អត្ថបទខ្លីៗ

សកម្មជន​ពីរ​រូប​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ពេល​ប្រារព្ធ​ខួប​បី​ឆ្នាំ​របស់​បណ្ឌិត​ កែម ឡី ត្រូវ​បាន​តុលាការ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ

ចេញផ្សាយ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ២០១៩
F T M
លោក គង់ រ៉ៃយ៉ា ជួប​ជាមួយ​កូន​ស្រី​របស់​លោក មុន​ពេល​ចូល​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី ១១ ខែ​កក្កដា។ (រូប​ថត​ពី​គេហ​ទំព័រ​ហ្វេស​ប៊ុក របស់​ក្រុម​ N1M)

លោក គង់ រៃ៉យ៉ា និង លោក សួង នាគ​ព័ន្ធ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ នា​រសៀល​​​ថ្ងៃ​ពុធ​ថ្ងៃ​នេះ។ អ្នក​ទាំង​ពីរ គឺ​ជា​សកម្មជន​ពីររូប​ត្រូវ​បាន​ឃាត់ និង​ឃុំ​ខ្លួន​កាល​ពីថ្ងៃទី​៩ និង​១០ ខែ​កក្កដា​កន្លង​ទៅ ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

អ្នកទាំងពីរ ត្រូវបានចាប់ខ្លួន បន្ទាប់​ពី​បាន​អនុវត្ត​សិទិ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ រៃ៉យ៉ា ដែល​​មាន​​អាយុ ២៨ ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពី​លោក បាន​បង្ហោះ​សារ​នៅ​ក្នុង​គណនី​ហ្វេស​ប៊ុក​របស់​លោក លក់​អាវ​យឺត​ដែល​មាន​រូប​លោក​បណ្ឌិត កែម ឡី និង​បង្ហោះ​លេខ​ទូរស័ព្ទ​របស់​អ្នក​រត់​ម៉ូតូ​ឌុប ដែល​នឹង​ដឹក​ជញ្ជូន​ពលរដ្ឋ​ណា​ដែល​មាន​បំណង​ទៅ​ចូល​រួម​រំលឹក​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត។ នាគព័ន្ធ ដែល​មាន​អាយុ ២៩ ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល​តិច​សាខា​បូក​គោ មួយ​ថ្ងៃ​ក្រោយ ការ​ចាប់​ខ្លួន រៃ៉យ៉ា។ ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល​តិចសា​ខាបូកគោ គឺជាកន្លែងដែលលោកបណ្ឌិត កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់ កាល​ពីបី​ឆ្នាំមុន។ នាគ​ព័ន្ធ ដែល​ជា​អតីត​សមាជិក​ម្នាក់​នៃ​ក្រុម​យុវជន​បណ្ឌិត​កែម​ឡី បាន​កាន់​ក្រដាស​មួយ​សន្លឹក​ដែល​មាន​សរសេរ​ថា “បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ” នៅ​មុន​ពេល​មាន​ការ​ចាប់​ខ្លួន​របស់​លោក។

តាមមតិសាធារណជន និង​សង្គម​ស៊ីវិល អ្នក​ទាំង​ពីរ​រូប មិន​គួរ​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយ​គ្រាន់តែ​អនុវត្ត​នូវ​សិទិ្ធ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ឡើយ ដែល​សេរីភាព​ទាំងនេះ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​អនុ​សញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។

ដូចទៅនឹងការអំពាវនាវរបស់​ក្រុម​សង្គម​ស៊ីវិល​ទាំង ៨៧ ស្ថាប័ន អង្គការ លីកាដូ សូម​ធ្វើការ​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត ដោយ​សំណូម​ពរ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​កម្ពុជា សូម​មេត្តា​ដោះ​លែង​អ្នក​ទាំង​ពីរ និង​លើក​ចោល​ការ​ចោទ​ប្រកាន់​មកលើ​អ្នក​ទាំងពីរ​ឲ្យ​បាន​ឆាប់​រហ័ស។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា