អត្ថបទខ្លីៗ

តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ក្នុងការ​ផ្ដន្ទាទោស​អ្នក​ស្រី​ ទេព វន្នី

ចេញផ្សាយ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០១៨
F T M
អ្នកគាំទ្រ​អ្នកស្រី ទេព វន្នី ជួបជុំគ្នា​នៅមុខតុលាការ​កំពូល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

នាព្រឹក​នេះ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលដីការបស់​សាលាឧទ្ធរណ៍ ដែល​បាន​ផ្ដន្ទាទោស​លើសកម្មជន​ដីធ្លី​ អ្នកស្រី​ ទេព វន្នី ​ទុក​ជា​បាន​ការ ខណៈដែល​អ្នក​គាំ​ទ្រ​អ្នកស្រីជាច្រើន​នៅ​តែបន្តការ​តវ៉ាអស់រយៈពេល​ជិត១ឆ្នាំ​កន្លះ​មកហើយ ចាប់តាំងពី​អ្នកស្រី​ត្រូវបាន​ចាប់ខ្លួន។

អំឡុងពេល​សវនាការ ភាគី​ដើម​បណ្ដឹង​និង​សាក្សី​ដាក់​បន្ទុក​មិន​បាន​បង្ហាញ​វត្តមាននៅក្នុង​សវនាការ​នោះទេ ដែល​នាំ​ឲ្យ​ភាគី​ជាប់ចោទ​គ្មានឱកាស​ជជីក​សួរ​ដេញ​ដោល​បាន។ ករណីនេះគឺដូចគ្នាទៅនឹង​សវនាការ​នៅសាលាដំបូង​រាជ​ធានី​ភ្នំពេញ​និង​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ផង​ដែរ។ មិនតែប៉ុណ្ណោះ សាក្សី​ដោះបន្ទុក​មិនត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ជា​កសិណ​សាក្សីនោះទេ ទោះបីជា​ពួកគាត់​បាន​បង្ហាញ​វត្តមាន​នៅក្នុង​សវនាការ​ក៏ដោយ។

អំឡុងពេល​តវ៉ាកាល​ពីថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យមានការ​ដោះ​លែង​ សកម្មជន​បឹងកក់​មួយរូប​ផ្សេង​ទៀត នគរបាល​និង​កងសន្ដិសុខជា​ច្រើន​នាក់​ បាន​ប្រើ​អំពើហិង្សាលើ​អ្នកស្រី​ ទេព​ វន្នី​ និង​សមាជិក​សហគមន៍បឹងកក់​មួយចំនួន​ទៀត បណ្ដាល​ឲ្យ​រង​របួស។ ប៉ុន្តែ​អ្នកស្រី​ បែរជាត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​នៅថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ពី “បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស” ​ទៅវិញ ទោះបីជា​មិន​មាន​ភស្ដុតាង​គួរ​ឲ្យ​ជឿទុកចិត្តណាមួយ​ ត្រូវ​បាន​បង្ហាញឡើង​នៅ​ក្នុង​សវនាការ​ក៏ដោយ។

អ្នកស្រី ទេព វន្នី ​ត្រូវបាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញនិងសាលា​ឧទ្ធរណ៍ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំកន្លះ​ និង​ពិន័យ​ជាប្រាក់​ ព្រមទាំង​សំណង​ទៅដើម​បណ្ដឹង​ សរុប​ទាំងអស់​ចំនួន ១៤លាន​រៀល​ (​ប្រហែល ៣,៥០០ ដុល្លារ​អាមេរិក)។ គិត​ចាប់តាំង​ពីថ្ងៃចាប់​ខ្លួន​ ​ នៅថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ អ្នកស្រី​ ទេព វន្នី​ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល៥៤១​ថ្ងៃ​មកហើយ។

សាលដីកា​ថ្ងៃ​នេះគឺជា​ករណី​មួយ​ក្នុង​ចំណោម​ករណីបី​ផ្សេងទៀត​ ដែល​អសកម្ម​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​សើរើ​ឡើង​វិញប្រឆាំង​នឹង ​អ្នកស្រី​ ទេព វន្នី កាលពី​ខែ​សីហា ឆ្នាំ​២០១៦ អំឡុងពេល​អ្នកស្រី​កំពុង​ស្ថិតក្រោម​ការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​លើបទ​ចោទ​ផ្សេងទៀត​ ពាក់ព័ន្ធ​នឹងយុទ្ធនាការ​អហិង្សា​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​៥នាក់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា