អត្ថបទខ្លីៗ

សមាជិក​​ព្រឹទ្ធសភា​​នៃ​គណបក្ស​​ជំទាស់​​ត្រូវ​​បាន​​ផ្ដន្ទាទោស​​ឲ្យ​​ជាប់​​ពន្ធនាគារ​​៧ឆ្នាំ​​ដោយ​សារ​​ការបង្ហោះ​​វីដេអូ​​នៅលើ​​ហ្វេសប៊ុក​

ចេញផ្សាយ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ២០១៦
F T M
គិត​ត្រឹម​ថ្ងៃ​ទី៧ ​ខែវិច្ឆិកា ​ឆ្នាំ២០១៦​

នារសៀលនេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សមាជិក​ព្រឹទ្ធសភា​ឯកឧត្តម​ ហុង​ សុខហួរ​ ពីបទ​ក្លែងបន្លំ​ និង​បទ​ញុះញង់​ ដែល​ត្រូវ​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ​។​ ឯកឧត្តម​ ហុង​ សុខហួរ​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​៤៥០​ថ្ងៃមក​ហើយ​។

​កាល​ពីខែ​សីហា​ឆ្នាំ​២០១​៥​ ឯកឧត្តម​ ហុង​ សុខហួរ​ ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ក្លែង​បន្លំ​ឯក​សារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ បន្ទាប់​ពី​ឯកឧត្តម​បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មានរូប​ភាព​នៃ​សន្ធិសញ្ញា​ឆ្នាំ១៩៧៩​រ​វាង​ប្រទេស​កម្ពុជា​និង​វៀតណាម​ ដែល​បាន​កែប្រែ​បោះពុម្ភ​ឡើង​វិញ​។ ​សវនាការ​របស់​ឯកឧត្តម​បាន​ចាប់ផ្ដើម​កាល​ពីខែ​តុលា​ឆ្នាំ២០១៥​ ហើយ​ត្រូវបាន​ផ្អាករ​យៈពេល​ជាង១ឆ្នាំ​កន្លង​មកហើយ​ ប៉ុន្តែ​សវនាការ​នេះ​ទើប​តែត្រូវ​បាន​បន្ត​ជំនុំជម្រះ​កាល​ពី​២សប្ដាហ៍មុន​។ ​អំឡុង​ពេល​សវនាការ​ ក្រុម​មេធាវី​ការពារ​ក្ដី​ឯកឧត្តម​ ហុង​ សុខហួរ​ ត្រូវបាន​បដិសេធ​ដោយ​លោក​ចៅក្រម​ រស់​ ពិសិដ្ឋ​ ក្នុង​ការ​បង្ហាញ​ជា​សាធារណៈ​នូវ​ភ័ស្តុតាង​ដោះ​បន្ទុក​។​ ឯកឧត្តម​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី១​នៃ​ពន្ធនាគារ​ព្រៃស​ ចាប់តាំង​ពី​ឯកឧត្តមត្រូវ​បាន​ចាប់ខ្លួន​កាល​ពីខែ​សីហា​ឆ្នាំ២០១៥​ ដោយ​កង​កម្លាំង​ពិសេស​ តាម​បញ្ជា​របស់​សម្ដេច​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន។​

ឯកឧត្តម​ សម រង្ស៊ី​ ប្រធាន​គណបក្ស​ជំទាស់​ដែលកំពុ​ង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​នៅក្នុង​សំណុំរឿង​នេះ​ផង​ដែរ​ ប៉ុន្ដែ​ឯកឧត្តម​មិន​ត្រូវ​បាន​កោះហៅ​ឲ្យចូល​រួម​សវនាការ​នេះទេ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា