អត្ថបទខ្លីៗ

អ្នក​​ស្រី​​ ទេព​​ វន្នី ​​ត្រូវ​​បាន​​បញ្ជូន​​មក​​សាក​​សួរ​​នៅ​តុលា​ការ​​ពាក់​​ព័ន្ធ​​នឹង​​ការ​​តវ៉ា​​កាល​​ពី​បី​​ឆ្នាំ​មុន

ចេញផ្សាយ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៦
F T M

នា​រសៀល​នេះ​ អ្នក​ស្រី ​ទេព​ វន្នី ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាល​ពី​ពីរ​ថ្ងៃ​កន្លង​ទៅ​នោះ ​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​នៅ​ខាង​ក្រៅ​គេហ​ដ្ឋាន​របស់​សម្ដេច​នាយក​រដ្ឋមន្រី្ត ​ហ៊ុន​ សែន​ កាល​ពីឆ្នាំ​២០១៣។

សារ​ព័ត៌មាន​ដែល​មាន​និន្នា​ការ​គាំទ្រ​រាជ​រដ្ឋាភិបាល​ឈ្មោះ​ថា​ Fresh News ​បាន​ហៅ​ឈ្មោះ​អ្នកស្រី​ ទេព​ វន្នី ​ដោយ​មិន​សមរម្យ​ថា​ជា “សកម្មជន​បដិវត្តន៍​ពណ៌”។ សារ​ព័ត៌មាន​នេះ​បាន​​ធ្វើការ​ចុះ​ផ្សាយថា​ ការ​សាក​សួរ​អ្នកស្រី ​ទេព ​វន្នី ​នេះគឺ​ពាក់​ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​អំពើ​ហិង្សា​ដោយ​ចេតនា​ដែលមាន​ស្ថាន​ទម្ងន់​ទោស​។ អ្នក​ស្រី​ត្រូវ​បាន​សាក​សួរ​ដោយ​ចៅក្រម​ នូ ​វាសនា ​ដោយ​មិន​មាន​វត្ត​មាន​មេធាវី​របស់​អ្នក​ស្រី​មក​ចូល​រួម​នោះទេ​ (ចៅ​ក្រម ​នូ ​វាសនា​ ជាចៅក្រម​ម្នាក់​ក្នុង​ចំណោម​ចៅក្រម​មួយ​ចំនួន​ទៀត​ដែល​បាន​ជំនុំ​ជម្រះ​សំណុំ​រឿង​កុបកម្ម​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ កាល​ពីឆ្នាំមុន​)។

អ្នក​ស្រី​ ទេព ​វន្នី​ ត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​ថ្ងៃច័ន្ទ​ជា​មួយ​សកម្មជន​ដីធ្លី​ម្នាក់​ទៀត​​គឺ​អ្នក​ស្រី ​បូវ សោភា​ អំឡុង​ពេល​អ្នកទាំង​ពីរ​ចូល​រួម​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្ដិវិធី​នៅ​ក្នុង​សហគមន៍​ដើម្បី​គាំទ្រ​យុទ្ធនា​ការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ។ ​អ្នក​ទាំងពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​បាន​បញ្ជូន​ខ្លួន​ចូល​សវនាការ​ កាល​ពីថ្ងៃពុធ​ ដែល​បន្ទាប់​មក​សវនាការ​នោះ​ត្រូវ​បាន​ផ្អាក​ និង​ត្រូវ​បន្ត​ជំនុំជម្រះ​នៅ​ថ្ងៃ​ច័ន្ទ ទី២២​ ខែ​សីហា។ ​ស្រ្តី​ទាំងពីរ​រូប​ត្រូវ​បាន​បញ្ជូន​​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់​ចាំ​សវនាការ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី២​នៃ​ពន្ធនា​គារ​ព្រៃ​ស។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា