អត្ថបទខ្លីៗ

អ្នក​តវ៉ា​ប្រមាណ​ ១៥០ ​អង្គ/​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ទាម​ទារ​ដោះ​លែង​សកម្ម​ជន​ និង​ព្រះ​សង្ឃ

ចេញផ្សាយ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

នា​ព្រឹក​នេះ​ សមាជិក​សហគមន៍ និង​ព្រះ​សង្ឃ​​ចំនួន ១៥០​ អង្គ/នាក់ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ ដើម្បី​គាំទ្រ​ព្រះ​តេជ​គុណ​ លួន សុវាត និង​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​ព្រះ​សង្ឃ​ និងសកម្មជន​ដែល​ជា​​សមាជិក​សហគមន៍​ដី​ធ្លី​ជា​ច្រើន ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​កាល​ពី​សប្តាហ៍​មុន។

ព្រះ​តេជ​គុណ​ លួន សុវាត កំពុង​ដាក់​លិខិត​អញ្ជើញ​ទៅ​ស្ថាន​ទូត​ចំនួន​ ១៣ ដោយ​អំពាវ​នាវ​សុំ​ឲ្យ​ចូល​រួម​ស្តាប់​​សវនាការ​របស់​ព្រះ​អង្គ​ នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ ព្រះ​អង្គ​នឹង​ត្រូវ​បាន​ជំនុំ​ជម្រះពី​បទ​ញុះ​ញង់។

លើស​ពី​នេះ សមាជិក​សហគមន៍​ និង​ព្រះ​សង្ឃ​ កំពុង​ដាក់​ញត្តិ​នៅ​តាម​ស្ថាន​ទូត​ដូច​គ្នា ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ដោះ​លែង​សកម្មជនដី​ធ្លី និង​ព្រះ​សង្ឃ​ជាច្រើនអង្គ/នាក់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ ម១ និង​ម២ នៅ​ព្រៃស។ ព្រះ​តេជ​គុណ លួន សុវាត ព្រះសង្ឃ និង​សមាជិក​សហគមន៍​ចំនួន ១៥០ អង្គ/នាក់ នឹង​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​ចំនួន ១៣ រួម​មាន​ស្ថាន​ទូត អង់គ្លេស សិង្ហបុរី រុស្ស៊ី ថៃ ចិន អូស្ត្រាលី សាធារណៈរដ្ឋកូរ៉េ សហគមន៍​អឺរ៉ុប និង​ការិយាល័យ​​ឧត្តម​​ស្នងការ​​​អង្គការ​​សហ​​ប្រជាជាតិ​ទទួល​​បន្ទុក​​​សិទិ្ធ​​មនុស្ស​​នៅ​កម្ពុជា​
(OHCHR។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា