អត្ថបទខ្លីៗ

អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំ​គ្នា​ប្រារព្ធ​ខួប​លើក​ទី​២៣ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ចេញផ្សាយ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៤
F T M

នា​ព្រឹក​នេះ អ្នក​តវ៉ា និង​ព្រះសង្ឃ​​ប្រមាណ​ជាង ១០០០ នាក់/អង្គ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ២៣ នៃ​ទិវា​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស។

នៅ​ក្នុង​ការ​ទទួល​ស្គាល់​តួនាទី​របស់​ប្រទេស​បារាំង​ជា​ម្ចាស់​ផ្ទះ និង​ជាសហ​ប្រធាន​នៃ​កិច្ច​ពិភាក្សា​សន្តិភាព អ្នក​តវ៉ា​បាន​ចាប់​ផ្តើម​វេទិកា​នា​ពេល​ព្រឹក​នៅ​ខាង​ក្រៅ​ មុខ​ស្ថាន​ទូត​បារាំង អំឡុងពេល​ដែល​អ្នក​ទាំង​នោះ​បាន​អំពាវ​នាវ​សុំការ​គាំ​ទ្រ​ពី​ប្រទេស​ជាហត្ថលេខីទាំង​អស់​​នៃ​កិច្ច​ព្រម​ព្រៀង។ អ្នក​តវ៉ា​បាន​ដើរ​ហែ​ក្បួន​ទៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក និង​អង់គ្លេស​​ ដើម្បី​ដាក់​ញត្តិ ដាស់​អារម្មណ៍​រំលឹក​អំពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រិះ​គន់​​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​ជម្លោះ​ដីធ្លី​ដ៏រ៉ាំ​រ៉ៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​អំពាវ​នាវ​ស្នើ​សុំ​ឲ្យ​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បីស៊ើបអង្កេត និង​ពិនិត្យ​ឡើងវិញលើការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​។

អ្នក​តវ៉ា​បាន​បន្ត​ដំណើរ​ក្បួួន​ទៅ​កាន់​ស្ថាន​ទូត​អូស្ត្រាលី និង​រូស្ស៊ី មុន​ពេល​ដែល​អ្នក​ទាំង​នោះ​ឆ្ពោះទៅ​កាន់​វិមាន​រដ្ឋ​សភា​ជាតិ។ នៅ​ថ្ងៃ​រសៀល​នេះ ក្បួួន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ ស្ថានទូត​ជប៉ុន ឥណ្ឌូនេស៊ី និង​ចិន។

ការដើរ​ហែ​ក្បួន​បាន​ជំនះគ្រប់​ការ​កម្រិត​ដែល​ត្រូវ​បាន​ដាក់​ដោយ​សាលា​រាជ​ធានី​ភ្នំពេញ​សម្រាប់​ព្រឹត្តិការណ៍​នា​ថ្ងៃ​នេះ ដែល​អនុញ្ញាត​ឲ្យ​តែ​អ្នក​តំណាង​ចំនួន ១០​នាក់​ទៅ​ដាក់​ញត្តិ​ប៉ុណ្ណោះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា