អត្ថបទខ្លីៗ

ប្រធានក្រុម​​ប្រឹក្សា​​ឃុំ​​គណបក្ស​​ជំទាស់​​ត្រូវ​​បាន​​ដោះ​លែង​​មក​​វិញ​​ហើយ​​

ចេញផ្សាយ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០១៦
F T M

នា​ព្រឹក​នេះ ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ជំទាស់​លោក​ ស៊ាង​ ចែត​ ត្រូវ​បាន​ដោះ​លែង​ពីពន្ធនាគារ​ហើយ​ បន្ទាប់​ពី​បាន​ទទួល​ការ​លើក​លែង​​ទោស​ពី​ព្រះ​មហាក្សត្រ​ព្រះបាទ​នរោត្តម​ សីហមុនី។ ​ការ​លើក​លែង​ទោស​នេះ​ត្រូវបាន​ធ្វើ​ឡើង​រយៈពេល​ ៤៨​ម៉ោង ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ហើយ​នេះ​មាន​ន័យថា​ លោក​នឹង​មិន​ត្រូវ​បាន​ឲ្យ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​ “សូកប៉ាន់​សាក្សី”​ (សំណុំរឿង​ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជារឿង​នយោបាយ)​ ដែល​បាន​ស៊ើប​អង្កេត​ដោយ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ​(ACU) នោះទេ​។ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ ២២៨ថ្ងៃ​ រួចមក​ហើយ។​

ការ​ដោះលែង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថាន​ភាព​នយោបាយ​ហាក់​បី​ដូចជា​មាន​ភាព​ធូរ​ស្រាល​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ជំទាស់​ បន្ទាប់​ពី​មាន​ការ​លើកលែង​ទោស​ស្រដៀង​គ្នា​នេះដែរ​ចំពោះ​អនុ​ប្រធាន​គណបក្ស​ជំទាស់​ ឯកឧត្តម​ កឹម​ សុខា ​កាល​ពី​ថ្ងៃទី២​ ខែធ្នូ​។ ឯកឧត្តម​ កឹម​ សុខា ​បាន​ចំណាយ​ពេល​ជាង​៦ខែ ​សម្រាប់​ការ​ឃុំខ្លួន​ឯង​ក្នុង​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​សង្រ្គោះជាតិ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា