អត្ថបទខ្លីៗ

តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅក្រៅឃុំ​របស់​សកម្មជន​ដែលត្រូវបាន​ចាប់ខ្លួន​អំឡុងពេល​រំលឹក​ខួប​ឃាតកម្ម​លោកបណ្ឌិត​ កែម ឡី

ចេញផ្សាយ ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ២០១៩
F T M
លោក គង់ រ៉ៃយ៉ា ជួប​ជាមួយ​កូន​ស្រី​របស់​លោក មុន​ពេល​ចូល​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី ១១ ខែ​កក្កដា។ (រូប​ថត​ពី​គេហ​ទំព័រ​ហ្វេស​ប៊ុក របស់​ក្រុម​ N1M)

នាព្រឹកនេះ ​តុលាការ​កំពូល​បានចេញ​សាលដីកា​បដិសេធ​សំណើសុំ​នៅក្រៅឃុំ​របស់​យុវជន​​ គង់ រ៉ៃយ៉ា​ ដែលត្រូវបាន​ចាប់ខ្លួនកាល​ពីថ្ងៃទី៩ ​ខែកក្កដា ​ឆ្នាំ២០១៩​ បន្ទាប់ពី​បាន​បង្ហោះសារ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោក​មានលក់​អាវយឺតមាន​រូបអ្នកវិភាគ​នយោបាយ​ដែលត្រូវបាន​ឃាតករ​បាញ់សម្លាប់។

រ៉ៃយ៉ា ​​ត្រូវបាន​ចោទប្រកាន់ពី​ “បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ ជាអាទិ៍”​ ជាមួយ​នឹងយុវជន​ សួង ​នាគព័ន្ធ​ ដែលត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃបន្ទាប់​ នៅព្រឹត្តិការណ៍​រំលឹកខួប​លោកបណ្ឌិត​ កែម ឡី ​និងត្រូវ​ប្រឈមនឹងបទ​ចោទ​ដូចគ្នា។ ​បច្ចុប្បន្ននេះ ​អ្នកទាំងពីរ​កំពុងជាប់ឃុំ​នៅមណ្ឌល​អប់រំកែប្រែទី១​ ក្នុង​រាជធានី​ភ្នំពេញ។ ​

សង្គមស៊ីវិល​ សហជីព​ និង​សហគមន៍​មូលដ្ឋាន​សរុបចំនួន​៨៧ស្ថាប័ន​ រួមទាំងអង្គការ​លីកាដូ ​បានចេញ​សេចក្ដីថ្លែងការណ៍​ស្នើសុំ​ឱ្យមានការ​ដោះលែង​យុវជន​ រ៉ៃយ៉ា ​និងនាគព័ន្ធ ​នៅប៉ុន្មាន​ថ្ងៃបន្ទាប់​ពីការ​ចាប់ខ្លួន​អ្នកទាំងពីរ​ក្នុងខែកក្កដា។ ​សេចក្ដីថ្លែងការណ៍នេះ​បានចាត់ទុក​ការចាប់ខ្លួន​អ្នកទាំងពីរ​ថា មិន​ត្រឹមត្រូវ​ និងជា​ការរំលោភបំពាន​យ៉ាងច្បាស់​លើសិទ្ធិសេរីភាព​អ្នកទាំងពីរ​ក្នុងការ​បញ្ចេញមតិ​ ដែលបានធានា​ដោយរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា។ ​អ្នករាយការណ៍​ពិសេសលើ​បញ្ហាសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ​ចំនួន៥នាក់​ ក៏បាន​អំពាវនាវ​ឱ្យទម្លាក់ចោល​ការចោទប្រកាន់​ទាំងឡាយ​ប្រឆាំងនឹង​យុវជន​ រ៉ៃយ៉ា ​និងនាគព័ន្ធ​ និងជំរុញឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នកទាំងពីរ។​ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិគឺ​ អង្គការ​លើកលែង​ទោសអន្តរជាតិ​បានចាត់ទុក​ រ៉ៃយ៉ា ​និងនាគព័ន្ធ​ ជា “អ្នកទោស​មនសិការ”​ និងបាន​អំពាវនាវ​ឱ្យដោះលែង​យុវជន​ទាំងពីរ​ផងដែរ​ ដូចគ្នា​នឹងសមាជិក​សភាអាស៊ាន​ដើម្បី​សិទ្ធិមនុស្ស(APHR)​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា