អត្ថបទខ្លីៗ

សហគមន៍​បុរីកីឡា​ប្រារព្ធ​ពិធី​រំលឹក​ខួប៦ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ

ចេញផ្សាយ ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៨
F T M
តំណាង​សហគមន៍​បុរីកីឡា​ចូលរួម​ក្នុង​ពិធីរំលឹក​ខួប​នេះ។

នា​រសៀល​នេះ​ សហគមន៍​បុរីកីឡា​នៅ​រាជធានី​ភ្នំពេញ​ បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​៦ឆ្នាំនៃ​ការ​ឈូសឆាយ​កម្ទេច​ផ្ទះ​សំបែង​របស់​ពួកគាត់​ អំឡុង​ពេល​បណ្ដេញ​ចេញ​ដោយ​បង្ខំ​កាល​ពីថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១២​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែបអាគារ​ខ្ពស់ៗ។​ គ្រួសារ​ដែល​នៅ​សេសសល់​ទីនោះ​ ទទួច​ចង់បាន​លំនៅដ្ឋាន​នៅក្នុង​តំបន់​បុរីកីឡា​វិញ​ និង​សំណង​សមរម្យ។ ​

នៅក្នុង​ពិធីនេះ​មាន​សកម្មភាព​បែប​សាសនា​ និង​ការ​សម្ដែង​មតិ​នានា​ស្ដីពី​ស្ថានភាព​លំបាក​នៅក្នុង​សហគមន៍​ ការប្រឈម​នឹងអំពើហិង្សា​ ការគំរាម​កំហែង​ និង​ការ​ចាប់ខ្លួន​ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ ចាប់​តាំង​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​លើកទី១​ក្នុង​ឆ្នាំ​២០០៩។​

នៅឆ្នាំ​២០០៣​ ក្រុមហ៊ុន​ ផានអ៊ីមិច​ បាន​ចុះកិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ក្នុងការ​ពុះចែក​ដី​សហគមន៍​បុរីកីឡា​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​នៅនឹង​កន្លែង​ ដោយ​បាន​សន្យាថា​នឹង​សាងសង់​អាគារ​ខ្ពស់ៗ​ចំនួន១០​ ដើម្បី​ជាសំណង​ដល់​ប្រជាពលរដ្ឋ​ប្រមាណជាង​១៧០០គ្រួសារ​ដែល​ត្រូវបាន​បណ្ដេញចេញ។​ ប៉ុន្តែ​ជាក់ស្ដែង​ ក្រុមហ៊ុន​បានសាង​សង់​តែ៨អាគារ​ប៉ុណ្ណោះ។ ​

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​​ត្រូវបាន​ជម្លៀស​ឱ្យទៅ​រស់នៅឆ្ងាយ​ពីទីក្រុង​ ជាតំបន់​ដែល​ខ្វះអនាម័យ​ និង​សេវាសាធារណៈ​ក៏ដូចជា​ សាលារៀន​ និង​ការប្រកប​មុខរបរ​ជាដើម។​ អ្នកខ្លះទៀត​បាន​ត្រឡប់​មក​សហគមន៍​បុរីកីឡាវិញ​ ហើយ​រស់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​ដែល​មាន​លក្ខណៈ​ទ្រុឌទ្រោម​ ដើម្បី​រង់ចាំ​ដំណោះស្រាយ​សមរម្យ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា