អត្ថបទខ្លីៗ

សហគមន៍​បឹងកក់​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភពលោក​ និង​ស្ថានទូត​សហភាព​អឺរ៉ុប​ សូម​អំពាវនាវ​ឲ្យ​ដោះលែង​ អ្នក​ស្រី ​ទេព ​វន្នី​ ​ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​

ចេញផ្សាយ ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១៦
F T M

នា​ព្រឹក​នេះ​ តំណាង​សហគមន៍​បឹកកក់ ​បាន​ដាក់​ញត្តិ​ទៅ​ការិយាល័យ​ធនាគារ​ពិភពលោក​ និង​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ សូម​អំពាវនាវ​ឲ្យ​ធ្វើ​អន្តរាគមន៍​រក​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន​ ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដែល​នៅ​សេស​សល់​ និង​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ អ្នកស្រី​ ទេព​ វន្នី​ ដែល​កំពុង​ជាប់​ឃុំ​ ព្រម​ទាំង​សូម​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ទៅ​លើ​សមាជិក​សហគមន៍​បឹងកក់​។

សន្តិសុខ​មួយ​ក្រុម​ប្រហែល​ជា ​៣០នាក់​ បាន​ប្រឈម​មុខ​ជាមួយ​នឹង​តំណាង​សហគមន៍​បឹងកក់​ទាំង​នោះ ​នៅ​ខាង​មុខ​ការិយាល័យ​ធនាគារ​ពិភពលោក​។ ក្រោយ​មក​ សន្តិសុខ​ទាំង​នោះ​បាន​រុញ​ច្រាន​អ្នក​តំណាង​ទាំង​នោះ​មិន​ឲ្យ​ប្រមូល​ផ្ដុំគ្នា​ នៅ​មុខ​ការិយាល័យ​ធនាគារ​ពិភពលោក​ ដោយ​ចោទ​ថា​ ការ​ប្រមូល​ផ្ដុំ​​នោះ​ បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ច្រក​ចូល​ការិយាល័យ​ធនាគារ​។ បន្ដិច​ក្រោយ​មក​ អ្នក​តំណាង​ធនាគារ​ពិភពលោក​ម្នាក់​បាន​ចេញ​មក​ទទួល​ញត្តិ។​

ចំណែក​នៅ​ស្ថាន​ទូត​សហភាព​អឺរ៉ុប​វិញ​ ខាង​ស្ថាត​ទូត​បាន​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​បឹងកក់​ អ្នក​ស្រី​ បូវ​ សោភា​ និង​កញ្ញា​ សុង​ ស្រីលាភ​ ចូល​ទៅ​ក្នុង​និង​ប្រគល់​ញត្តិ​ជូន​ទៅ​ជំនួយ​ការ​ឯកអគ្គរាជទូត​។ ភ្លាមៗ​បន្ទាប់​ពី​ចេញ​ពីស្ថានទូត​សហភាព​អឺរ៉ុប​ កញ្ញា​ សុង ស្រីលាភ​ បាន​មាន​ប្រសាសន៍​ដោយ​សង្ខេប​ទៅ​កាន់​អ្នក​សារព័ត៌មាន ​ដោយ​សូម​អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ដែល​នៅ​សេសស​ល់ ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់​ទៅ​លើ​សមាជិក​សហគមន៍​។ អ្នក​តំណាង​ទាំងនោះ​បាន​សន្យា​ថា​ នឹង​មក​តាម​ដាន​លទ្ធផល​ដាក់ញត្តិ​ថ្ងៃ​នេះ​ នៅ​ពេល​ក្រោយ​ទៀត។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា