អត្ថបទខ្លីៗ

សកម្មជនមួយចំនួនរៀបចំ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​នៅក្នុង​រាធានីភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១៦
F T M

នាព្រឹកនេះ យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​មានការ​ជួបជុំគ្នា​ពី​សំណាក់​សកម្មជន​ដីធ្លី សិស្ស​និសិ្សត និង​ការ​ដើរទិញ​ទំនិញ​រួមគ្នា​ជា​សាធារណៈ​របស់​ពលរដ្ឋ​ជាច្រើន​ក្រុម​តាម​បណ្តាផ្សារ​ទំនើបធំៗ​ជាច្រើន​ក្នុងរាជធានី។

ដើម្បីគាំទ្រដល់អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​ប្រាំនាក់ ដែល​បាន​ឃុំខ្លួន​អស់​រយៈ​ពេល​ ៩សប្តាហ៍​មកហើយ ថ្ងៃនេះ​ក្រុម​ពលរដ្ឋដើរ​ទិញ​ទំនិញ​តាមផ្សារ​បាន​ប្រារព្ធ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ តាម​បណ្តា​ផ្សារទំនើប​ជាច្រើន​នៅក្នុង​រាធានីភ្នំពេញ ដោយ​មាន​ស្លៀក​ពាក់​ពណ៌​ខ្មៅ​ក្នុង​សាមគ្គី​ភាព​ជាមួយ​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​ប្រាំនាក់។ នៅថ្ងៃ​​ជាមួយ​គ្នា​​នេះដែរ នាពេល​​ព្រឹក​​មាន​ការ​​​ជួបជុំ​​គ្នា​មួយ​​ក្នុង​​​សហគមន៍​​​បឹងកក់​​ដើម្បី​​គាំទ្រ​​ដល់​​យុទ្ធនាការ​​ថ្ងៃច័ន្ទ​​ពណ៌ខ្មៅ ប៉ុន្តែ​​ត្រូវបាន​បង្រ្កាប​​ដោយ​​កងកម្លាំង​​នគរបាល និង​​កងសន្តិសុខ ដែល​​បាន​​ដកហូត​​បដា និង​​សម្ភារៈ​ពី​អ្នក​ចូលរួម​​យ៉ាង​ហិង្សា។ ក្រុម​សកម្មជន​​មកពី​​សហគមន៍​​បុរីកីឡា​​បាន​ធ្វើការ​​ទាមទារ​​នៅខាង​​ក្រៅ​សាលា​​រាជធានី​ភ្នំពេញ ដើម្បី​​អំពាវនាវ​​ស្នើសុំ​ឲ្យ​ដោះលែង​​អ្នក​​ការពារ​សិទ្ធិ​​មនុស្ស​​ទាំង​ប្រាំ​នាក់។ និសិ្សត​​សាកល​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ​​បាន​​ចូលរួម​​ប្រារព្ធ​​យុទ្ធនាការ​​នេះផង​​ដែរ។

ការប្រារព្ធយុទ្ធនាការថ្ងៃច័ន្ទ​ពណ៌ខ្មៅ​ក្នុង​​រាជធានី​​ភ្នំពេញ​នាព្រឹកនេះ ឈាន​​ដល់​​​សប្តាហ៍​​​ទីប្រាំបួន​ហើយ​​ដែល​​អ្នក​ការពារ​​សិទ្ធិមនុស្ស​​ចំនួន​បួន​នាក់​​របស់​​សមាគម​​អាដហុក ការពារ​សិទ្ធិមនុស្ស និង​​អភិវឌ្ឍន៍​​នៅកម្ពុជា និង​​មន្រ្តីម្នាក់​​របស់​​គណៈកម្មាធិការ​​ជាតិ​​រៀបចំ​​ការបោះឆ្នោត​​ត្រូវបាន​ឃុំខ្លួន​​ដោយ​​មិនត្រឹមត្រូវ​​ពីបទ​សូកប៉ាន់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា