អត្ថបទខ្លីៗ

សមាជិក​កង​អង្គរក្ស​ ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​វាយ​ដំតំណាង​រាស្ត្រ

ចេញផ្សាយ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០១៦
F T M

នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បាន​ផ្តន្ទាទោស​សមាជិក​បីនាក់​​នៃ​កង​អង្គរក្ស​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ទាក់ទង​នឹងការ​វាយដំ​យ៉ាង​ខ្លាំងក្លា​មកលើ​តំណាង​រាស្ត្រ​ពីរនាក់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ញយ ចំរើន និង​លោក គង់ សភា នៅក្រៅ​របង​វិមាន​រដ្ឋសភា​ជាតិ អំឡុងពេល​មានការ​តវ៉ាជំទាស់​នឹង​ឯកឧត្តម កឹម សុខា កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំមុន។

ទាហាន​ទាំង​បីនាក់ គឺលោក ម៉ៅ ហឿង សុត វណ្ណី និងឆាយ សារិទិ្ធ ត្រូវបាន​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​ចំនួន ៤ឆ្នាំ ដោយ​ព្យួរទោស ៣ឆ្នាំ ពីបទ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស តាមមាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ ចៅក្រម បាន​ដកស្រង់​សម្តី​សារភាព​របស់​អ្នកទាំងបី និង​ការអះអាង​ថាមាន​ការបង្ក​ហេតុពី​ជនរងគ្រោះ ជាស្ថាន​សម្រាល​ទោស​ចំពោះ​ការផ្តន្ទាទោស​នេះ។ បទចោទ​អំពីការ​បំផ្លាញទ្រព្យ​សម្បត្តិ​អ្នកដទៃ​តាមមាត្រា ៤១១ ត្រូវបាន​លើកចោល ដោយ​ផ្អែកលើ​ការខ្វះខាត​ភស្តុតាង។
អំឡុងពេល​សវនាការ តុលាការ បានបិទ​ការសាក​សួរ​ម្តង​ហើយ​ម្តងទៀត​ទៅលើ​ការចូលរួម​ផ្សេងទៀត​នៃ​អង្គភាព​កងអង្គរក្ស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទាំងក្នុង​ការតវ៉ា​នៅថ្ងៃទី២៦ ខែតុលា និង​ការវាយដំ​ក្រោយៗ​មកទៀត។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា