អត្ថបទខ្លីៗ

ប្រជាពលរដ្ឋ​លើកឡើង​ជាថ្មីអំពី​ ការសន្យា​គោរពសិទ្ធមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដែលបានចែង​នៅក្នុង​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​

ចេញផ្សាយ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៩
F T M
សហគមន៍ដីធ្លី​ សហជីព​ និងសង្គមស៊ីវិល​ ជួបជុំគ្នា​ ដើម្បី​ប្រារព្ធទិវា​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ ​នៅរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ​ប្រមាណជាង​៥០០នាក់​មកពី​សហគមន៍ដីធ្លី​ អង្គការ​សង្គមស៊ីវិល​ សហជីព​ និង​ក្រុមអ្នក​វិភាគឯករាជ្យ​ បានជួបជុំគ្នា ​នៅរាជធានី​ភ្នំពេញ​នៅព្រឹក​ថ្ងៃពុធនេះ​ ដើម្បី​ប្រារព្ធ​ខួបលើក​ទី២៨​ នៃកិច្ចព្រមព្រៀងសន្ដិភាព​ទីក្រុងប៉ារីស។​

ការប្រារព្ធទិវានេះ​ធ្វើឡើង​នៅទីលាន​ប្រជាធិបតេយ្យថ្មី​ ដោយមានការ​បញ្ចេញមតិ​លើកឡើង​ពីការ​សន្យាដូចជា​ ការរក្សា​សន្ដិភាព​ លទ្ធិប្រជាធិបតេយ្យ​ ការគោរព​សិទ្ធិមនុស្ស​ និង​ការអភិវឌ្ឍន៍​ ដូចមានចែង​នៅក្នុងកិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុងប៉ារីស។​ តំណាង​មួយចំនួន​មកពីស្ថាន​ទូតសហរដ្ឋអាមេរិក​ និង​សហភាពអឺរ៉ុប​ក៏បានចូលរួម​នៅក្នុង​កម្មវិធីនេះដែរ​ ដើម្បី​ស្ដាប់ការ​បញ្ចេញមតិ​របស់​អ្នកវិភាគ​ឯករាជ្យ​ និង​ប្រធាន​សហជីព​មួយចំនួន​ ដែលបាន​ពិភាក្សា​គ្នា​អំពីសារៈសំខាន់​នៃការគោរព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស។​ កងសន្ដិសុខ​ស្លៀកពាក់ស៊ីវិល​ និង​ឯកសណ្ឋាន​រាប់សិបនាក់​ ក៏មានវត្តមាន​នៅទីនេះ​ផងដែរ។​

អ្នករៀបចំ​ការប្រារព្ធទិវានេះ ​​មិនត្រូវបាន​អនុញ្ញាត​ឱ្យធ្វើការ​ដង្ហែក្បួន​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មកកាន់ទីលាន​ប្រជាធិបតេយ្យទេ ​ប៉ុន្តែអាចរៀបចំ​កម្មវិធីនេះ​នៅក្នុង​ទីលាន​ប្រជាធិបតេយ្យតែម្ដង។ ​អាជ្ញាធរ​បានប្រកាសថ្មីៗ​នេះថា ​ទិវាកិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុងប៉ារីស​ ថ្ងៃទី២៣​ ខែតុលា ​នឹងត្រូវ​កាត់ចោល​ពីថ្ងៃឈប់​សម្រាក​ផ្លូវការ​របស់រដ្ឋ​ចាប់ផ្ដើមពី​ឆ្នាំក្រោយទៅ៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា