អត្ថបទខ្លីៗ

តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​ត្រូវ​បាន​សម្រេច​ផ្តន្ទា​ទោស​ពី​បទ​ញុះ​ញង់

ចេញផ្សាយ ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៦
F T M
នៅ ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៦

នារ​សៀល​នេះ សា​លា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទា​ទោស​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ ឯក​ឧត្តម​ អ៊ុំ ​សំអាន​ ដាក់​ពន្ធនា​គារ​រយៈ​ពេល​២ឆ្នាំកន្លះ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​បួន​លាន​រៀល ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋជា​អាទិ៍ និង​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​ តាម​មាត្រា​៤៩៥ និង​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា។

អំឡុង​ពេល​សវនាការ​ ឯកឧត្តម​ អ៊ុំ ​សំអាន​ និង​មេធាវី​ការពារ​របស់​លោក​បាន​ធ្វើ​កំណត់​សម្គាល់​សារ​ជា​ថ្មីម្តង​ទៀត​ដោយ​លើក​ឡើងថា​ សវនាការ​នេះ​បាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្តដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ មុន​ពេល​ដែល​អ្នក​ទាំង​នោះ​ចាក​ចេញ​ពី​បន្ទប់​សវនាការ​។ ចៅក្រម​ជំនុំជម្រះ លោក​ ហេង ​សុខណា ​នៅ​តែ​បន្ត​នីតិ​វិធី​សវនាការ​រហូត​ដល់​ចប់ ទោះ​បីជា​អវត្ត​មាន​ជន​ជាប់​​ចោទ និង​មេធាវីការ​ពារ​ក៏ដោ​យ។

ករណី​នេះ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិតាម​ប្រព័ន្ធ​អ៊ីន​ធឺណេត​ និង​ការ​បង្ហោះ​ព័ត៌​មាន​តាម​បណ្តាញ​សង្គម ​ហ្វេសប៊ុក ដោយ​ ឯក​ឧត្តម​ អ៊ុំ សំអាន កាល​ពី​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​ទាក់​ទង​នឹង​បញ្ហា​ផ្នែក​នយោបាយ​ដែល​បន្ត​កើត​ឡើង​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ជំទាស់​ លើ​បញ្ហា​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម។ អាជ្ញាធរ​បាន​បក​ស្រាយ​ថា ការ​បង្ហោះព័ត៌​មាន​តា​មបណ្តាញ​សង្គម​ ហ្វេសប៊ុក កាល​ពី​មួយ​ឆ្នាំ​មុន គឺជា “បទ​ល្មើស​ជាក់​ស្តែង”​ ដែល​ជា​មូល​ហេតុ​នាំឲ្យ​មាន​ការ​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ត​របស់​ឯក​ឧត្តម អ៊ុំ​ សំអាន​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា