រឹត្តិការណ៍​នាសប្តាហ៍​មុន អ្នកការពារ និង​សកម្មជន​សិទិ្ធមនុស្ស​ចំ​នួន​ប្រាំបីនាក់​ផ្សេងទៀត ត្រូវបាន​ឃាត់ខ្លួន​ដោយសារ​អ្នកទាំងនោះ​បានស្លៀក​សំលៀកបំពាក់​ពណ៌ខ្មៅ នៅពេល​អ្នកទាំង​នោះ​ព្យាយាម​ចូលរួម​ក្នុងការ​តវ៉ាដែល​បាន​គ្រោងទុក ដើម្បី​អំពាវនាវ​សុំឲ្យមាន​ការដោះលែង​អ្នកការពារ​សិទិ្ធមនុស្ស​ទាំង​ប្រាំនាក់។

ព្រឹត្តិការណ៍ “យុទ្ធនាការថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ” លើក​ទីពីរ ក៏នៅ​តែមាន​ការឃាត់​ខ្លួន​បន្តទៀត។ នៅវេលា​ម៉ោង​ប្រហែល ៩ ព្រឹក ស្ត្រីចំនួន ៥នាក់ មកពី​សហគមន៍​ថ្មគោល បុរីកីឡា និង​អតីត​តំបន់​បឹងកក់ (ដោយអ្នក​ទាំងអស់​គ្នាស្លៀកសំលៀកបំពាក់​ពណ៌ខ្មៅ) ត្រូវបាន​គេឃាត់ខ្លួន​នៅមុខ​សាលមហោស្រព​ចេនឡា​ក្នុងរាជធានី​ភ្នំពេញ។ ស្ត្រីទាំង​ប្រាំនាក់​រួមមាន អ្នកស្រី ច្រាយ នីម អ៊ីម ស្រីទូច យីន ស្រ៊ីន ពួក សុភីន និងង៉ូវ ណារី ត្រូវបាន​ឃាត់ខ្លួន​នៅអធិការ​នគរបាលខណ្ឌ​ទូលគោក។

ព័ត៌មានចុងក្រោយ​៖ ស្ត្រីទាំង​ប្រាំ​នាក់​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួ​ន​នា​ព្រឹក​នេះ ត្រូវ​បានដោះ​លែង​ចេញ​ពី​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​ហើយ​នៅ​ត្រឹម​ម៉ោង​ ១០​យប់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា