អត្ថបទខ្លីៗ

សកម្មជន​អង្គការ​មាតាធម្មជាតិ ត្រូវបានផ្តន្ទាទោស ប៉ុន្តែត្រូវបានដោះលែង​ដោយទោសនៅសល់ព្យួរ

ចេញផ្សាយ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០១៦
F T M

សកម្មជនបរិស្ថាន​ចំនួនបីនាក់មកពី​អង្គការមាតាធម្មជាតិ នឹងត្រូវបាន​តុលាការដោះលែង​នៅរសៀលនេះ បន្ទាប់ពី​អ្នកទាំងនោះត្រូវបាន​ជំនុំជម្រះ និងផ្តន្ទាទោស​អោយជាប់​ពន្ធនាគាចំនួន១៨ខែ កាលពី​ព្រឹកនេះ។ ការជាប់ឃុំបណ្តោះអាសន្នរង់​ចាំសវនាការអស់រយៈពេល ១០ខែ និង ១៥ថ្ងៃរបស់អ្នកទាំងនោះ ត្រូវបាន​ចាត់ទុកជាទោសដែលបាន​អនុវត្តរួច ហើយទោស​ដែលនូវសល់​ត្រូវបានព្យួរ។

លោក ទ្រី សុវិគា អាយុ ២៦ឆ្នាំ លោក សាន់ ម៉ាឡា អាយុ ២៤ឆ្នាំ និងលោក ស៊ីម សំណាង អាយុ ២៩ឆ្នាំ ត្រូវបានជំនុំជម្រះដោយ​សាលាដំបូងខេត្តកោះកុង​រយៈពេលពីរថ្ងៃកាលពី​ដើមសប្តាហ៍នេះ។ ព្រឹកនេះ អ្នកទាំងបី ត្រូវបានផ្តន្ទាទោស​ដោយចៅក្រមលោក មិន មករា ពីបទផ្តើមគំនិត​គម្រាមកំហែងថានឹងធ្វើឱ្យ​ខូចខាតដែលភ្ជាប់មកនូវ​បញ្ជាអ្វីមួយ ដោយយោងទៅតាម​មាត្រា ២៨និងមាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌ (បទចោទនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកទាំងបី​ត្រូវបានចាប់ខ្លួនកាលពី​ឆ្នាំមុន នៅពេលមានយុទ្ធនាការ​ជាបន្តបន្ទាប់ដើម្បី​បញ្ឈប់ការបូមខ្សាច់​ខុសច្បាប់ នៅក្នុងខេត្តកោះកុង)។ នៅក្នុងសវនាការ មិនសូវមាន​ភស្តុតាងដាក់​បន្ទុកច្រើន ត្រូវបាន​បង្ហាញនោះទេ។

អ្នកទាំងបី ត្រូវបានឃុំខ្លួន​បណ្តោះអាសន្នរង់ចាំសវនាការ​ចាប់តាំងពីមានការចាប់ខ្លួន​ក្នុងខែសីហា ឆ្នាំ២០១៥ (ការឃុំខ្លួននេះមាន​រយៈពេល​លើសការកំណត់ដោយ​ច្បាប់ ចំនួន ១១ថ្ងៃ នៃរយៈពេលឃុំខ្លួន​បណ្តោះអាសន្នដែលមាន​ចែងក្នុងនីតិវិធី​ក្រមព្រហ្មទណ្ឌ)។ បន្ថែមលើការផ្តន្ទាទោស​ជាប់ពន្ធនាគារ អ្នកទាំងបី​ត្រូវបានតុលាការបង្គាប់ឲ្យបង់​ពិន័យជាទឹកប្រាក់​ចំនួន ២លានរៀល និងបង្គាប់ឲ្យសងសំណង​ការខូចខាតរួមគ្នា​ចំនួន ១០០លានរៀល។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា