អត្ថបទខ្លីៗ

សកម្មជន​អង្គការ​មាតា​ធម្មជាតិ​បីនាក់ ត្រូវ​បាន​ជំនុំ​ជម្រះនៅ​ខេត្ត​កោះកុង

ចេញផ្សាយ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០១៦
F T M

សវនាការរយៈពេលពីរថ្ងៃលើ​សំណុំរឿង​របស់​សកម្មជន​បីនាក់​មកពី​អង្គការ​បរិស្ថាន​មាតាធម្មជាតិ ដែល​ត្រូវបាន​ឃុំខ្លួន​តាំងពី​ខែសីហា ឆ្នាំ២០១៥ ត្រូវបាន​បញ្ចប់នា​ថ្ងៃនេះ​នៅ​សាលា​ដំបូង​ខេត្ត​កោះកុង នៅ​ពេល​ដែលមាន​អ្នកគាំ​ទ្រចំនួន ៨០នាក់ បាន​ប្រមូល​ផ្តុំគ្នានៅ​ខាងក្រៅ​តុលាការ។

អ្នកទាំងបីរួមមាន លោក ទ្រី សុវិគា សាន់ ម៉ាឡា និង​ស៊ីម សំណាង ត្រូវ​បាន​ជំនុំជម្រះ​ដោយ​ចៅក្រម មិន មករា យោង​តាម​មាត្រា ៤២៤ នៃក្រម​ព្រហ្មទណ្ឌ ពីបទ​គម្រាម​កំហែង​ថានឹង​ធ្វើឱ្យ​ខូចខាត​ដែល​ភ្ជាប់មក​នូវបញ្ជា​អ្វីមួយ។ បទចោទនេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​អ្នកទាំងបី​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែសីហា ឆ្នាំ២០១៥ នៅពេល​មាន​យុទ្ធនាការ​ជាបន្ត​បន្ទាប់​ដើម្បី​បញ្ឈប់ការ​បូមខ្សាច់​ខុសច្បាប់​នៅក្នុង​ខេត្តកោះកុង។ នៅក្នុង​សវនាការ មិនសូវ​មាន​ភស្តុតាង​ដាក់បន្ទុក​ច្រើន ត្រូវ​បាន​បង្ហាញនោះ​ទេ។

សាលក្រមលើសំណុំរឿង​របស់​អ្នកទាំងបី នឹងត្រូវ​ប្រកាស​នៅថ្ងៃទី១ ខែកក្កដា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា