អត្ថបទខ្លីៗ

សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង ៨នាក់ ត្រូវ​បាន​ដោះ​លែង​បន្ទាប់​ពីការ​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​បញ្ចប់

ចេញផ្សាយ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១៤
F T M

សមាជិកទាំង ៨នាក់​ដែល​មកពី​គណបក្ស​សង្រ្គោះ​ជាតិ (CNRP) ត្រូវ​បាន​ដោះ​លែង​នៅថ្ងៃ​នេះ វេលា​ម៉ោង ៤ និង​៤៥ នាទី រសៀល បន្ទាប់​ពីមាន​ការ​ឃុំខ្លូន​អ្នក​ទាំងនោះ​នៅ​ពន្ធនាគារ​ព្រៃសរ (ម១ និង ម២) ពាក់​ព័ន្ធ​នឹង​បទល្មើស​ដែល​បាន​កើត​ឡើង​នៅទី​លាន​ប្រជា​ធិបតេយ្យ កាល​ពី​ថ្ងៃទី​១៥ ខែ​កក្កដា។

ការ​ដោះ​លែង​​ឲ្យ​នៅ​ក្រៅឃុំ​ជា​បណ្តោះ​អាសន្ន​នេះកើត​ឡើង​ភ្លាមៗ បន្ទាប់ពី​គណបក្ស​សង្រ្គោះ​ជាតិ​ព្រម​ទទួល​យក​អសនៈ​របស់ខ្លួន​នៅ​ក្នុង​រដ្ឋសភា ការព្រម​ព្រៀង​នេះ​ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​នៅ​វិមាន​ព្រឹទ្ធ​សភា រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ (CNRP) និង​គណបក្ស​ប្រជាជន​កម្ពុជា (CPP)។ មន្រ្តី​របស់​គណបក្ស​បាន​ជួប​ពិភាក្សា​គ្នា​អំពី​កំណែ​ទម្រង់​ពាក់ព័ន្ធ​នឹង​គណ​កម្មាធិកា​ជាតិ​រៀបចំ​ការ​បោះឆ្នោត ការ​កំណត់​កាល​បរិច្ឆេទ​នៃការ​បោះឆ្នោត និង​ស្ថាប័ន​រដ្ឋ​សភា។

អ្នក​គាំទ្រ​ជាង ៣៥០​នាក់ បាន​ធ្វើការ​ជួបជុំ​គ្នា​នៅមុខ​ពន្ធនាគារ​ព្រៃសរ នៅ​ពេល​ដែល​សមាជិក​សភា​របស់​គណបក្ស​សង្រ្គោះ​ជាតិ លោក រៀល ខេមរិន្ទ្រ លោក កែវ ភីរម្យ លោក នុត រំ​ដួល លោក ឡុង រី អ្នក​ស្រី មូរ សុខ​ហួរ លោក ម៉ែន ថាវ​រិន្ទ្រ និង​លោក ហូរ វ៉ាន់ ត្រូវ​បានដោះ​លែង​ជាមួយ​នឹង​សកម្មជន​ម្នាក់​ទៀត​របស់​គណបក្ស​សង្រ្គោះ​ជាតិ លោក អឿង ណារិទ្ធ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា