អត្ថបទខ្លីៗ

មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​

ចេញផ្សាយ ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៧
F T M

ព្រឹក​នេះ លោក​ ឌិន​ ពុទ្ធី អនុប្រធាន​គណកម្មាធិការ​ប្រតិ​បត្តិ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្រុង​ប៉ោយ​ប៉ែត​និងជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ទ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្នរង់​ចាំ​សវនាការ​។

លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេត​នា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ត្រូវ​បាន​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​។ បទ​ហិង្សា​ដោយ​ចេតនា​នេះ ​កើត​ចេញ​ពី​ការ​ចោទ​ប្រកាន់លើ​រូប​លោក​ថា​បាន​បើក​រថយន្ត​បុក​មន្រ្តី​នគរបាល​អន្តោ​ប្រវេសន៍​លោក​ ឈាន​ ពិសិដ្ឋ​ ទោះ​បី​ជា​មាន​វី​ដេអូ​ខ្លី​ និង​សាក្សី​បញ្ជាក់​ពីភាព​សង្ស័យ​យ៉ាង​ខ្លាំង​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ​ក៏​ដោយ។ ចៅ​ក្រម​សាលា​ឧទ្ធរណ៍ លោក​ ងួន​ រតនា​ បាន​សម្រេច​ដោះ​លែង​លោកឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​បន្ទាប់​ពី​មាន​សវនាការ​អសាធារណៈ​មួយ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា