អត្ថបទខ្លីៗ

ការ​ផ្ដន្ទាទោស​បុគ្គលិក​អង្គការ​សមធម៌​ពីបទ​បរិហារកេរ្តិ៍​ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​ចោល

ចេញផ្សាយ ថ្ងៃទី​១២ ខែមករា ឆ្នាំ២០១៨
F T M

នាព្រឹក​នេះ​ សាលា​ឧទ្ធរណ៍​សម្រេច​បដិសេធ​ចោល​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពីឆ្នាំ​២០១៦ ដែល​បាន​ផ្ដន្ទាទោស​បុគ្គលិកអង្គការ​សមធម៌​កម្ពុជា​ចំនួន៣នាក់​ពីបទ​បរិហារកេរ្តិ៍​ ពាក់ព័ន្ធ​នឹង​ការ​ចាត់​វិធានការ​រដ្ឋបាល​នៅក្នុង​អង្គការ​ប្រឆាំង​នឹង​អតីត​បុគ្គលិក​ម្នាក់គឺលោក ចាន់​ វិចិត្រ​។ លោក​ចៅក្រម​ ញូង ថុល​ បាន​លើកឡើង​នៅក្នុង​សាលដីកា​ថា ពុំមាន​ភ័ស្ដុតាង​បញ្ជាក់​ពីបទ​បរិហារកេរ្តិ៍​ទេ។​

លោក​ ឈាង​ ភា​​ លោក​ អៀង​ វុទ្ធី​ និង​លោក​ ផែន​ គឹម​សុង​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផ្ដន្ទាទោស​ពី​បទ​បរិហារ​កេរ្តិ៍ កាល​ពីថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​ ព្រមទាំង​បាន​បង្គាប់​ឱ្យអ្នកទាំងបី​បង់ប្រាក់​ពិន័យ​និងសង​ថ្លៃ​ខូចខាត​ជាច្រើន​ ជុំវិញ​ការចេញ​លិខិត​ព្រមាន​ជាលាយ​លក្ខណ៍​អក្សរ​នៅក្នុង​អង្គការ ចំពោះ​ភាគីដើមបណ្ដឹង។

ភាគីដើមបណ្ដឹង​បាន​អះអាង​ថា​ លោក​ ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ដោយ​អយុត្តិធម៌​ពី​សំណាក់​អង្គការ​​នេះ​កាល​ពី​ឆ្នាំ​២០១៥​ ហើយ​ព័ត៌មាន​ឯកជន​ពាក់ព័ន្ធ​នឹង​ការ​បញ្ឈប់​ពី​ការងារ​នេះ​ត្រូវ​បាន​ទម្លាយ​ដោយអ្នក​ទាំងបីនាក់។​ ទោះបីជា​យ៉ាងណា ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន​បន្ទាប់​ពីមានដំណើរការតាមនីតិវិធី​រួចមក។​

ដូចសវនាការ​នៅសាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ តំណាង​មហា​អយ្យការ​នៅ​សាលា​ឧទ្ធរណ៍បាន​លើក​ឡើង​ថា​ មិនមាន​ភ័ស្ដុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ពីការចោទ​ប្រកាន់​ទាំង​នេះទេ។ យោងតាមមាត្រា​៣០៥​នៃ​​ក្រម​ព្រហ្មទណ្ឌ​នៃ​​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​កំណត់​និយមន័យ​នៃ​បទ​បរិហារ​កេរ្តិ៍​ថាជា​ “ការ​អះអាង​បំផ្លើស​ ឬ​ការ​ទំលាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត​លើ​អំពើ​ណាមួយ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ឬ​កិត្តិស័ព្ទ​នៃ​បុគ្គល”។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា