អត្ថបទខ្លីៗ

សកម្មជន​ដីធ្លី​៤រូប​ ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ កាល​ពី​ឆ្នាំ​២០១១

ចេញផ្សាយ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ២០១៦
F T M

នា​ព្រឹក​នេះ​ តំណាង​សហគមន៍​បឹងកក់​ អ្នក​ស្រី​ ទេព​ វន្នី ​អ្នក​ស្រី​ បូ​ ឆវី​ អ្នក​ស្រី ​គង់​ ចន្ថា​ និង​អ្នក​ស្រី​ ហេង​ មុំ​ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​រា​រាំង​មន្រ្តី​រាជ​ការ​សាធារណៈ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ប​ទប្រមាថ​មន្រ្តី​រាជការ​សាធារណៈ​ ពាក់​ព័ន្ធ​នឹង​ការតវ៉ា​ ​កាល​ពី​ឆ្នាំ​២០១១​។

លោក​ចៅក្រម​ លី​ សុខ​ឡេង​ បាន​សម្រេច​ផ្ដន្ទា​ទោស​​ស្រ្តី​បឹង​កក់​ទាំង​៤នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៦​ខែ​ បន្ទាប់​ពី​សវនា​ការ​រយៈពេល​ប្រហែល​៣ម៉ោង​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ អ្នក​ស្រី​ ទេព​ វន្នី​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្នបន្ត ​នៅ​ក្នុង​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២​នៃ​ពន្ធនាគារ​ព្រៃស​វិញ​ (ជា​កន្លែង​ដែល​អ្នក​ស្រី ​ត្រូវ​បាន​ឃុំ​ខ្លួនរង់ចាំសវនាការរយៈពេល​ជិត​៥​សប្ដាហ៍​រួច​​មក​​ហើយ​) ​លើ​បទ​ចោទ​ដោយ​ឡែក​ផ្សេង​ទៀត​ ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​​របស់​សហគមន៍​បឹង​កក់​នៅ​ខាង​មុខ​គេហ​ដ្ឋាន​សម្ដេច​នាយក​រដ្ឋ​មន្រ្តី​ កាល​ពី​ឆ្នាំ​២០១៣​។ ចៅ​ក្រម​មិន​បាន​ដាក់បញ្ជា​​ពិសេ​ស​ណា​មួយ​នៅ​ក្នុង​សាល​ក្រម​នេះ​ទេ​។ ដូច​នេះ​ អ្នកស្រី​ បូ​ ឆវី​ និង​អ្នកស្រី​ គង់ ​​ចន្ថា​ (ក៏​ដូចជា​ អ្នក​ស្រី​ ហេង​ មុំ​ ដែល​ត្រូវ​បាន​ផ្ដន្ទា​ទោស​ដោយ​កំបាំង​មុខ​) មិន​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ ​ដោយសារ​សាល​ក្រម​ផ្ដន្ទា​ទោស​លើ​ស្រ្តី​បឹងកក់​ទាំង​នោះ​មិន​ទាន់​ចូល​ជា​ស្ថាពរ​ រហូតដល់​បណ្ដឹង​ជំទាស់​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឡើង។ អំឡុង​ពេល​សវនាការ​ គ្មាន​ភស្ដុតាង​គ្រប់​គ្រាន់​ត្រូវ​បាន​លើក​ឡើង​ដើម្បី​បញ្ជាក់​ពី​ពិរុទ្ធភាព​របស់​ស្រ្តី​​ទាំង៤​នាក់​នោះទេ​។

ប្រជា​ពលរដ្ឋ និង​អ្នកគាំទ្រ​ប្រហែល​ជា​៣០នាក់​ មក​ពី​សហគមន៍​ដីធ្លី​ដទៃ​ទៀត រួម​ទាំង​អង្គការ​សង្គម​ស៊ីវិលមួយចំនួន ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​តុលាការ​ អំឡុង​ពេល​សវនាការ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា