អត្ថបទខ្លីៗ

សាលដីកា​សាលាឧទ្ធរណ៍​នាំឱ្យអតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី​ប្រឈម​នឹងការ​ស៊ើបអង្កេត​ឡើងវិញ​ដោយគ្មានកំណត់​ពេលវេលា

ចេញផ្សាយ ថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២០
F T M
អតីតអ្នកយក​ព័ត៌មានវិទ្យុ​អាស៊ីសេរី ​លោក អ៊ួន ឈិន​ និងលោក ​យាង សុធារិន​ ត្រូវបាន​ដោះលែងឱ្យ​នៅក្រៅឃុំ ​កាលពីខែសីហា ​ឆ្នាំ២០១៨​ បន្ទាប់ពី​ត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ​រយៈពេល៩ខែ។​

អតីតអ្នកយក​ព័ត៌មាន​វិទ្យុអាស៊ី​សេរី គឺលោក​ អ៊ួន ឈិន​ និងលោក​ យាង សុធារិន​ នៅតែមិនទាន់​ទទួលបាន​សេរីភាព​ពេញលេញ​នៅក្នុងដំណើរ​ការតស៊ូតាម​ផ្លូវច្បាប់​ដោយគ្មានកំណត់​ពេលវេលា នេះ​ បន្ទាប់ពី​សាលាឧទ្ធរណ៍​នាព្រឹកនេះ ​បានបដិសេធ ​បណ្ដឹង​ជំទាស់​នឹងការស៊ើបអង្កេត​ឡើងវិញ​ពាក់ព័ន្ធនឹង​ បទចារកម្ម​ ប្រឆាំង​នឹងអ្នកទាំងពីរ​ ដែលត្រូវបាន​សាធារណជន​យល់ឃើញថា​ ជារឿងនយោបាយ។​​

មិនមាន​ការពន្យល់​ទៅលើការ​សម្រេចសេចក្ដី​នេះទេ ​ហើយសេចក្ដី​សំអាងហេតុ​ជាលាយលក្ខណ៍​អក្សរ​របស់​តុលាការ​ អាចផ្ដល់​ទៅឱ្យភាគី​ម្ចាស់បណ្ដឹង​ឧទ្ធរណ៍បាន​ លុះត្រាតែមាន​សំណើសុំសាលដីកា។​ ​មកទល់ពេលនេះ ​មិនទាន់​មានការ​កំណត់ពេលវេលា​ជាក់លាក់​ ឬកាលបរិច្ឆេទ​ សវនាការស្ដីពី​ការស៊ើបអង្កេត​ឡើងវិញ​នៅឡើយទេ។​

សាលដីកា​នាព្រឹកនេះ​ធ្វើឡើងបន្ទាប់ពី​សាលាដំបូង​រាជធានីភ្នំពេញ​បានចេញសាលក្រម​ចាត់របៀប​កាលពីខែតុលា ​ឆ្នាំ២០១៩​ ដើម្បីបន្តការ​ស៊ើបអង្កេត​ទៅលើការ​ចោទប្រកាន់​ដែលថា ​អ្នកយកព័ត៌មាន​ទាំងពីរនាក់​ “ប្រគល់​ឱ្យរដ្ឋបរទេស​នូវព័ត៌មាន​ ជាអាទិ៍ ​ដែលអាចធ្វើឱ្យ​អន្តរាយ​ដល់ការការពារជាតិ”។​ បណ្ដឹងឧទ្ធរណ៍​ដែលអ្នកសារ​ព័ត៌មានពីររូបនេះ​បានប្ដឹងប្រឆាំង​នឹងការស៊ើបអង្កេត​ឡើងវិញ​ទៅលើបទចោទ​តាមបញ្ញត្តិ​មាត្រា៣៨​ និងមាត្រា៣៩​នៃច្បាប់ស្ដីពី​ការបង្ក្រាបអំពើ​ជួញដូរមនុស្ស​ និងអំពើធ្វើ​អាជីវកម្មផ្លូវភេទ​ ក៏ត្រូវបាន​បដិសេធចោលកាល​ពីខែធ្នូ ឆ្នាំ២០១៩​ផងដែរ។

លោក ឈិន​ និងលោក ​សុធារិន ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ កាលពី ខែវិច្ឆិកា ​ឆ្នាំ២០១៧ ​និងត្រូវបានឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ​អស់រយៈពេលជាង​ ៩ខែ ​មុនពេលតុលាការ​ដោះលែងឱ្យនៅក្រៅឃុំ​បណ្ដោះអាសន្នវិញ​។ អ្នកទាំងពីរ​បានបម្រើ​ការងារ​ឱ្យវិទ្យុអាស៊ីសេរី​ មុនពេលស្ថាប័ននេះ ​សម្រេចបិទ​ការិយាល័យ​របស់ខ្លូន​ក្នុងរាជធានីភ្នំពេញ​ ដោយសារ​ការធ្វើទុក្ខបុកម្នេញពី​សំណាក់អាជ្ញាធររដ្ឋ​ទៅលើសារព័ត៌មាន​ឯករាជ្យ​មួយចំនួន​ ដែលរួមមាន​ស្ថានីយវិទ្យុដែល​ផ្សាយព័ត៌មាន​បន្តពីវិទ្យុអាស៊ីសេរី ។​ លោក សុធារិន​ មានកូនតូចពីរនាក់​ ហើយលោក ឈិន ​មានកូនស្រី​អាយុ៣ឆ្នាំម្នាក់ ​និងចៅជាច្រើននាក់​ផ្សេងទៀត។​

អតីតអ្នក​យកព័ត៌មាន​ទាំងពីររូប​បានបដិសេធចោល​ចំពោះការចោទ​ប្រកាន់របស់​អាជ្ញាធរ ហើយក្រុម​អ្នកធ្វើការ​លើបញ្ហា​សិទ្ធិមនុស្សជាតិ​ និងអន្តរជាតិ ​ក៏ដូចជា​អ្នកតស៊ូមតិ​លើសេរីភាព​សារព័ត៌មាន​ បានអំពាវនាវ​ម្ដងហើយ​ម្ដងទៀត​សូមឱ្យ​ទម្លាក់ចោល​ការចោទប្រកាន់​លើអ្នកទាំងពីរ​ដោយគ្មានលក្ខខណ្ឌ៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា