អត្ថបទខ្លីៗ

សវនាការ​របស់​សកម្មជន​ដីធ្លី​ អ្នកស្រី ​ទេព​ វន្នី​ ត្រូវ​បាន​ផ្អាក​ដោយ​មិន​កំណត់​ពេល​ច្បាស់​លាស់

ចេញផ្សាយ ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ២០១៧
F T M

នារ​សៀល​នេះ សវនាការ​របស់​សកម្មជន​ដីធ្លី ​អ្នកស្រី​ ទេព​ វន្នី ​ដែល​ទើប​បាន​ចាប់​ផ្ដើម​រយៈពេល​៤៥នាទីត្រូវ​បាន​ផ្អាក​ទៅ​វិញ ​ដោយ​ចៅក្រម លោក ​ឡុង​ កេស​ភិរម្យ ​បាន​សំអាង​ថា សវនាការ​មាន​បរិយាកាស​មិនល្អ ហើយ​ចៅក្រម​មាន​បញ្ហាសុខភាពភ្លាមៗ។ អ្នកស្រី​ទេព វន្នី បាន​ស្នើសុំ​បន្ត​សវនាការ។

អ្នក​ស្រី​ វន្នី ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​ ចាប់​តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០១៦​ ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដែល​រៀប​ចំ​ដោយ​សហគមន៍​បឹងកក់​ក្នុង​ឆ្នាំ​២០១៣​ នៅ​មុខ​គេហដ្ឋាន​សម្តេច​នាយក​រដ្ឋមន្រ្តី​។ អ្នក​គាំទ្រ​ប្រមាណ​ជា ​៨០ ​នាក់​ រួម​មាន​សមាជិក​សហគមន៍​ អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ និង​ព្រះសង្ឃ​ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​តុលាការ អំឡុង​ពេល​សវនាការ​នា​រសៀល​នេះ។ករណី​នេះ​ ជា​ករណី​មួយ​ក្នុង​ចំណោម​ប្រវត្តិ​ករណី​ចំនួន​បី ​ដែល​ត្រូវ​បាន​សើរើ​ឡើង​វិញ​នៅ​ខែសីហា​ ឆ្នាំ​២០១៦​ ខណៈ​ពេល​ដែល​អ្នក​ស្រី ​វន្នី​ កំពុង​រង់​ចាំ​សវនាការ​ករណី​ចោទ​ប្រកាន់​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​ ទាក់​ទង​ទៅ​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។​

រហូត​មក​ដល់​ពេល​នេះ ​អ្នកស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​រយៈពេល​១៧២ថ្ងៃ​ហើយ​។ ម្យ៉ាងទៀត​ មិនទាន់​មាន​ការ​កំណត់​កាល​បរិច្ឆេទ​ណា​មួយ​អំពី​ការ​បន្ត​សវនាការនៅ​ពេល​ក្រោយនោះ​ទេ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា