អត្ថបទខ្លីៗ

សហគមន៍​មក​ពី​ខេត្ត​កោះ​កុងឡើង​មក​​តវ៉ា​រក​ដំណោះ​ស្រាយ​ពី​ការ​រំលោភ​យក​ដីធ្លី​នៃសម្បទាន​សេដ្ឋកិច្ច​ស្ករ​អំពៅ​

ចេញផ្សាយ ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៧
F T M
សហគមន៍​ជីខក្រោមដែល​​ត្រូវ​បាន​ហ៊ុមព័ទ្ធដោយ​កងសន្ដិសុខ​ អំឡុង​ពេល​តវ៉ា​នៅ​មុខ​ក្រសួង​ដែន​ដី នៅ​ថ្ងៃទី​២២ ខែ​សីហា​ ឆ្នាំ​២០១៧។

នា​ព្រឹក​នេះ ប្រជាកសិករ​ប្រមាណ​ជា​១០០​នាក់​មកពី​សហគមន៍​ជីខ​ក្រោម​ក្នុង​ខេត្ត​កោះ​កុង​ បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម​និង​សំណង់ ដើម្បី​ទាម​ទារ​ឱ្យ​រាជ​រដ្ឋា​ភិបាលជួយ​​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​​ ដែល​ប៉ះពាល់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​១៥គ្រួសារ។ នៅ​ពេល​នោះ នគរបាល​និង​កងសន្ដិសុខ​ បាន​រុញ​ច្រាន​​អ្នកតវ៉ា​ទាំង​នោះ​ពីតាម​ដង​​ផ្លូវ​ ដែល​បណ្ដាល​​ឱ្យស្រ្ដីសមាជិក​សហគមន៍​​ពីរនាក់រងរបួស​ និង​បែក​បាក់​​ឧបករណ៍​បំពងសំឡេង។​

កាល​ពី​ឆ្នាំ​២០១០ ​សហគមន៍​រង​ផលប៉ះពាល់នេះ ​បាន​បាត់​បង់​ដី​ចំការ​ដោយសារ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ហេង​ហ៊ុយអេហ្រ្គី​ខ័លឈ័រ​គ្រុប ដោយ​​បាន​រំលោភ​យកដីធ្លី​​និង​សម្អាតដី​ទាំងនោះ​ដើម្បី​ដាំ​​អំពៅ។​ បន្ទាប់ពី​ការ​តស៊ូ​​រកដំណោះ​ស្រាយ​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​អស់​រយៈ​ពេល​៧ឆ្នាំរួចមក​​ ប្រជាសហគមន៍ជាង​១២០នាក់​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​បាន​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ ដើម្បី​ដាក់​ញត្តិ​សុំអន្តរាគមន៍​ពី​​អាជ្ញាធរពាក់ព័ន្ធ។​ កាល​ពី​​ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ​២០១៧ សហគមន៍​បានត្រឡប់​មក​​ជួប​ជាមួយ​តំណាង​មួយ​រូប​នៃ​ខុទ្ទកាល័យ​​សម្ដេច​នាយករដ្ឋ​មន្រ្តី ​ជា​អ្នកដែល​​បាន​សន្យា​ថា​នឹង​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ពួកគាត់​។​

បន្ទាប់ពី​ការ​តវ៉ា​អស់​ជាច្រើន​ម៉ោងនៅ​ខាងមុខ​ក្រសួង​ដែនដី អ្នក​នាំ​ពាក្យមួយ​រូប​របស់​ក្រសួងបាន​ចេញ​មក​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា​ ករណី​របស់​ពួកគាត់​កំពុង​ត្រូវ​បាន​ពិនិត្យ​ពិចារណា។ ទោះ​បី​ជា​មានការ​សន្យា​របស់​រាជ​រដ្ឋាភិបាល​ថា ជម្លោះ​ដីធ្លីរបស់​ពួកគាត់​​នឹង​ត្រូវ​បាន​ដោះ​ស្រាយក្ដី​​ ប៉ុន្តែ​សហគមន៍​រងផលប៉ះពាល់​នឹង​នៅបន្ត​​រង់ចាំ​រហូត​ដល់​មាន​ការ​ចាត់​វិធាន​ការ​ ហើយ​ពួក​គាត់​គ្រោង​នឹង​ស្នាក់​នៅ​រាជ​ធានី​ភ្នំពេញ​រហូត​ដល់​ទទួល​បាន​​ដំណោះ​ស្រាយ​សមស្រប។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា