អត្ថបទខ្លីៗ

១៧នាក់​ រង​របួស​ក្រោយ​ពី​មាន​អំពើហិង្សា​បំបែក​អ្នក​តវ៉ា​នៅ​ក្បែរ​គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី

ចេញផ្សាយ ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៤
F T M

បន្ទាប់​ពី​មាន​អំពើ​ហិង្សា​បំបែក​អ្នក​តវ៉ា​នៅ​ក្បែរ​គេហដ្ឋាន​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​មិញ​នេះ អង្គការ​ លីកាដូ បាន​ព្យាបាល​អ្នក​រង​របួស​ចំនួន​ ១៧​នាក់។ យ៉ាង​តិច​ណាស់​មាន​មនុស្ស​​ចំនួន ៤​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ (ម្នាក់​ជា​ស្ត្រី និង​បី​នាក់​ជា​បុរស)រង​របួសធ្ងន់​ល្មម​ពី​ការ​វាយ​ដំពី​សំណាក់​កង​សន្តិ​សុខ។ អ្នក​រង​របួស​ម្នាក់​ ជាក្មេង​មាន​អាយុ ១៨ ឆ្នាំ ដែល​បាន​រង​របួស​ចំក្បាល។ ឥឡូវ​គាត់​ត្រូវ​បានថែទាំ និងព្យាបាល​នៅ​មន្ទីរពេទ្យ។

អ្នក​តវ៉ា​មក​ពី​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដែល​រួម​មាន​ទាំង​បុរស ស្ត្រី និង​កុមារ បាន​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ជំនួយ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​ដែល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ជាង ២០០ គ្រួសារ។

​អ្នក​ទាំង​នោះ​មាន​បំណង​ដើរ​ហែរក្បួន​ទៅ​កាន់​ស្ថាន​ទូត​ចិន រុស្ស៊ី និង​អូស្ត្រាលី មុន​ពេល​ដាក់​ញ្ញត្តិ​ទៅ​គេហដ្ឋាន​​លោក​នាយក​រដ្ឋ​មន្ត្រី។ ប៉ុន្តែ​អ្នក​តវ៉ាត្រូវបាន​រារាំង​ ដោយ​មិន​ឲ្យ​ចូល​ទៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​នៅ​ក្បែរ​វត្ត​បុទុម​វតី្ត​នោះ​ឡើយ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​វាយ​ដំ​នៅ​ទី​នោះ​ទៀត​ផង។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា